បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ

ដោយៈ ថ្ងៃទី 02 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 11:16 នាទី ចំនួនអានៈ 1727

សង្គម​​ស៊ី​វិល​​បាន​​ថ្លែង​ថា​​វិ​ស័យ​​ប្រេង​​នៅ​​កម្ពុជា​​អាច​ជួយ​​ដល់​​ការ​អភិវឌ្ឍ​​ន៍​ប្រ​ទេស​និង​​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​ប្រ​សិន​បើ​​ការ​គ្រប់​គ្រង​​ចំ​ណូល​​បាន​​ត្រឹម​ត្រូវ​មាន​​តម្លា​ភាព​និង​​គ្មាន​​អំ​ពើ​ពុក​រលួយ ផ្ទុយ​​ទៅ​វិញ​​បើ​​ការ​គ្រប់​គ្រង​​ចំ​ណូល​​ប្រេង​​មិន​បាន​​ត្រឹម​ត្រូវ​និង​​មិន​មាន​​យន្ត​ការ​​ច្បាស់​លាស់​នោះ​​វា​​នឹង​ធ្វើ​​ឲ្យ​​ប្រ​ទេស​ជាតិ​​កាន់​តែ​​ក្រី​ក្រ​និង​​មា​ន​គ​ន្លាត​​រវាង​​អ្នក​ក្រ​​និង​​អ្នក​មាន​​កាន់​តែ​ខ្លាំង។​

លោក ​ឆាយ​-សា​​រ៉ា​ត់ ​នាយ​ក​ប្រតិបត្តិ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធានបាន​ឲ្យ​ដឹង​ថាបើ​គិតពី​វិស័យ​ប្រេង​នៅ​កម្ពុជា​គេ​បាន​បែង​ចែក ជា២៦តំបន់ ដែលមាន​តំបន់​ទឹក​និង​តំបន់​គោកហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​បានផ្តល់​អាជ្ញាប័ណ្ណ​រួចហើយ​ដល់​ក្រុមហ៊ុន​អន្តរជាតិ​មួយចំនួន​ដែល​តំបន់​ទឹក​មាន​ចំនួន៧តំបន់ ​គោក​មាន៣ ក្នុងនោះ​ផងដែរ​ក៏មាន​តំបន់​ត្រួតស៊ីគ្នា​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ជា​តំបន់​មាន​សក្តានុពល​បំផុត​ដែលមាន​ប្រេង​ឧស្ម័ន​រហូត​ទៅដល់ (ដប់​មួយ​ពាន់​លាន​លាន​ម៉ែត្រ​គីប)។លោក​ឆាយ​សា​រ៉ា​ត​បន្តថា​ផ្អែក​តាម​IMFមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ថា​ចំណូល​ដំបូង​ប្រទេស​កម្ពុជា​អាច​និង​ទទួលបានប្រហែល​ជាង១៥០លាន​ទៅ១៦០លាន​ដុល្លាដល់​ដំណាក់កាល​ចុង​ផុត​និង​អាច​ទទួលបាន១៧០០លាន (មួយ​ពាន់​ប្រាំពីរ​រយ​លាន​ដុល្លា​នៅ​ឆ្នាំ២០២១)លោក​បាន​បន្តថាបើតាម​បទពិសោធន៍​មាន​ច្រើន​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​សម្បូរ​ដោយ​ប្រេងនិង​រ៉ែតែ​មិនបាន​ប្រែក្លាយ​ថវិកា​មកជា​ការអភិវឌ្ឍ​ប្រទេស​នោះទេគឺ​បណ្តាលមកពី​កត្តាធំៗពីរទី១គឺ​ការគ្រប់គ្រងនិង​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវទី២គឺ​បញ្ហា​ពុក​រលួយ​ផ្ទុយ​ទៅ​វិញ​​បានប្រែក្លាយ​ទៅជា​បណ្តាសា​ប្រេង។

