ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់

ដោយៈ ខេត្តកំពង់ស្ពឺ ថ្ងៃទី 02 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 10:48 នាទី ចំនួនអានៈ 1792

រថយន្ត​​ពណ៌​​ត្រេ​អ៊ីពាក់​​ស្លា​​កលេ​ខ​ខេម​រភូមិន្ទ​​មួយ​គ្រឿង​​ដឹក​ឈើ​​ប្រ​ណិត​​ដែល​​ចេញលិ​ខិត​​អនុញ្ញាតិ​​ពី​​ព្រះ​រាជ​អាជ្ញា​​សា​លាដំ​បូង​​ខេត្ត​កំ​ពង់​ស្ពឺ​ត្រូវ​បាន​​បង្ក្រាប​​ដោយ​​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​​សំ​រោង​​ទង​ដោយ​​សមត្ថ​កិច្ច​​ថា​​ ឈើ​​ទាំង​នោះ​​ខុស​ច្បាប់។

ការ​បង្ក្រាប​​បទ​ល្មើស​​ព្រៃ​​ឈើ​​នេះ​ធ្វើ​ឡើង​​កាល​ពី​​កន្លង​ទៅ​ថ្មីៗ​ស្ថិត​​លើ​ផ្លូវ​​ជាតិ​​លេខ​៤​ត្រង់​ចំ​នុច​​ស្ពាន​​អូរ​​ក្រាំង​​អំ​​បិ​ស​ ឃុំ​​វល្លិ​ស​ ស្រុក​​សំរោង​​ទង ខេត្តកំ​ពង់ស្ពឺ។

ប្រភព​ព័ត៌​មាន​បាន​​ប្រាប់​​ឱ្យ​ដឹង​ថា​ រថ​យន្ត​​ដឹក​ឈើ​​ដែល​​ត្រូវ​បាន​បង្ក្រាប​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​ក្បាល​​ពណ៌​​ត្រេ​អ៊ី​ទ្រុង​​ពណ៌​​ខៀវ​ពាក់​​ស្លាក​​លេខ​​ខេមរៈភូមិន្ទ​០២.3.1210​របស់​លោក​​វរៈ​សេ​នី​យ៍ឯក​ យឹម-សុផាន់ ​អត្តលេខ​០៣៩៧៣៦​បំ​រើ​​ការ​ងារ​​កង​ឯក​ភាព​​អង្គ​រក្ស។ ប្រ​ភព​​បន្ត​ថា​បន្ទាប់​ពី​​ការ​បង្ក្រាប​​នោះ​​ស្រាប់​​តែ​មាន​ការ​ធ្វើ​​អត្ត​រាមន៍​​ពី​​លោក​​ព្រះ​រាជ​អាជ្ញា​​ម្នាក់​​ផង​និង​អ្នក​ធំ​​មួយ​ចំនួន​​ផង​ដែរ។

ប្រ​ភព​​បាន​​បន្ត​ថា​រថ​យន្ត​​ដឹក​ឈើ​​ប្រ​ណិត​​អត់​​ច្បាប់​​របស់​​មន្ត្រី​​យោ​ធា​​អង្គ​រក្ស​ពាក់​​សក្តិ​​ប្រាំ​នោះ​មិន​ដែល​​អ្នក​ណា​​ហ៊ាន​​បង្ក្រាប​​ទេ​ព្រោះ​​អាង​​ស្បែក​ហើយ​​ពួក​គេ​​តែង​តែ​​យក​ឈ្មោះ​លោក​​ព្រះ​រាជ​អាជ្ញា​​មក​​អាង​ក្នុង​ការ​​រក​ស៊ី​​មិន​​តែ​​ប៉ុ​ណ្ណោះ​​អាង​​អំ​ណាច​​ពាក់​​សក្តិ​ប្រាំ​ទៀត។ប្រភព​បន្តថារថយន្ត​ដឹកឈើ​របស់លោកយឹមសុផាន់នោះ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ស្ទើរ​រាល់ថ្ងៃចេញ​ពី​ស្រុក​ឱ​រ៉ា​ល់ខេត្តកំពង់ស្ពឺដោយ​ផ្លាស់ប្តូរ​គ្រប់រូប​ភាពមិន​ងារយ​ចាប់​បានទេ។

លោក​វិរៈសេនីយ៍ទោ​ឈឹមសុផាន់​មន្ត្រី​អង្គរក្សតែ​ពាក់​ដល់​សក្តិ​ប្រាំ​រកស៊ី​ដឹកឈើ​ខុសច្បាប់​យកឈ្មោះ​អ្នកធំ​មក​ប្រើ​រហូត​នោះមិនអាច​ទាក់ទង​បានទេប៉ុន្តែ​បុគ្គ​ល​រូបនេះ​រក​ឈើរាប់​ឆ្នាំ​កន្លងមកហើយ និងតែងតែ​អួត​ក្អេងក្អាង​ថា​ជួយ​បក្សរហូត។

លោក​ឧ​ត្ត​ម​សេនីយ​ត្រី​ម៉ែនស៊ី​ប៊​នមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាន​ឲ្យ​ដឹងថាការបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះបានប្រគល់​ជួន​រដ្ឋបាល​ព្រៃឈើ​ហើយ​ហើយ​ម្ចាស់​បាន​រត់​គេចខ្លួនបាត់​មិន​ដឹក​ជា​អ្នកណា​នោះទេ។ហើយ​រឿង​យកឈ្មោះ​អង្គរក្ស​មក​ប្រើ​ចេះតែ​ថា​ប៉ុណ្ណោះ។

ដោយឡែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​កំពង់ស្ពឺ២រូប​កាលពី​ព្រឹក​ថ្ងៃ​ទី២​ខែមេសា​ឆ្នាំ២០១៣​ឆ្លើយ​​ដាក់​គ្នា​​អំពី​​ចំនួន​​ឈើ​​ដែល​​មន្ត្រី​​កងរាជ​អាវុធ​ហត្ថ​​បង្ក្រាប​​ប្រគល់​​ឲ្យ​ដោយ​ម្នាក់ៗ​ថា​​មិន​​ចាំ​​មិន​​ច្បាស់​ចំនួន​ពិត​ប្រាកដ។

យោងតាម​លិខិត​មួយច្បាប់​ដែល​អ្នកព័ត៌មាន​យើង​ទទួល​បាន​​មាន​​ហត្ថលេខា​​ពី​ព្រះ​រាជ​អាជ្ញា​​បាន​​អនុ​ញ្ញា​ត្តិ​អោយ​ដឹង​​ឈើ​ប្រភេទ​​ធ្នង់ចំនួន៥ម៉ែត្រគូប​ដឹក​​ចេញពី​ចំណុច​ឃុំ​តា​សាលស្រុក​ឪ​រ៉ា​ល់ខេត្តកំពង់ស្ពឺទៅកាន់​ក្រុងភ្នំពេញ៕ ដោយ៖ពេជ្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2388ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1697ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1877ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន3090ដង ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន   អាន1676ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន3295ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1404ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1687ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1606ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1507ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9131នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75209នាក់
ខែនេះ    823000នាក់
ឆ្នាំនេះ   3567304នាក់
សរុប   57166200នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:11