សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់វាយអ្នកកាសែតត

ដោយៈ សៀ វិចិត្រ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 11 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 03:07 នាទី ចំនួនអានៈ 1521

ជន​ដៃ​ដល់​ជិត១០នាក់ដឹកឈើខុសច្បាប់​ប្រើ​អំពើ​ហឹង្សា​លើ​ចាង​ហ្វាង​កាសែត កម្ពុជា​សុវណ្ណភូមិ កាល​ពី​វេលា​ម៉ោង​៩និង​៣០​នាទី​ យប់​ថ្ងៃទី​១៧ ខែ​ធ្នូ​ ឆ្នាំ២០១៣ នៅ​ចំ​ណុច​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំ​ង​ប្រាសាទ ខាង​ត្បូង​រង្វង់​មូល​អូរ​ស្វាយ​ប្រ​ហែល​៨រយម៉ែត។

លោក ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​កម្ពុជា​សុវណ្ណភូមិ​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ២០១៣នេះ​ថា កាលពី​វេលា​ខាង​លើ មាន​រថ​យន្ត​ម៉ាក​ ម៉ាស្តា២កឹប ពណ៍​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង 2A-0257 ដឹក​ឈើ​ជា​ច្រើន​ឆ្លង​កាត់​រង្វង់​មូល​អូរ​ស្វាយ​ សំ​ដៅ​ទៅ​ស្រុក​អន្លង់​វែង​តាម​ផ្លូវ​គ្រួស​ក្រ​ហម​ ក្រុម​​ហ៊ុន​រ៉ែ​ធ្យូង។ ដោយ​មាន​ការ​សង្ស័យ​លោក​បាន​បើ​រថ​យន្តម៉ាក​កាមរី​ឆ្នាំ​៩៣ ​មាន​គ្នា​៤​នាក់​តាម​ពី​ក្រោយ​ ហើយ​ស៊ី​ផ្លេ​ហៅ​សាក​សួរ​ព័ត៌មាន​ តែ​គ្រាន់​តែ​កូន​ចៅ​លោក​ចុះ​ពី​រថ​យន្ត​ភ្លាម​មិន​ទាន់​បាន​និយាយ​អ្វី​ផង​ ស្រាប់​តែ​មាន​មនុស្ស​ប្រុស​ប្រ​ហែល៨​នាក់​ ស្លៀក​ពាក់​ឈុត​ប៉ារ៉ា និង​ស្រី​ម្នាក់​ស្លៀក​រូបបាន​រត​មក​​វាយ​កូប​ចៅ​លោក​ដោយ​កណ្តាប់​ដៃ។ ឃើញ​ដូច​ឆ្នេះ​លោក រ៉េត​បាន​ចុះ​ពី​រថ​យន្ត​ទាញ​កាមេរ៉ាបំ​រុង​ថត​រូប តែ​ត្រូវ​បាន​ទាហ៊ាន​២នាក់​ដេញ​ប្រ​វាយ​ប្រ​តប់​​ក្នុង​គោល​បំ​ណង​ឆក់​យក​កាមេរ៉ា​បោក​ចោល តែ​លោក​បាន​អោប​កាមេរាជាប់​ ទើប​បណ្តាលអោយ​ទា​ហ៊ាន​ទាំង​នោះ​ចាប់​លោក​បោក​ទៅ​និង​ដី​គ្រួស​ក្រ​ហម​រហូត​ដាច់​ដៃ​ ដាច់​ជើងដូច​ក្នុង​រូប​ភាព។ ក្រុម​ជន​ល្មើស​ដៃ​ដល់​ខាង​លើ​បាន​ស្រែក​ខ្លាំ​ងៗ​ថា ពួក​អា​អ្នក​កាសែត​ឯង​ហ៊ាន​ដេញ​ឡាន​ម៉េអឹម​ផង​រឺ អញ​ជាប៉េអឹម​?