លោកធីទ្រីអ្នកសម្របសម្រួល​បណ្តា​ញ​ផលប៉ះពាល់​សង្គមនិង​បរិស្ថានដោយ​ឧស្សាហកម្ម​និស្សា​រណកម្មនៃ​អង្គការ​អភិវឌ្ឍ​និង​ភាពជា​ដៃគូ​ក្នុង​សកម្មភាពបាន​ឲ្យ​ដឹងថា​ផលប៉ះពាល់​ក្នុង​វិស័យ​ធនធាន​រ៉ែនិង​ប្រេងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​តំបន់​ដី​សហគមន៍និង​តំបន់​ដីព្រៃ​ការពារដែល​ឆ្លុះបញ្ចាំង​ពី​ការគ្រប់គ្រង​នូវមាន​ភាពផុយស្រួយ​នៅឡើយហើយ​ព័ត៌មាន​នៃ​ការអភិវឌ្ឍ​នោះ​ក៏​មិនបាន​ផ្សព្វផ្សាយ​ដល់​សាធារណៈជន​ឲ្យ​បាន​ទូលំទូលាយ​ផងដែរពិសេសពលរដ្ឋ​រស់នៅ​តំបន់​អភិវឌ្ឍ​ធនធាន​រ៉ែ។លោក​បានបន្តថាប្រទេស​កម្ពុជា​មិនបាន​អនុវត្តន៍​ដូច​បណ្តា​ប្រទេសផ្សេងៗដែល​គេ​គ្រប់គ្រង​ប្រើប្រាស់​ធនធាន​រ៉ែនិង​ប្រេង​ដោយ​ពិភាក្សាគ្នា​មាន​ភាគី​បី​ចូលរួមគឺ​រដ្ឋាភិបាលសហគមន៍និង​ក្រុមហ៊ុន។

ឯកឧត្តមស៊ុនឆ័យប្រធានក្រុមអ្នកតំណាងរាស្ត្រ​គណៈបក្ស​សមរង្សី​​បាន​មានប្រសាសន៍ថា​តាម​សង្គម​ស៊ីវិល​មួយចំនួន​លើកឡើងថា​ដើម្បីគ្រប់គ្រង​ប្រេងឲ្យ​មាន​តម្លាភាពនិង​គ្មាន​អំពើពុករលួយប្រទេស​នោះ​គួរតែមាន​ច្បាប់​ពិ​សេសមួយ​ដើម្បី​យកទៅ​ប្រើប្រាស់ជា​មូលដ្ឋាន​គ្រិះ។ឧទាហរណ៍​ដូចជា​ប្រទេស​ទី​ម័​រ​ខាងកើត​គេ​មានច្បាប់​បែប​ហ្នឹងធ្វើ​ឲ្យ​ធនធាន​ប្រេង​នោះបាន​ជួយ​ទៅដល់​ការលូតលាស់​សេដ្ឋកិច្ច​ក្នុងប្រទេស​របស់គេប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​យើង​មិនដឹងថា​មាន​ជំហ​យ៉ាងណា​នោះទេ។

