ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើបម្ចាស់ឈប់ប្រតិកម្

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 09:49 នាទី ចំនួនអានៈ 1596

លោក ជួតច័ន្ទតារា អនុ​ប្រ​ធាន​មន្ទីរ​សាធារ​ណការ និង​ដឹក​ជញ្ជូន​ខេត្ត​សៀម​រាប​និង​ជា​ប្រ​ធាន​ក្រុម​ចល័ត​ពិ​សេស​បាន​ឃាត់​រថយន្ត​ដឹក​ឈើ​២​គ្រឿង​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រី​តា​បន្ទាប់​មាន​ការ​សង្ស័យ​ថា​ផ្ទុក​លើស​ទម្ងន់ តែ​ទី​បំ​ផុត​រថ​យន្ត​ទាំង​២​គ្រឿង​នេះ​ក្នុង​១គ្រឿងៗ​បាន​ដឹក​លើស​ទម្ងន់​រហូត​ជិត​២០​តោន។

ប្របត្តិ​ការ​នេះ​ធ្វើ​ឡើង​កាល​ពីថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០១៣ នៅផ្លូវ​៦៧​ចំ​ណុច​ភូមិ​គោក​ត្រាច​ស្រុក​ប្រា​សាទ​បា​គង​ខេត្ត​សៀម​រាប​ជា​មួយ​និង​ការ​ដឹក​លើស​ទម្ងន់​ក្នុង​១​រថ​យន្តៗ​រហូត​ជិត​២០​តោន​នេះ​ម្ចាស់​ឈើ​បាន​សម្ដែង​នូវ​ការ​ប្រ​តិ​កម្ម​យ៉ាង​ខ្លាំង​ដោយ​ចោទ​ប្រ​កាន់​ថា​ជញ្ជីង​ចល័ត​របស់​មន្ទីរ​សាធារណ​ការ​មិន​ត្រឹមត្រូវ។

ក្នុង​នោះ​ដែរ​ប្រ​ធាន​ក្រុម​ចល័ត​បាន​បញ្ជាក់​ថា ខ្លាច​ក្រែង​ជញ្ជីង​នេះ​មិន​ត្រឹម​ត្រូវ​ចាំ​បាច់​ត្រូវ​យក​ទៅ​ថ្លឹង​នៅ​ស្ថានីយ៍​ធំ​ឯស្រុក​ពួក។ លោក​បាន​បញ្ជាក់​ទៀត​ថា​ជំ​នាញ​របស់​លោក​ត្រួត​ពិ​និត្យ​ការ​ដឹកលើស​ទម្ងន់​ពុំ​មែន​ជំ​នាញ​ខាង​ស៊ី​រ៉េ​ជញ្ជីង​នោះ​ទេ។

ក្រោយ​មាន​ការ​ប្រ​តិកម្ម​ពី​ម្ចាស់​ឈើ​និង​ការ​បក​ស្រាយ​របស់​ជំ​នាញ​សាធារ​ណ​ការរ​ថយន្ត​ទាំង​២​គ្រឿង​បាន​អូស​យក​ទៅ​ថ្លឹង​នៅ​ស្រុក​ពួក​ហើយ​រថយន្ត​ទាំង​២​គ្រឿង​នេះ​ដឹក​លើ​សទម្ងន់​ក្នុង​១គ្រឿង​គឺ​ដឹក​លើស​ចំ​ណុះ​ជិត​២០​តោន​មែន។

លោក​ប្រធាន​ក្រុម​បាន​ឲ្យ​ដឹង​ថារ​ថយន្ត​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ ៣អា៩២៨០ម៉ាក​ហ៊ីយុន​ដាយ​ទម្ងន់​សរុប​រួម​៥៥.២២០​តោន​និង​១​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ ភ្នំពេញ៣អា៦៥៧៥​ម៉ាក​ហ៊ីយុន​ដាយ​ទម្ងន់​សរុបរួម​៥៤.៣៦០តោន។​លោក​បាន​បញ្ជាក់​រថ​យន្ត​ទី​១​លើស​ទម្ងន់​១៥.២២០​តោននិង​១គ្រឿងទៀត​១៤.៣៦០​តោន។

