គ្រោះអគ្គិភ័យ ឆេះ បំផ្លាញផ្សារដើមក្រឡាញ់ ស្ថិតក្នុងសង្កាត់គោកចក ក្រុង-ខេត្ត សៀមរាប អស់ស្ទើរទាំងស្រុងជ្រែកស្បៃរាត្រី តែមិនទាន់មានព័ត៌មាន ពីទំហំ នៃផលប៉ះពាល់ ឬមានរងគ្រោះថ្នាក់ដល់ អាយុជីវីតអាជីវករ ឬប្រជាពលរដ្ឋយ៉ាងណានោះទេ?
សេចក្តីរាយការណ៍ជាបឋមពីសមត្ថកិច្ច បានឲ្យដឹងថា ផ្សារដើមក្រឡាញ់ដែលស្ថិតនៅម្តុំខាងក្រោយមន្ទីរពេទ្យ កុមារ និងជាផ្សារធំមួយផងដែរនៅក្នុងក្រុងសៀមរាប បានឆាបឆេះនៅវេលាម៉ោងប្រមាណជា ១រំលងអាធ្រាត្រថ្ងៃ ទី០៦ ខែកក្កដា ឆ្នាំ២០១៣ រហូតដល់វេលាម៉ោងប្រមាណជា ៥ទៀបភ្លឺ ទើបសមត្ថកិច្ចជួយអន្តរាគមន៍ បាញ់ពន្លត់ ឲ្យអំណាចភ្លើងថមថយទៅវិញ។
សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ មិនទាន់មាននរណាម្នាក់ អាចបញ្ជាក់ពីមូលហេតុ នៃការ ឆាបឆេះនេះបាននៅឡើយ។ គ្រាន់តែសង្ស័យពួកគាត់សង្ស័យថា អគ្គិភ័យផ្តើមចេញពីកន្លែងលក់ត្រី ហើយអគ្គិ ភ័យ បានឆេះបំផ្លាញអស់រាប់រយតូប ពោលគឺបំផ្លាញអស់ស្ទើរតែ ៨០ភាគរយទៅហើយ៕
ថ្ងៃនេះ | 12395 | នាក់ |
ម្សិលមិញ | 23264 | នាក់ |
សប្ដាហ៍នេះ | 35668 | នាក់ |
ខែនេះ | 46322 | នាក់ |
ឆ្នាំនេះ | 3944554 | នាក់ |
សរុប | 53304480 | នាក់ |
ថ្ងៃទី 03 ខែ 12 ឆ្នាំ 2024 ម៉ោង 23:44 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net