គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ

ដោយៈ អឹងចំរើន ភ្នំពេញ ថ្ងៃទី 10 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1691

គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់លោក ក្រវ៉ា​ញ ដា​រ៉​ន បានប្រកាស​ធ្វើ​កូដកម្ម​អហិង្សា​មួយ​ចាប់ពី​ម៉ោង៩ ដល់​ម៉ោង១២ថ្ងៃត្រង់​នា​ថ្ងៃអាទិត្យ ទី១១ ខែសីហា ខាងមុខ ដើម្បី​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​គណបក្ស​មួយ​នេះ​មើលឃើញថា មាន​ភាពមិនប្រក្រតី​ជាច្រើន និង​ស្នើសុំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ។

យោងតាម​សេចក្តីជូនដំណឹង​របស់​លោ ក្រវ៉ា​ញ ដា​រ៉​ន កាលពី​ថ្ងៃទី៦ ខែសីហា កូដកម្ម​អហិង្សា​នេះ នឹងមាន​ការចូលរួម​ពី​មនុស្ស​ចំនួន៦០០នាក់​ដែលមាន​ពី​ខេត្តកណ្តាល កំពង់ចាម ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ តាកែវ និង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការស្នើសុំ​នេះ​មិនទាន់​បានទទួល​ការយល់ព្រម​ពីសា​លា​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ។   

នា​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃូ​ន ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​ចលនា​កូដកម្ម​ដែលមាន​អ្នកចូលរួម​លើសពី២០០នាក់​នោះ សាលា​រាជធានី​ត្រូវ​ស្នើសុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​ជាមុនសិន។     

លោក ក្រវ៉ា​ញ ដា​រ៉​ន បាន​លើកឡើងថា ការបោះឆ្នោត​ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​មាន​ឡើង​នូវ​ភាពមិនប្រក្រតី​នៅ​គ្រប់​មណ្ឌល ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស​ដោយសារ​ក​ង្វះ​ខាត​របស់​មន្ត្រី គ.ជ.ប ដែល​វា​ជាហេតុ​បណ្តាល​ឲ្យ​គ្មាន​តម្លាភាព សេរី និង​យុត្តិធម៌។   

ប្រធាន​គណបក្ស​ដែលមាន​សញ្ជាតិ​ខ្មែរ-អាមេរិក​រូបនេះ បានកត់សម្គាល់​ពី​ភាពមិនប្រក្រតី​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ចំនួន៨ចំណុច ដែល​ភាគច្រើន​បង្កឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​អំឡុងពេល​នៃ​ការឃោសនា ដូចជា​ការប្រើប្រាស់​ធន​ធាន​រដ្ឋ បុគ្គលិក​រដ្ឋ ការប្រើប្រាស់​វិធី​ឃោសនា​តាម​រូបភាព កាសែត ទូរទស្សន៍ វិទ្យុ និង​ការចុះ​ដោយផ្ទាល់​តាម​ភូមិ​ជាដើម។   

ទាក់ទង​នឹង​អំឡុងពេល​នៃ​ការបោះឆ្នោត គណបក្ស​ខ្មែរ​ឈប់​ក្រ​ក៏បាន​រកឃើញ​ករណី​មិន​ប្រក្រតី​ជាច្រើន​ផងដែរជាពិសេស ទាក់ទង​នឹង​ការបន្លំ​សន្លឹកឆ្នោត ការទិញ​ដូរ ឈ្មោះ​ស្ទួន មានឈ្មោះ​តែ​មិនអាច​បោះ​បាន និង​បញ្ហា​ទឹកខ្មៅ។

  លោក ក្រវ៉ា​ញ ដា​រ៉​ន បាន​អំពាវនាវ​ឲ្យ​មាន​ការសើរើ​រៀបចំ គ.ជ.ប សារជាថ្មី  ហើយ​ស្នើសុំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ក្រោម​ការគ្រប់គ្រង​រប​ស់​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប សមាគម​សិក្សា​នយោបាយ​អាស៊ី និង​អន្តរជាតិ រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​ជាតិ-អន្តរជាតិ​ផ្សេងទៀត។   

គណបក្ស​ខ្មែរ​ឈប់​ក្រ ត្រូវបាន​គេ​កត់សម្គាល់​នា​អំឡុងពេល​នៃ​ការឃោសនា​ត្រង់​គោលនយោបាយ​មួយ គឺ​ផ្តល់​សេវាកម្ម Wifi ដោយ​សេរី និង​ការនាំយក​អ្នកជំនាញ​ពី​សហរដ្ឋអាមេរិក​មក​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​មួយ​នេះ​ឈ្នះឆ្នោត៕ ប្រភពពី ថ្មីៗ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន9736ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1558ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2363ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1760ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1503ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1857ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1632ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3370ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន2775ដង រឿងទុំទាវ (មានវីដេអូ)   អាន3809ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6506នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    35065នាក់
ខែនេះ    182693នាក់
ឆ្នាំនេះ   3765353នាក់
សរុប   53125279នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 20:29