ទាក់ទង​និង​ការលើកឡើង​ខាងលើ​ឯកឧត្តមជៀមយៀបប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធានា​គារនិង​សា​វណ​កម្ម​នៃ​រដ្ឋសភាបាន​មានប្រសាសន៍ថា​ប្រទេស​កម្ពុជា​យើង​មាន​សក្តានុពល​ប្រេង​និង​រ៉ែ​នៅ​តំបន់​បឹង​ទន្លេសាបក្រោម​បាត​សមុទ្ទនិង​តំបន់​សំបូរ​ព្រៃ​គប់ប៉ុន្តែ​ទន្ទឹមនឹង​ង​នោះ​រដ្ឋាភិបាល​យើង​ក៍បាន​ខិតខំ​រក​អ្នកជំនាញ​ដែលមាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បី​ធ្វើយ៉ាងណា​យក​ធនធាន​ទាំងនោះ​មកហើយ​មិន​ប៉ះពាល់​ដល់​ផល​ដែលមាន​ស្រាប់។ឯកឧត្តម​បាន​បន្តថា​មូលហេតុ​នាំ​ឲ្យ​មានការ​ពន្យា​ពេល​ក្នុងការ​បូម​ប្រេង​នោះ​គឺ​ដោយមាន​កត្តា​ច្រើន​ដូចជា៖វិ​ប​ត្ត​សេដ្ឋកិច្ច​ជាស​កលហើយ​ក្រុមហ៊ុនChevron ក៏មាន​ការលំបាក​យក​ហិរញវត្ថុ​ពី​ធានា​គាធំៗមួយចំនួន​ដើម្បី​មក​ចំណាយ​លើ​ការងារ​នេះ។ហើយ​កម្ពុជា​ក៏​នៅ​ខ្វះ​ធនធានមនុស្សដើម្បី​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន​បរទេសជាពិសេស​នៅ​មិនទាន់​ចេញរួច​នូវ​ច្បាប់សំខាន់ៗទី១ច្បាប់​ការគ្រប់គ្រង​ប្រេងទី២ច្បាប់​យកពន្ធ​ប្រេងនិង​ទី៣ច្បាប់​យក​ពន្ធលើប្រាក់ចំណេញ​ពី​ផល​ប្រេង។ហេតុផល​ទាំងនេះ​គឺ​ដើម្បី​កុំអោយ​គេ​យក​ន័​ង្គ​ល​មក​ភ្ជួរ​លើ​ខ្នង​យើង​ដែល​សម្តេច​តេ​ជោហ៊ុនសែន​បាន​មានប្រសាសន៍​កន្លងទៅ​ថា​កុំ​យក​បណ្ដាសា​ប្រេង​មក​កម្ពុជា​គឺ​យើង​យក​ពរ​ពី​ប្រេង។ឯកឧត្តម​បាន​បញ្ជាក់ថា​ច្បាប់​ទាំង៣និង​ច្បាប់​ផ្សេងទៀត​ដែលមាន​ស្រាប់​រួម​នឹង​យើង​មាន​ក្រុមប្រឹក្សា​ប្រឆាំង​អំពើពុករលួយ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួបផ្សំ​និង​ការចង្អុល​ទិស​ពី​ប្រមុខ​រដ្ឋាភិបាល​នោះ​យើង​និង​ជៀសវាង​ពី​អំពើពុករលួយ។

តាម​ការស្រាវជ្រាវ​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​ប្រេង​នេះ​ឲ្យ​ដឹងថា​ប្រទេស​នី​ហ្សេ​រី​យ៉ា​គឺ​ទទួលផល​ប្រេង​បាន២.៤លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ដែល​ចាប់ផ្តើម​បូម​តាំងពី​ទស្សវត្ស​ទី៥០គិត​មកដល់​បច្ចុប្បន្ន​ស្មើនិង​ប្រាំមួយ​ពាន់​លាន​បារ៉ែលចំណែក​ប្រជាជន​នៅ​ទីនោះ​វិញ​ទទួលបាន​ប្រាក់កំរៃ​ជា​មធ្យម​ជិត២ដុល្លា​ក្នុង១ថ្ងៃ​គឺ​ឋិត​ក្នុង​បន្ទាត់​ក្រីក្រ។ទាំងនេះ​ជា​មេរៀន​ដែល​ដែល​កម្ពុជា​ត្រូវតែ​ដក​ពិសោធន៍និង​ជៀសវាង​ដាច់ខាត៕ដោយ៖សុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1547ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1776ដង ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន1729ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1587ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1525ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1802ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1611ដង សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន1733ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1705ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1723ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8739នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74817នាក់
ខែនេះ    822608នាក់
ឆ្នាំនេះ   3566912នាក់
សរុប   57165808នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:43