លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់

ដោយៈ សៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 1711

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​បេង ធ្នង គគឺ​ និង​ឈើ​លេខ​២​តាម​រថ​យន្ត​យី​ឌុប​ស្ទើ​ជា​រៀង​រាល់​យប់​ពី​ខេត្ត​ព្រះ​វិហារ​មក​ខេត្ត​សៀម​រាបដើម្បី​ធ្វើ​សាល​ប្រ​ជុំ​មួយ​ខ្នង​​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឈើ​ដែល​ដឹក​នោះ​វា​ច្រើន​លើស​លុប​ពី​តម្រូវ​ការ​ ព្រោះ​ដឹក​២​ឆ្នាំ​ហើយ​នៅ​តែ​មិន​ទាន់គ្រប់ទៀត។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ពលរដ្ឋ​ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) បាន​អោយ​ដឹក​ថា មាន​យប់​ខ្លះ​រថ​យន្ត​ដឹក​ឈើ​របស់​លោក សៀងណាំ​ អ្នក​ឧកញ្ញា​តំ​ណាង​រាស្រ្ត​ខេត្ត​សៀម​រាប ដឹក​២-៤​រថ​យន្ត​ យប់​ខ្លះ​១-២​រថ​យន្ត​ ស្ទើ​ជា​រៀង​រាល់​យប់​អស់​រយៈពេល​២​ឆ្នាំ​ហើយ​ ដោយ​លោក​សៀង​ណាំធ្លាប់​ឆ្លើយ​អះ​អាង​តាម​ទូរស័ព្ទ​ថា ជា​ឈើ​ដែល​លោក​យក​មក​ធ្វើ​សាល​ប្រ​ជុំ​នៅ​សង្កាត់​ក្របី​រាល​ ខេត្ត​សៀម​រាប។ ប្រភព​បន្តថា ឈើ​ដែល​លោក​សៀង​ណាំ​ដឹក​នេះ​វា​ច្រើន​ណាស់​ រហូត​ពួក​គាត់​ចោទ​សួរ​ថា តើ​ដឹក​ដល់​ថ្ងៃ​ណា? ហើយគម្រោង​ធ្វើ​សាល​ប្រ​ជុំ​នេះ ត្រូង​ការ​ឈើ​ប៉ុន្មាន​ម៉ឺន​ម៉ែត្រ​គូប​ទើប​គ្រប់?

លោក​ ម៉ុងប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បានបក​ស្រាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ដោយ​​អះ​អាង​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃទី២៩មិនានេះ​ថា គេ​ហ៊ាន​ដឹកឈើ​ ច្បាប់​ជា​គេ​មាន​ច្បាប់​ហើយ ហើយ​លោក​មិន​ដែល​ឃើញ​ច្បាប់​ទេ ព្រោះ​គេ​យក​ទៅ​ចម្លង​ជូន​ឯខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​។ លោក​ម៉ុងប៊ុន​លីមបន្តថា បើ​ចង់​ដឹក​ច្បាស់​ទៅ​មើល​ឯ​ក្របី​រាល​ទៅ បើ​អ្នក​កាសែត​ឯង​ខ្លាច​គេ​យក​ឈើ​លក់​ចេញ​ក្រៅ​តាម​ដាន​មើល​ខ្លួន​ឯង​ទៅ បើឃើញ​ជួយ​ប្រាប់​ផង។

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឧកញ្ញា​សៀង​ណាំ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី​២៩​មិនា​ដដែល​នេះ ព្រោះ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល។

មាន​ប្រ​ភព​ប្រ​ជា​ពលរដ្ឋ​នៅ​ឃុំ​ក្របី​រាល​ក្បែរ​កន្លែង​ធ្វើ​សាល​ប្រ​ជុំ​បាន​និយាយ​តាម​តៀម​កាហ្វេដែល​មិន​យក​ជា​ផ្លូវ​ការ​ណ៍ថា ឈើ​ធ្វើ​សាល​ប្រ​ជុំ​នេះ​ទោះ​ដឹក​១០​ឆ្នាំ​ទៀត​ក៏មិន​គ្រប់​ដែរ ព្រោះ​មាន​គេ​​បណ្តោះ​ឈើ​ដឹក​ចេញ​ទាំង​រថ​យន្ត​ៗ​ទៅ​ទិស​ខាង​លិច​តាម​ផ្លូវ​ក្រ​វាត់​ក្រុង។ ពួកគាត់​បន្តថា យើង​អាច​និយាយ​បាន​តែ​តាម​តៀម​កាហ្វេ​តែ​ប៉ុណ្ណោះ មិន​អាច​ចេញ​មុខ​អះអាង​ជា​ផ្លូវ​ការ​ណ៍​បាន​ទេ ព្រោះ​លោក​ឧកញ្ញា​សៀង​ណាំ​ជា​មនុស្ស​មាន​លុយ​មាន​អំ​ណាច តាំ​ពីគាត់​ចាក​ចេញ​ពី​ខេត្ត​សៀម​រាប​ទៅ​រក​ស៊ី​នៅ​ឯខេត្ត​កោះកុង​ រហូត​មាន​បាន​ ទើប​​ត្រឡប់​មកខេត្ត​សៀម​រាបវិញ​។

ពលរដ្ឋ​ខេត្ត​សៀម​រាប​រិះ​គន់​ទៅ​លើ​លោក​ ម៉ុង​ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ថា ខ្លូន​ជា​មន្ត្រី​ជំ​នាញ​មិន​ធ្វើ​ការ​តាម​ទួនាទី​អោយ​បាន​ត្រឹម​ត្រូវ បែជា​អោយ​អ្នក​កាសែត​ជា​អ្នក​ស៊ើប​អង្កេត​ករណី​បទ​ល្មើស​ព្រៃ​ឈើ​ជំ​នួស​ខ្លួន​ទៅ​វិញ នេះ ពិត​ជា​ស៊ី​បាយ​ ចាយ​បំ​ផ្លាញ​តែ​លុយ​រដ្ឋាភិបាល​មែន ចាំ​តែ​ហៃអើ​ហៃ​អើ​ដូច​អា​ជ័យ​ធ្លាក់​ទឹកអញ្ចឹង៕ ដោយ​៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1774ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1533ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1882ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2106ដង រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1722ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1673ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន956ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1773ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1611ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1826ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9725នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75803នាក់
ខែនេះ    823594នាក់
ឆ្នាំនេះ   3567898នាក់
សរុប   57166794នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:51