លោក​រ៉េត​បាន​បន្តថា លោក​បាន​ខល​ទូរ​ស័ព្ទ​ទៅ​ឯក​ឧត្តម ​នួន-​នៅ នាយរង​ភូមិ​ភាគ​៤ អោយ​ជួយ​អន្ត​រាគមន៍ ហើយ​ឯក​ឧត្ត​ម​នួន​នៅ​ថា បាន​ទូរ​ស័ព្ទ​អោយ​មេ​កង​ពល​គេ​ជួយ​ចាប់​ឡាន​ខាង​លើ​ហើយ។ ហើយលោក​ក៏បាន​រាយការណ៍ទៅ​លោក តង រង​ម៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​ដែ​រ​តែ​អកុសល់​ មេ​របស់​លោក​តង​ប្រាប់​ថា មិន​មាន​កម្លាំ​ង​ម៉េ​អឹម​នៅ​ស្នាក់​ការ​ទេ ព្រោះជាប់​រវល់​ទៅ​យាម​ឯ​ក្រុម​ហ៊ុន​ឯក​ជន​មួយ។

សហការីរបស់​លោក​រ៉េតបាន​រាយការណ៍សុំ​អោយ​លោក​ យូ-ឧត្តម ពល​ទាហ៊ាន​វីរសេនាតូចលេខ៤១៣ សុំ​អោយ​ជួយ​បិទ​បារាសឃាត់​រថ​យន្ត​បង្ក​ហេតុ​ខាងលើ​តែ​លោក​ឆ្លើយ​ថា លោក​នៅ​ឆ្ងាយ។ សហការី​រូប​នេះ​បាន​ខល​ទូរ​ស័ព្ទ​ទៅ​លោក លី-ស្រេង មេវី​រៈសេនាតូងលេខ៤១៣​ជា​ច្រើន​ដង​តែ​លោក​មិន​បាន​លើក​ទូរ​ស័ព្ទ​ទេ។

លោក ផ្លុង-រ៉េត​ ក៏បាន​ខល​ទូរ​ស័ព្ទ​រាយ​ការ​ណ៍​ជូន​ទៅ​លោក​ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ឧត្តរមាន​ជ័យ​២​ដង​ដែរ​ តែ​លោក​មិន​បាន​លើ​ក​ទូរ​ស័ព្ទ​នៅ​បន្ទាប់​ពី​កើត​ហេតុ​ភ្លាមៗ។

តាម​ការ​ស៊ើប​អង្កេតស្រាវ​ជ្រាវ និង​ការ​បង្ហើប​ពី​សមត្ថ​កិច្ច​ និង​កង​កម្លាំ​ប្រ​ដាប់​អាវុធ នៅ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រ​ពាំង​ប្រាសាទបាន​អោយ​ដឹងនៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ២០១៣​នេះ​ថា តាមភិន​ភាគ​រថ​យន្ត​ និង​ភិន​ភាគជន​ដៃ​ដល់​ដែល​បាន​បង្ក​ហេតុ​ខាង​លើនេះ គឺ​មាន​ឈ្មោះ អនុសេនីយ៍ទោ សូ-វិបុល ជាប៉េអឹម​​ប្រចាំ​ទិស​ បញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ ខេត្ត​ឧត្តរ​មាន​ជ័យ ស្នាក់​ការ​សន្តិ​សុខ​ អ.206 (ស្នាក់​ការ​ខាងលើ​នេះគឺនៅ​ជាប់​ព្រំប្រ​ទល់​ខេត្ត​ឧត្តរមាន​ជ័យ​ និង​ខេត្ត​ព្រះវិហារ)។ ប្រភព​បន្ថែមថា រថ​យន្ត​ដែល​លោក​ អ.សូ-វិបុល​ ជិះ​បង្ក​ហេតុ​ខាងលើ គឺ​ទិញ​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ដែល​ដាក់​ស្លាក​លេខ​អង្គការ តែ​ជូន​ពេល​ខ្លះ​ដូរ​ដាក់​ស្លាក​លេខ​ ស្វាយ​រៀង 2A-0257 ដើម្បី​ដឹក​ឈើ​ខុស​ច្បាប់។

