ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 21 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 02:04 នាទី ចំនួនអានៈ 1705

បុរស២នាក់​បង​ប្អូន​បង្កើត ​ក្នុង​ចំ​ណោម​បក្ខ​ពួក​ប្រាំនាក់ ឡើង​កាត់​ឈើ​ក្រ​ញូង​នៅ​លើ​ភ្នំ​ដង​រែក​ចំ​ណុច​វាល​វែង​ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ត្រូវ​ទាហ៊ា​ន​ថ្ងៃ​បាញ់​សម្លាប់​ យ៉ាង​ណា​ណោច​អាធម្ម​បំផុត។

លោក ញ៉ម-សន អា​យុ​៦១​ឆ្នាំ ត្រូវ​ជា​ឪពុក​បង្កើត​របស់ជន​រង​គ្រោះ ដែល​មាន​ទី​លំ​នៅ​បច្ចុប្បន្ន​ក្នុង​ភូមិ​កែង (១០៥) ឃុំផ្អាវ ស្រុក​អន្លង់​វែង បាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ទាំង​ទឹក​ភ្នែក​ហូរ​រហាម​ថា កាល​ពី​ថ្ងៃ​ច័ន្ទទី​១៥ ខែកក្កដា ឆ្នាំ​២០១៣នេះ គាត់​បាត់​កូន​ទាំង​២នាក់​ពី​ផ្ទះ​មិន​ដឹង​ជា​ទៅ​ណា។ លុះ​ដល់​ថ្ងៃ​ទី​១៨ខែឆ្នាំដដែល​គាត់​បាន​ដំ​ណឹង​ពី​បុរស់​ម្នាក់​ឈ្មោះ​ភាព​ ដែល​ជា​អ្នក​រួម​ដំ​ណើរ​ជា​មួយ​ថា កូន​គាត់​ទាំង​២​នាក់​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សម្លាប់​ខណៈពេល​លួច​ឡើង​កាត់​ឈើ​ក្រ​ញូង​នៅ​លើ​ភ្នំ​ជាប់​ព្រំ​ប្រ​ទស់​កម្ពុជា​-ថៃ។

បុរស​ឈ្មោះ​ភាព​នោះ​បានបន្ត​​ប្រាប់​​អ៊ុំ​ ញ៉ម-សន ថា ទាហ៊ាន​ថៃ​បាន​បាញ់​ពួកគេ​នៅ​ចំ​ណុច​វាល​វែង ខណៈពេល​ដែល​បុរស​​ឈ្មោះ​ សន-ថា អាយុ​២១​ឆ្នាំ និង​បុរស​ឈ្មោះ សន-សែន អាយុ​១៦​ឆ្នាំ ដែល​ជា​កូន​របស់​លោក ញ៉ម-សន កំពុង​តែ​ទៅ​ដង​ទឹក​យក​មក​ដាំ​បាយ​នៅ​ម៉ោង​៤-៥ល្ងាច​ថ្ងៃទី១៧​ខែ​ឆ្នាំដដែល​។​លោក​​ភាព​បាន​ប្រាប់​អ៊ុំ​ ញ៉ម-សន ទៀតថា ទាហ៊ាន​ថៃ​បាន​បាញ់​រះមក​លើ​ពួក​គេ​ទាំង​៥នាក់​បណ្តាល​អោយ​ស្លាប់​២នាក់​ និង​របួសម្នាក់​(លោក​ភាព​របួស​ចង្កេះ)និង​រត​រួច​ខ្លួន​២នាក់។

អ៊ុំ​ ញ៉ម-សន បាន​បន្ថែមថា ពេល​គាត់​បាន​ទទួល​ដំ​ណឹង​ភ្លាមៗ​​ក៏​នាំ​កូន​កូន​ប្រ​សា​ទៅ​យក​សព​កូន​ទាំង​២​ រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែកក្កដា ទើប​យក​សព​កូន​មក​ដល់​ផ្ទះ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី​សាស​នា។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ភាព និង​បក្ខ​ពួក​២នាក់​ទៀត​បាន​ទេ ព្រោះ​លោក​ ភាព ​កំ​ពុង​ព្យា​បាល​ជំ​ងឺដែល​របួស​ត្រង់​ចង្កេះ និង​បុរស​២នាក់​ទៀត​គេ​ច​ខ្លួន​បាត់​មិន​ដឹង​ទៅ​ណា។

ប្រ​ភព​ព័ត៌មាន​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ស្លាប់​ស្ទើ​ជា​រៀង​រាល់​ថ្ងៃ ខណៈពេល​ពួក​គេ​លួច​ឡើង​កាត់​ឈើ​ក្រ​ញូង​ខុស​ច្បាប់​លើ​ខ្នង​ភ្នំ​ដង​រែក ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ តែ​គេ​ពុំ​ដែល​ឃើញ​លោក ញឹម​-ផាន់ណា អភិបាល​ស្រុក​អន្លង់​វែង និង​លោក ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​​ឡើង​ថ្មី មាន​វិធាន​ការ​ទប់​ស្កាត់​នោះទេ ដែល​ទង្វើ​ទាំង​នេះ​ហាក់​ប្រ​ឆាំង​និង​បទ​បញ្ជា​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ដែល​សម្តេច​ធ្លាប់​តែ​ស្រែក​អោយ​មន្រ្តី​ក្រោម​ឱវាត​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​អោយ​បាន​ជោគ​ជ័យ។

សូម​បញ្ជាក់ថា លោក ញ៉ម-សន មាន​ភរិយាឈ្មោះ អាន-សរី មានកូន​៥នាក់ ប្រុស​៤​ស្រី១ ហើយកូន​ទាំង​២​ដែល​ស្លាប់​នោះ​មាន​​ឈ្មោះ សន-ថា អាយុ២១​ឆ្នាំ ជា​កូន​ទី៣ និង​ឈ្មោះ សន-សែន អាយុ១៦​ឆ្នាំ ជា​កូន​ទី​៤៕ ដោយ៖ សុផានុរស្ស

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1844ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2029ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1717ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1776ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន1711ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1585ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1724ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4241ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2076ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2390ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7839នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73917នាក់
ខែនេះ    821708នាក់
ឆ្នាំនេះ   3566012នាក់
សរុប   57164908នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:20