បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម

ដោយៈ សៀមរាប ថ្ងៃទី 10 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1698

ប្រ​ពៃណី​កាប់​ចាក់ ​ឈ្លោះ​ប្រ​កែក ហែក​ហួរ​ ជាន់​កថែម​ ព្រោះ​តែ​ផល​ប្រ​យោជន៍ផ្ទាល់​ខ្លួន បាន​កើន​មាន​ដដែល​ៗ​ មិន​ចេះ​ស្រាក​ស្រាន មិន​ចេះ​ជិ​ន​ណាយ ដែល​ទង្វើ​ទាំង​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ​គេ​រិះ​គន់​ថា មនុស្សប្រ​ភេទ​នេះ​ មានច​រិត​ប្រហាក់​ប្រហែល​ទៅ​និង​សត្វ​តិរិច្ឆាន ដែល​តែង​តែ​ឈ្លោះ​ខាំ​គ្នា​ដណ្តើម​ឆ្អឹង​ ឬ​លាមក​ដ៏ស្អុយរលួយដែល​គេ​បញ្ចេញ​ចោល​ គួរ​អោយស្អប់​​ខ្ពើម។

បើ​ក្រលេក​មើល​ថយ​ក្រោយ​ទៅរឿង​រាវ​ប្រ​វត្តិ​សាស្រ្តកាល​ពី​​អតីតកាល​វិញ នោះ​យើង​ឃើញ​ថា ទឹក​ដី​សុវណ្ណ​ភូមិ​ដ៏ធំ​ល្វឹង​ល្វើយ​នេះ​ បាន​បាត់​បង់​ដោយ​សារ​តែ​ការ​ឈ្លោះ​ប្រ​កែក​គ្នា ការ​ចង់​ធ្វើ​ធំ​រៀង​ៗ​ខ្លួន ការ​និន្ទា​ឈ្នានីសគ្នា​ទៅ​វិញ​ទៅ​មក  ឃើញ​គ្នា​ខុស​មិន​ចេះ​នែនាំ​ចេះ​តែ​បន្ទុច​បង្អាប់​បន្ថែម ឃើញ​គ្នា​ធ្លាក់​អណ្តូង​មិន​ជួយ​ស្រង់​បែជា​ទំ​លាក់​ថ្មថែម តើ​ទង្វើ​បែប​នេះ កើត​ឡើង​ដោយ​សារ​មួល​ហេតុ​អ្វី? តើ​ចរិត​បែប​នេះ​ជា​ចរិត​របស់​មនុស្ស​លោក ឬ​ជា​ចរិត​សត្វ​តិរិច្ឆាន? សំ​នួរ​២នេះ​ទុក​អោយ​អ្នក​អាន​ពិចារណា​ដោយ​ខ្លួន​ឯង​ចុះ។

កើត​មក​ជា​មនុស្ស​រស់​បាន​តែ​មួយ​ជាតិ​ ស្លាប់​ទៅ​ធាតុ​តែ​មួយ​ចាន គួរ​ណាស់​ខិត​ខំ​សាង​អំ​ពើ​ល្អ កាន់​ធម៌ព្រះ​ពុទ្ធ​ជា​ត្រី​មុខ ជួយ​កសាង​សង្គម​ជាតិ​មាតុភូមិ អោយបាន​រីក​ចំ​រើន បន្សល់​ស្នាដៃល្អៗ​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ បង្កើនមិត្ត​អោយ​ច្រើន​ជាង​បង្កើន​សត្រូវ ចេះ​កែលំ​អរ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ន័យ​ស្ថាបនា មិន​មែន​អាង​តែ​ខ្លួន​មាន​មាឌ​ធំ​ ដៃវែង​ចេះ​តែ​វាយ​ធ្វើ​បាប​អ្នក​តូច​តាចទន់​ខ្សោយ​ កុំ​អាង​ខ្លួន​ចេះ​ដឹងខ្ពង់​ខ្ពស់​បែ​ជា​មើ​ល​ងាយ​អ្នកល្ងិត​ល្ងង់ កុំ​ស៊ី​សំ​ណែន​ជន​ក្បត់​ជាតិ ឬ​ពពួក​ប្រ​ព្រឹត្តិ​ផ្ទុយ​និង​ច្បាប់ បែ​ជា​មក​សម្លាប់​ដៃ​គូ​រ​រួម​ឈាម​ខ្លួន​ឯង​ទៅ​វិញ ទង្វើ​ទាំង​នេះ​មាន​តែ​សត្វ​តិរិច្ឆាន​ទេ​ទើប​អាច​ធ្វើ​បាន។ ​

ជួន​ពេល​ខ្លះ​ ខ្លួន​ធ្វើ​ខុស ​តែ​មើ​លមិន​ដឹង​ថា ខ្លួន​ឯង​ធ្វើ​ខុស​នោះ​ទេ ទាល់​តែមាន​មនុស្ស​ទី​២ ប្រាប់​ថា ចំ​នុច​នេះ​អ្នក​ធ្វើ​ខុស​ហើយ ទើប​ភ្ញាក់​ខ្លួន​ព្រើត​ដឹងថា ឱ!​អញ្ញ​ធ្វើ​ខុស​ទេតើ។ អ្នក​ខ្លះ​លាង​អាចម៌ខ្លួន​ឯង​មិន​ជ្រះ​ផង​តែ​បែ​ជា​ចង់​ដុះ​ក្អែល​ខាត់​ស្បែក​អោយអ្នក​ដ៏​ទៃ។ ក្រុម​គ្រួសារ​សាច់​ញាតិ​ កូន​ចៅ ខ្លួនធ្វើ​ខុស​ មាន​កំ​ហុស​ប៉ុន​ភ្នំ​តែបែ​ជា​មើល​មិន​ឃើញ​​ តែ​អ្នក​ដ៏ទៃ​គេ​ធ្វើ​ខុស​ប៉ុន​សរសៃ​អំ​បោះ​ បែ​ជា​បំ​ភ្លើស​ បំ​ប៉ោង​សំ​លេង អោយ​បាន​លឺ​ខ្ទរ​ខ្ទា ដូច​ធំ​ដុំ​ណាស់​ មនុស្ស​ប្រ​ភេទ​នេះ ទង្វើ​ក្តិចត្រួយ​បែប​នេះហើយ​ ដែល​តែង​តែ​​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​បាត់​បង់​ភាព​យុត្តិធម៌ បាត់​បង់​សមភាព បាត់​ការ​ជឿទុក​ចិត្តរវាង​គ្នា​និង​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​ហេតុ​បង្ករ​អោយ​មាន​ការ​ប្រ​កាន់​បក្ខ​ពួក​ ពណ៍​សម្បុរ ប្រកាន់​ឋានៈអ្នក​ធំ​អ្នក​តូចទាប​ខ្ពស់។

ក្នុង​នាម​យើង​ជា​កូន​ខ្មែររស់​នៅ​លើ​ទឹក​ដី​សុវណ្ណភូមិ បើមិន​បាន​ជួយ​ជាតិ​មាតុ​ភូមិ​ទេ កុំ​ជួយ​ជាន់​ពន្លិច បើ​មិន​បាន​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ខុស​ច្បាប់​ទេ កុំ​នាំ​គ្នា​គាំ​ទ្រ​ ឬ​នៅ​ពី​ក្រោយ​ខ្នង​បទ​ល្មើស ដើម្បី​ទទួល​លាភសក្ការៈ បន្តិច​បន្ទួច ​ដែលសកម្ម​ភាព​​បែប​នេះ​លាក់​បាំង​បាន​តែ​មនុស្ស​មិន​ចេះ​ពិចារណា​តែ​ប៉ុណ្ណោះ មិន​អាចលាក់​បាំង​ជា​មួយ​មនុស្ស​ដែល​មាន​ការ​គិត​ពិចារណា មិន​អាច​លាក់​បាំង​ជា​មួយ​អ្នក​មាន​ខួក្បាល​ស្នេហាជាតិ​បានទែ។ កុំ​ព្យាយាម​ធ្វើ​ខ្លួន​ជា​សត្វ​សុណខ ដែល​ចាំ​តែ​ស៊ី​ឆ្អឹង​ និង​កាក​សំ​ណល់​សល់​ពី​គេ​បោះ​ចោល ហើយ​ហួង​ហែង ការពារ​ខាំ​គេ​ខាំ​ឯង ព្រោះ​តែ​ឆ្អឹង​១ដុំ។ ទង្វើ​បែប​នេះ ប្រ​ពៃណីជាន់​កថែម​​​នេះ​សុំ​អស់​លោក​បញ្ចប់​ទៅ ជាស​វាង​មហាជន​គេ​ដៀលថា បនុស្ស​លោកយក​ស្តាយ​សត្វ​តិរិច្ឆាន ហើយ​អ្វី​ដែល​គួរ​អោយ​ខ្មាស​សត្វ​តិរិច្ឆាននោះគឺ សត្វ​តិរិច្ឆាន​មិន​ដែល​យក​ស្តាយ​បនុស្ស​ទៅ​ប្រើទេ មាន​តែ​មនុស្ស​ខ្វះ​ការ​ពិចារណា​ទេ​ដែល​ប្រើ​ស្តាយ​ដូច​សត្វ​តិរិច្ឆាន៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន4092ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1715ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1725ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3933ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1787ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1553ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន2131ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1792ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1588ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3557ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10168នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76246នាក់
ខែនេះ    824037នាក់
ឆ្នាំនេះ   3568341នាក់
សរុប   57167237នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:35