ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ

ដោយៈ សៀមរាប ថ្ងៃទី 19 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 02:40 នាទី ចំនួនអានៈ 1629

ប្រជាពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ភាគច្រើន​បាន​ត្អូញត្អែថា ផ្លូវ​ក្រោយ​ផ្សាលើធំ​ថ្មី​​ ដែល​ជា​ផ្លូវ​សំ​រាប់​អោយ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ដំ​ណើរ​ទៅ​ទិញ​ម្ហូប​អាហារ​ជា​ប្រ​ចាំ​នោះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​នៅ​ជាប់​ដង​ផ្លូវ​នេះ​ដាក់​ផ្ញើរ​ម៉ូតូ​ឡើង​កក​ស្ទះ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ភាព​លំ​បាក​ដល់​ការ​ធ្វើ​ដំ​ណើរ​ចេញ​ចូល​ទៅ​ក្នុង​ផ្សា។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​បាន​រិះ​គន់​ថា មិន​គួរ​ណាលោក ​ហុប-ថៃ​ ​ប្រ​ធាន​ផ្សា​រ​អនុញ្ញាតិ​អោយ​ប្រ​ជាពល​រដ្ឋ​ដែល​មាន​ផ្ទះ​ជាប់​ដង​ផ្លូវ​នេះ​ដាក់​កន្លែង​ផ្ញើ​ម៉ូតូហៀ​ហូរចូល​ដី​ចំ​ណី​ផ្លូវ​ដែល​ធ្វើ​អោយ​បាត់​បង់​ដី​សំ​រាប់​ពល​រដ្ឋ​ធ្វើ​ដំ​ណើរ​ចេញ​ចូល​ផ្សា​ដើម្បី​ទិញ​ម្ហូប​អាហារ​នោះ​ទេ។ ពួកគាត់​បន្តថា ម្ចាស់​ផ្ទះ​អាចមាន​សិទ្ធិ​ដាក់​ផ្ញើ​ម៉ូតូក្នុង​ដី​ផ្ទះ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្លូន​ មិន​ត្រូវ​រំ​លោភយក​ដី​ផ្លូវ​ដើម្បី​ប្រ​កប​របរ​អាជីវកម្ម​ផ្ទាស់​ខ្លូននោះ​ទេ។

ពលរដ្ឋ​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា កាល​ពី​ថ្ងៃអាទិត្យ​ទី​១៨ ខែ​សីហា​ ម្សិល​មិញនៅ​ក្រោយ​ផ្សា​លើ​មាន​ការ​កក​ស្ទះ​យ៉ាង​ខ្លាំ​ព្រោះ​មាន​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​ទៅ​ទិញ​ម្ហូប​អាហារ។ ពលរដ្ឋ​រូប​នេះ​បន្តថា ការ​កក​ស្ទះ​នេះគឺ​កើត​ឡើង​ពី​ការ​យក​ចំណី​ផ្លូវ​ធ្វើ​ជា​ការាស​ដាក់​ផ្ញើ​ម៉ូតូ។ គាត់​បាន​បន្ថែមថា ក្រុម​អ្នក​ដាក់​ការាស​ផ្ញើ​ម៉ូតូ​បាន​ឆ្លៀត​ឱកាស​តំ​ឡើង​ថ្លៃ​ពី​៥រយរៀល​ទៅ​១ពាន់​រៀល​ក្នុង​ម៉ូតូ​មួយ​គ្រឿង ដោយ​អ្នក​ទទួល​ផ្ញើ​ម៉ូតូទាំង​នោះ​យក​លេស​ថា ជិត​ដល់​ថ្ងៃសែន​ក្បាល​ទឹក​ទើប​ពួកគេ​តំឡើង​ថ្លៃទុក​អោយហើយ។

ប្អូនប្រុស​ម្នាក់​មាន​វ័យ​ប្រ​ហែល​២០​ឆ្នាំ មាន​មាឌ​ស្តើង​កំពស់​ប្រ​ហែល​១,៦៥ម៉ែត្រ សម្បុរស ដែល​ជា​អ្នក​ទទួល​ផ្ញើ​ម៉ូតូក្រោយ​ផ្សា​លើ​ធំ​ថ្មី​បាន​អោយ​ដឹង​ថា ពិត​ជា​បាន​តំ​ឡើង​ថ្លៃ​ពី​៥រយ​រៀល​ទៅ​១ពាន់​រៀល​មែន ព្រោះ​ជិត​ដល់​ថ្ងៃសែន​ក្បាល​ទឹក។ ប្អូន​ប្រុស​រូប​នេះ​បន្ថែម​ថា មិន​មែន​ឡើង​ថ្លៃ​តែ​កន្លែង​គាត់​ទេ កន្លែង​ផ្ញើ​កង់​ម៉ូតូ​ផ្សេង​ក៏ឡើង​ដែរ ហើយ​ការ​ដាក់​ម៉ូ​តូ​ហៀ​ដល់​លើ​ផ្លូវ​ព្រោះ​អ្នក​ផ្ញើ​មក​ច្រើន​ ដាក់​ក្នុង​ផ្ទះ​មិន​អស់​ទើប​ហៀ​ដល់​លើ​ផ្លូវ​ខ្លះៗទៅ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ហុប-ថៃ ប្រ​ធាន​ផ្សា​លើ​បាន​ទេនៅ​ព្រឹក​ថ្ងៃទី១៩​​ ខែ​សី​ហា​ ឆ្នាំ២០១៣នេះ ព្រោះ​ពេល​ទូរ​ស័ព្ទ​ចូល​លោក​កំពុង​នៅ​កន្លែង​ធ្វើ​បុណ្យ​ ហើយ​លោក​ឆ្លើយតាម​ទូរ​ស័ព្ទថា ˝អ្នក​ណាគេ​មាន​ការអី ស្តាប់​អត់​បាន​ទេ“ រួច​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

ប្រ​ភព​ពី​អ្នក​នៅ​ក្រោយ​ផ្សា​លើ​ម្នាក់​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ប្រហែល​ជា​លោក​ ហុប-ថៃ​ បើក​ដៃ​អោយ​គេ​យក​ចំ​ណី​ផ្លូវ​ដាក់​ម៉ូតូ ដើម្បី​រក​ប្រាក់​ចាយ​ក្រៅ បាន​ជា​ពួក​អ្នក​ទទួល​ផ្ញើ​ម៉ូតូទាំង​នោះ​ហ៊ាន​យក​ដី​ផ្លូវ​ដាក់​ផ្ញើ​ម៉ូតូបែបនេះ ហើយ​ម្យ៉ាង​ទៀត​លោក​ ហុប-ថៃ នេះ​ធ្វើ​ប្រ​ធាន​ផ្សា​ច្រើន​អណត្តិ​ហើយ​មាន​រឿង​អាស្រូវ​រាប់​មិន​អស់​តែ​នៅ​តែ​អា​ច​ឈរ​ជើង​ជាប់​មិន​ដឹង​ជា​ខ្នង​គាត់​ក្រាស​ប៉ុណ្ណា​នោះ​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1570ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1521ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន3359ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1520ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1761ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន1887ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2424ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន1605ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1661ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1520ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9131នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75209នាក់
ខែនេះ    823000នាក់
ឆ្នាំនេះ   3567304នាក់
សរុប   57166200នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:11