លោក​បាន​បន្ត​ថា​ចំ​ពោះ​រថ​យន្ត​នេះ​គឺ​មាន​លក្ខណះ​ខុស​បច្ចេក​ទេសត្រង់​ថា​គេ​ឆ្នៃ​រហូត​ដល់​ផ្លៅ​៦​ឯណោះ​ដែល​ច្បាប់​នៅ​ប្រ​ទេស​កម្ពុជា​មិន​ទាន់​អនុញាត្តិ​ឲ្យការប្រើប្រាស់​នៅឡើយ​ហើយ​ចំ​ពោះ​រថ​យន្ត​នេះ​គឺអនុញាត្តិ​ឲ្យដឹក​តែ​៤០​តោន​តែ​ប៉ុណ្ណោះ។

មន្រ្តី​សាធារ​ណ​ការ​បន្ថែម​ថា​រថ​យន្ត​ដែល​ដឹក​លើស​ទម្ងន់​នេះ​ត្រូវ​បាន​ធ្វើ​ការ​ផាក​ពិ​ន័យ​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​តម្រូវ​ឲ្យ​ម្ចាស់​រថ​យន្ត​ទម្លាក់​ឈើ​ចុះ​ដើម្បី​ឲ្យ​យក​រថ​យន្ត​ផ្សេង​មួយ​ទៀត​មក​សាង​បន្ត។

គួបញ្ជាក់​ថាក្រុមហ៊ុន​នេះមាន​ទីតាំង​នៅស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ទទួល​ដី​សម្បទាន​ពី​ប្រ​មុខ​រាជ​រដ្ឋាភិ​បាល​លើ​ផ្ទៃ​ដី​៣​ពាន់​ហិក​តាដើម្បី​វិនិ​យោគ​ដំ​ណាំ​ឧហ្សា.ហកម្ម​កៅ​ស៊ូតែក្រុម​ហ៊ុន​នេះ​មិន​បាន​បំ​ពេញ​តាម​កិច្ច​សន្យា​ជាមួយ​រដ្ឋ​នោះ​ឡើយ​គឺ​ក្រោយ​ពី​បាន​សិទ្ធ​រួច​មក​បាន​សម្រុក​កាប់​ឈើ​លក់​និង​ប្រ​មូល​ទិញ​ឈើ​ពី​តំ​បន់​អនាធិ​តេយ្យ​ដោយ​មិន​បាន​ធ្វើ​ការ​ដាំ​កៅ​ស៊ូឡើយ។​ជាមួយ​គ្នា​នេះ​ក្រុម​ហ៊ុន​ឯក​ជន​ហ៊ួត​ម៉េង​រី​តា​ជា​យូ​ណាស់​មក​ហើយ​ដែល​បាន​ដឹក​ឈើ​លើស​ទម្ងន់​និង​បន្លំ​ប៉េសេ​ទៀត​ផង តែ​គ្មាន​អ្នក​ធ្វើ​ដឹង​ធ្វើ​លឺនោះទេ មិន​ដឹង​ជា​ហេតុ​អ្វី​ទើប​តែ​ថ្ងៃនេះ​ខាង​សាធារណនារ​ទើប​តែ​ក្រោក​ពី​ដេក​ទាំង​មមី​មើ​ចាប់​បាន​ឡាន​ឈើ​លើស​ទម្ងន់ទេ​២គ្រឿងនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1751ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1680ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1879ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន2056ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2484ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន2397ដង លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត   អាន2290ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1507ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1928ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1569ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8360នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74438នាក់
ខែនេះ    822229នាក់
ឆ្នាំនេះ   3566533នាក់
សរុប   57165429នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:20