មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង

ដោយៈ សៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 05:23 នាទី ចំនួនអានៈ 1708

សកម្ម​ភាព​​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លងកាត់​ខេត្ត​សៀម​រាប កំពង់ធំ ឆ្ពោះ​ទៅកាន់​​ខេត្ត​កំពង់ចាម​ មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​យប់​ ដោយ​មិន​មាន​ការ​បង្រ្កាប​ពី​មន្រ្តី​ជំ​នាញ​ ឬ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​តាម​ដង​ផ្លូវ​ទាល់​តែ​សោះ​ ដែល​សកម្ម​ភាព​ទាំង​នេះ​ត្រូវ​មហា​ជន​រិះ​គន់​ថា ប្រ​សាស​ន៍​សម្តេច​ហ៊ុន​សែនអោយ​មន្ត្រី​ក្រោម​ឱ​វាត​បង្ក្រាបបទ​ល្មើស​​ឈើ​ក្រ​ញូង​​ហាក់​គ្មាន​ប្រ​សិទ្ធិភាព។

ប្រ​ភព​ច្បាស់​ការ​បាន​អោយ​ដឹង​ថា ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ឈ្មោះលោក ពុំ​ នេះ​​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ឈ្មោះ​ តឿ (ឈ្មោះហៅក្រៅ) និង​ត្រូវ​ជា​ប្អូន​ជីតួត​មួយរបស់​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ឈ្មោះ ចូច (អ្នក​លក់​សាំង​នៅ​ស្រុក​អន្លង់​វែង)។ ប្រ​ភព​បន្ត​ថា ក្រុម​ខ្សែ​ស្រ​ឡាយ​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូងខុស​ច្បាប់​​ខាង​លើ​នេះ​ រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​។ ប្រ​ភព​បន្ត​ទៀត​ថា លោក​ពុំ បាន​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ស្ទើ​ជា​រៀង​រាល់​យប់​ ដោយ​គ្មាន​ការ​បង្រ្កាប​ពី​មន្រ្តី​ជំ​នាញ​ ឬសមត្ថ​កិច្ច​លេម​លើម​តាម​ដង​ផ្លូវ​នោះ​ទេ ដោយ​សារ​តែ​ឈ្មូន​ដឹក​ឈើ​ក្រ​ញូង​ក្បត់​ជាតិ​រូប​នេះ បាន​បង់​លុយ​ក្រោម​តុ​តាម​ដង​ផ្លូវ​អស់​ហើយ។

ជាក់​ស្តែង​ប្រ​ភព​បាន​រាយ​ការណ៍ថា កាល​ពី​យប់​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ វេលា​ម៉ោង​១០ និង​៣៨​យប់​ មាន​ក្បូន​រថ​យន្ត​ប្រ​ភេទ​បាឡែន​ដឹក​ឈើ​​ក្រ​ញូង​ជា​ច្រើន​គ្រឿង​ និង​​មាន​រថ​យន្ត​ម៉ាក​ហៃ​ប្រីតពណ៍​ទឹក​ប្រាក់​ជា​អ្នក​បើក​បិត​គូទ​ពី​ក្រោយ​តាម​ដង​ផ្លូវ​លេខ​៦៧​ ពី​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លង​កាត់​ខេត្ត​សៀម​រាប​ កំពង់​ធំ​ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់ចាម​តាម​ផ្លូវ​ជាតិ​លេខ​៦។

នៅ​យប់​ថ្ងៃទី​២៦ ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​១​និង​៣០​នាទី ក្បួន​ខ្សែ​រថ​យន្ត​បាឡែន​ដឹក​ឈើ​ក្រ​ញូងជា​ច្រើន​គ្រឿង​​របស់​លោក​ពុំ​បាន​ដឹក​ស្ទើ​រូង​ថ្នល់​ផ្លូវ​ជាតិ​លេខ​៦​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ប្រើ​រថ​យន្ត​ពាក់​ស្លាក​លេ​ខ​​ខេមរៈភូមិន្ទ​(ខម)ជា​អ្នក​នាំ​ផ្លូវ​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទៀត​ផង។

អ្នក​យក​ព័ត៌មាន​យើង​បាន​សាក់​សួរ​បំ​ភ្លឺ​ករណី​ខាង​លើ​​ពី​លោក​ពុំ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​នេះ​ តែ​លោក​បាន​បដិសេធថា រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​នេះ មិន​មែន​ជា​របស់​លោក​ទេ។ លោក​ពុំ​បន្ត​ថា វា​ប្រ​ហែ​ល​ជា​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​លោក​ ត្រកួន ព្រោះ​លឺ​ថា​លោក​ត្រ​កួនដឹកឈើ​​ចេញ​កាល​ពី​យប់​មិញ។

លោក​តឿ​ធ្លាប់​បាន​បដិសេជ​តាម​ទូរ​ស័ព្ទ​ថា លោក​ពុំ​បាន​ដឹង​រឿង​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​នេះ​ទេ លោក​រវល់​ជាប់​ការ​ងារ​នៅ​ឯភ្នំ​ពេញ។

នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​កំ​ពុង​ចរាចរណ៍​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ ពី​ចំ​ណុច​កែង​ផ្លូវ​ហៃ​វ៉េ​ ស្រុក​ប្រា​សាទ​បាគង​ឆ្ពោះ​ទៅ​ឃុំ​ដំ​ដែក​ ស្រុក​សូទ្រ​និគម អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការណ៍​ជូន​លោក ម៉ុង-ប៊ុន​លីម ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀម​រាប លោក​ថា ជាប់​រវល់​នៅ​ឯខេត្ត​ព្រះ​សី​ហនុពុំ​អាច​ធ្វើ​ការ​បាន​ទេ។

អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​រាយ​ការណ៍ ជូន​ឯកឧត្តម​ ម៉ន-សាម៉ុន មេបញ្ជាការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប​ភ្លាម​ៗ​នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​កំ​ពុង​ចរាចរណ៍តាម​ដង​ផ្លូវ​ខាង​លើ ហើយ​លោក​បាន​ឆ្លើយ​ថា បាទៗរួច​ក៏បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

ប្រ​ជាពល​រដ្ឋ​នៅ​ខេត្ត​ប៉ែក​ឧត្តរ​រិះ​គន់​យ៉ាង​ធ្ងន់​ៗថា មន្រ្តី​ក្រោម​ឱវាត​ទាំង​តូច​ទតាំង​ធំ របស់​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ហាក់​ផ្គើន​ទៅ​និង​បទ​បញ្ជា​ ដែល​សម្តេ​ច​ធ្លាប់​ប្រ​កាស​តាម​កញ្ចក់​ទូរ​ទស្សន៍ក្តែងៗ​អោយ​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​អោយ​ខាន​តែ​បាន​នោះ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1852ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1627ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1800ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2516ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1605ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន2420ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1680ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2035ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1607ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1520ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      13150នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    79228នាក់
ខែនេះ    827019នាក់
ឆ្នាំនេះ   3571323នាក់
សរុប   57170219នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 17:52