លោក​រ៉េត​បាន​បញ្ជាក់ថា លោក​បាន​ចុះ​ស្រាវ​ជ្រាវ​យក​ព័ត៌មាន​បទ​ល្មើស​ឈើ​ក្រ​ញូង​នៅ​អាស័យ​ដ្ឋាន​ខាង​លើ​អស់​រយៈពេល​ជិត​១​សប្តាហ៍​កន្លង​ទៅ​ហើយ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​នៅ​តំ​បន់​នេះ មាន​ការ​ខឹង​សម្បាមិន​សប្បាយ​ចិត្តរហូត​ មាន​ការ​បើក​ឡាន​ឆាប​ចុះ​ឆាប​ឡើងក្នុង​ការ​គំ​រាម​កំ​ហែង​ បំ​ភិត​បំ​ភ័យ​ រហូត​មាន​អ្នក​យក​ឈ្មោះ​ជា​ប៉ូលីស​ព្រំ​ដែន​ យក​កាំ​ភ្លើ​ង​មកគំ​រាម​កំ​ហែង​រូប​លោក​ទៀត​ផង។

លោក ផ្លុង-​រ៉េត ​សូម​សំនូម​ពរ​ទៅ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្តឧត្តរមាន​ជ័យ​មេត្តា​ជួយ​ចាប់​ជន​ដៃដល់​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ជា​ពិសេស​ ឯក​ឧត្តម​ ពុធ-សារ៉ាន់ មេប៉េអឹម​ខេត្ត​ឧត្តរ​មានជ័យ និង​ឯកឧត្តម​ សៅ-សុខា មេប៉េ​អឹម​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា ឯក​ឧត្តម​ នួននៅ រង​ភូមិ​ភាគ​៤ ព្រោះ​តំ​បន់​ខាង​លើ​ជា​តំ​បន់​ទាហ៊ានកាន់​កាប់។ លោក​ ផ្លុង-រ៉េត កំពុង​រៀបចំដាក់​ពាក្យ​បណ្តឹងដើម្បី​រក​យុត្តិ​ធម៌​ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ។

ឯក​ឧត្តម​ឧត្តមសេនីយ៍​ សៅ-សុខា មេប៉េអឹម​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​ធ្លាប់​បាន​សារ​ភាព​តាម​កញ្ចក់​ទូរ​ទស្សន៍​នៅ​ពេល​ថ្មី​ៗនេះ​ថា កន្លង​មក​ពិត​ជា​មាន​មន្រ្តី​ប៉េអឹម​រក​ស៊ី​បទ​ល្មើស​មែន​ តែ​ឯក​ឧត្តម​ក៏​បាន​សន្យា​ថា នឹង​ចាត់​វិធាន​ការ​ទៅ​លើ​មន្រ្តី​ខិល​ខូច​ទាំង​នេះ។

ពល​រដ្ឋ​អ្នក​តាម​ដាន​ហេតុ​ការណ៍​ខាង​លើ​រង​ចាំ​មើ​ល​ចំ​ណាត់​ការ​របស់​ឯកឧត្តម​ សៅ-សុខា តើ​ចាត់​ការ​ទៅ​លើ​លោក​ អ.សូ-វិបុល ដោយ​របៀប​ណាដែរ ដើម្បី​ជៀស​វាង​គេ​រិះ​គន់​ដល់​ស្ថា​ប័ន​កង​រាជ​អា​វុធ​ហត្ថ ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​ទាំង​មូល។

អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពីលោក សូ-វិបុល​ បាន​ទេ​ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល៕ សៀ-វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌   អាន554ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1873ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1540ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1839ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន3090ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1777ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1882ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1620ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1845ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1832ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7991នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74069នាក់
ខែនេះ    821860នាក់
ឆ្នាំនេះ   3566164នាក់
សរុប   57165060នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:38