ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ​សាង​សង់សំណង់​ផ

ដោយៈ សៀ វិចិត្រ ប៉ោយប៉ែត ថ្ងៃទី 10 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 09:05 នាទី ចំនួនអានៈ 1712

តាម​ប្រភពពីប្រជាពលរដ្ឋ​រស់​នៅ​តំបន់ប៉ោយ​ប៉ែត​​​និង សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ជជែក​ដេញដោល​គ្នា​តាម​ហាង​កាហ្វេ អំពី បញ្ហា​​​សំណង់​ខុស​ច្បាប់​ដែល​កំពុង​រីកដុះ​ដាល​យ៉ាង អនាធិបតេយ្យ​នៅ​លើទឹកដី​ក្រុង​ប៉ោយប៉ែត ស្រាប់តែ​មាន​ការ​​ទម្លាយ​​ឱ្យដឹង ថា ភូមិគ្រឹះ​ដ៏ធំស្កឹម​ស្កៃ​មួយ​កន្លែង ស្ថិតនៅ​ខាង​ត្បូង​ផ្សារ​អគ្គថ្មី ជាកម្ម​សិទ្ធិ​របស់លោក ប្រាក់ ប៉ូលី ជា​ប្រធាន​​ការិយា​ល័យ ភូមិ​បាល និងសុរិយោដី​ក្រុង​ប៉ោយប៉ែត ដែលបាន​សាងសង់​រួចរាល់​ជាស្ថាពរ​ហើយ​នោះ បែរជា​​ខុស​​ច្បាប់ និង ទំនង​ជា​មិន​មាន ការបង់​ពន្ធជូន​រដ្ឋតាម​គោល​ការណ៍​នោះទេ។ ក្នុង​ការពាក់ព័ន្ធនឹងបញ្ហានេះនាំឱ្យគ្រប់ៗគ្នាចំអកថា សូម្បីតែភូមិគ្រឹះរបស់ប្រធានការិយាល័យភូមិបាលនិងសុរិយោដីក្រុង ប៉ោយ​​​ប៉ែត បែរជាគ្មានច្បាប់ទម្លាប់ហើយនោះ តើ ប្រាក់ ប៉ូលី អាចទៅហាមឃាត់ ឬបង្ក្រាប​សំណង់ខុស​ច្បាប់របស់​នរណា​បាន ទៅ អ៊ីចឹងហើយបានជាសំណង់​ខុសច្បាប់ក្នុងក្រុង​ប៉ោយ​ប៉ែត​ចេះ​តែរីករាលដាលយ៉ាងអនាធិបតេយ្យ និង​គួរឱ្យព្រួយបារម្ភ បំផុត។ ករណី​ដែល​លេច​លឺនេះ​​ក្រុម​អ្នកសារព័ត៌មានបានទៅជួបសួរនាំលោក ប្រាក់ ប៉ូលី អំពី​បញ្ហា​សំណង់​ខុស​ច្បាប់​ដែល​កំពុង​កើត​ ឡើង​យ៉ាងអនាធិបតេយ្យនៅទូទាំងក្រុងប៉ោយប៉ែត ហើយគាត់បានអះអាងថាសំណង់មួយចំនួននៅក្រុងប៉ោយប៉ែត គាត់ទទួលស្គាល់ថា មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហើយសំណង់ខ្លះដែលប៉ះពាល់ដល់ចំណីផ្លូវជាតិ និងដី​រថ​ភ្លើង​នោះ ខាងមន្ត្រីជំនាញបានឱ្យម្ចាស់សំណង់ទាំងនោះមកចុះកិច្ចសន្យារួចរាល់ អស់ទៅហើយ ដោយបានព្រម​ព្រៀងគ្នាថា បើថ្ងៃណារដ្ឋត្រូវការដីសម្រាប់ការអភិវឌ្ឍអ្វីនោះ ត្រូវវាយសំណង់នោះចោលវិញ ដោយមិនអាចទារ​សំណង​អ្វីឡើយ។ តាម​ការបំភ្លឺរបស់លោក ប្រាក់ ប៉ូលី ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនគិតឃើញថា គាត់កំពុងដោះសារបិទបាំងការអសមត្ថភាព និង​ពុក​រលួយរបស់ខ្លួន និងមិនបានអនុវត្តន៍ការងារឱ្យបានត្រឹមត្រូវ តាមតួនាទីដែលថ្នាក់លើ ផ្តល់ឱ្យនោះទេ ។ ហើយ​បើ​តាម​ គោលការណ៍ច្បាប់សំណង់ខុសច្បាប់សង់លើដីចំណីផ្លូវ ឬដីបំរុងទុកសម្រាប់អភិវឌ្ឍន៍គឺជំនាញសំណង់លោក ប្រាក់ ប៉ូលី​ ត្រូវ ចាត់វិធានការហាមឃាត់ឱ្យបានទាន់ពេលវេលា មិនមែនជាការណែនាំ​ឱ្យចុះកិច្ចសន្យាជា​ថ្នូរនៃការ​ទទួល​យក​សំណូក​​លាភ​សក្ការៈគោះលុយមកច្រកហោប៉ៅផ្ទាល់ខ្លួននោះទេនោះទេ ។ អ្វីដែលចម្លែកនោះគឺរឿងភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅក្បែរផ្សារ អគ្គថ្មី ដែល ប្រាក់ ប៉ូលី ក៏បានបញ្ជាក់ប្រាប់អ្នកកាសែត ទៀត​ថា សំណង់​របស់គាត់មានច្បាប់ឬគ្មានច្បាប់នោះវាគ្មានបញ្ហានោះទេ កុំឱ្យតែសំណង់នោះ​សាងសង់ឡើងខុស​បច្ចេក​ទេស​ ទៅ​បាន​ហើយ។ ផ្ទុយទៅវិញយ៉ាងណាក៏ដោយលោក លី សារី ប្រធានមន្ទីរនគរូបនីយកម្មដែនដី និងសំណង់ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​​​ថាសំណង់ដែលសាងសង់ឡើង ក្រោមពី៥០០ម៉ែត្រការ៉េ ប្រជាពលរដ្ឋអាចសុំច្បាប់សាងសង់ត្រឹមការិយាល័យ ភូមិបាលក្រុងប៉ោយប៉ែត តែបើលើសពីចំនួននេះត្រូវសុំច្បាប់អនុញ្ញាតពីមន្ទីរ ហើយលោក លី សារី ក៏បានបញ្ជាក់​យ៉ាង​ច្បាស់ ទៀតថា ចំពោះបញ្ហាភូមិគ្រឹះរបស់លោក ប្រាក់ ប៉ូលី ជាប្រធានភូមិបាលក្រុងប៉ោយប៉ែតដ៏ធំស្កឹមស្កៃនោះក៏គ្មាន ច្បាប់ទម្លាប់ ដែរ។ ផ្ទុយអំពីបញ្ហាអនាធិបតេយ្យជាច្រើនដែលកំពុងកើតមាននៅលើ ទឹកដីក្រុងប៉ោយប៉ែត លោក លី សារី បានលើកឡើង ទៀត​ថា បញ្ហាសំណង់នៅក្នុងក្រុងប៉ោយប៉ែតនេះ ពិតជារីកដុះដាលច្រើនស្អេកស្កះគួរឱ្យកត់សម្គាល់ ហើយសំណង់​ជា​ច្រើនត្រូវ បានគេសាងសង់ឡើងខុសលក្ខណៈបច្ចេកទេស រីឯសំណង់ខ្លះទៀតក៏មិនបានសុំច្បាប់ទម្លាប់ឱ្យត្រឹមត្រូវដែរ ជា​បញ្ហា​ដ៏​ធំ​មួយ​នាំ ឱ្យខាតបង់ចំណូលថវិកាជាតិ រាប់ម៉ឺនរាប់សែនដុល្លារក្នុងមួយឆ្នាំៗ ព្រោះជា​គោលការណ៍ម្ចាស់​សំណង់​ធំ​ត្រូវ​សុំ​ច្បាប់​​សាងសង់ និងត្រូវបង់ពន្ធជូនរដ្ឋទៅតាមតម្លៃដែលបានកំណត់ ប៉ុន្តែករណីដែលមន្ត្រីជំនាញ​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ឃុប​ឃិតឱ្យមានការ សាងសង់ដោយខុសច្បាប់នោះនាំឱ្យបាត់បង់ចំណូលពន្ធ ដោយប្រាក់ទាំង​នោះ​ត្រូវ​បាន​បង្វែរ​ទៅ​ចូល​ហៅ​ប៉ៅជនពុករលួយមួយ ក្តាប់តូចយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនទៅវិញ។ តាមការសង្កេតនៅទូទាំងក្រុងប៉ោយប៉ែតបាននិយាយតាមស្ថានភាពពិត ជាក់ស្តែងថា ឱ្យតែមានលុយបង់ឱ្យជំនាញ សុ​រិ​យោ​​ដី​របស់លោក ប្រាក់ ប៉ូលី និងមន្ត្រីសំណង់នៅសាលាក្រុងប៉ោយប៉ែត ជាដៃឆ្វេង ដៃស្តាំរបស់លោក ង៉ោ ម៉េង​ជ្រួន ទោះ​ជា​សង់លើផ្ទះលើដីចំណីផ្លូវជាតិលេខ៥ ផ្លូវរថភ្លើងគ្មានច្បាប់ទម្លាប់ គឺសង់ប៉ុន្មានជាន់ក៏បានដែរ ហើយយ៉ាង​ច្រើនគេហៅ ទៅធ្វើកិច្ចសន្យាមិនឱ្យទារសំណងពេលណាមួយដែល រដ្ឋត្រូវការវាយសំណង់ទាំងនោះចោល។ ទោះជាយ៉ាងណាក៏គេសូមដោយ មានការកោតសរសើរចំពោះការអភិវឌ្ឍន៍ជីវភាពថ្មីរបស់ ប្រាក់ ប៉ូ លី ដែលបច្ចុប្បន្ន នេះ​នៅ​លើ​ទឹកដីក្រុងប៉ោយប៉ែត នរណាក៏ដឹងដែរថា ប្រាក់ ប៉ូលី គឺជាប្រធានភូមិបាលវ័យក្មេង ដែលសំបូរល្បិច​ពុក​រលួយ​ឃុប ឃិត​ជា​មួយ និងសំណង់ខុសច្បាប់ពុករលួយ និងកាស៊ីណូធ្វើមានបានក្លាយជាមហាសេដ្ឋីវ័យក្មេង​ហើយ​ដែល​​​បញ្ហានេះមិនគួរ បើជំនាញពាក់ព័ន្ធ និងអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងពីសកម្មភាពអសកម្មរបស់ ប្រាក់ ប៉ូលី នោះទេ។
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2115ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2199ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1762ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1649ដង លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1627ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1742ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1521ដង សេចក្តីជូនដំណឹង   អាន1819ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1559ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1840ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10414នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76492នាក់
ខែនេះ    824283នាក់
ឆ្នាំនេះ   3568587នាក់
សរុប   57167483នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:10