ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង

ដោយៈ ភ្នំពេញ ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:46 នាទី ចំនួនអានៈ 1784

តាមសេចក្តីរាយការណ៍ឱ្យដឹងថា អ្នកបំពានច្បាប់ប្រទេសនោះឈ្មោះ សុង ជាអនុប្រធានសន្តិសុខ រោងចក្រតែម្តង ហើយពួកគេបានយកបំពង់លូមកបោះក្នុងសមុទ្រ និងលាយបេតុងបោះជាបង្គោលរៀប ខឿនជារបងកម្ពស់ ៤ម៉ែត្រ ដែលមានទទងឹងក្បាលដីប្រវែង ៣៧ម៉ែត្រ និងលយចូលទៅក្នុងសមុទ្រចម្ងាយជាង ៥០ម៉ែត្រ ។

ឆ្នេរសមុទ្រ​នៅ​តំបន់​រោងចក្រ​ប្រេងកាត ឋិតក្នុងភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ កំពុង​រងនូវ​ហានិភ័យ​លើ​ដែន​សមុទ្រ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែអ្នក​មាន​លុយ​យក ឈ្មោះអ្នកធំ​ជា​សម្តេចទៅប្រើប្រព្រឹត្តអំពើល្មើសច្បាប់ប្រទេស ជាតិតាមរយៈការចាក់ដីលុបសមុទ្រ គំរាមក្រុមអាជ្ញាធរខេត្តព្រះសីហនុ មិនឱ្យហ៊ានប៉ះពាល់ជាមួយឈ្មួញនោះទេ ។

ក្រុមប្រជាពលរដ្ឋបានរាយការណ៍ថា ពួកអ្នកចាក់ដីលុបសមុទ្របានយកឈ្មោះអ្នកធំមិនដឹងជា សម្តេចមួយ ណានៅ​ភ្នំពេញ គំរាមអាជ្ញាធរដែនដី ក៏ដូចជា សមត្ថកិច្ចជំនាញដើម្បីប្រព្រឹត្តអំពើមិនគប្បីរបស់ខ្លួន ។

ទោះជាយ៉ាងណាក៏ក្រុមអាជ្ញាធរដែនដីបានអះអាងថា គេបានស្នើឱ្យក្រុមអ្នកប្រព្រឹត្តល្មើសទាំងនោះ ផ្អាក សកម្មភាព​បណ្តោះអាសន្នហើយ ។ ប៉ុន្តែបើតាមការសង្កេតរបស់ប្រភពអះអាងថា សកម្មភាពចាក់ដីលុប សមុទ្រ នៅតែបន្តកើត​មានជាធម្មតារហូតដល់ថ្ងៃនេះ ។ ហើយដែលគេពុំដឹងថា ក្រុមអាជ្ញាធរខេត្តព្រះសីហនុជាអ្នកបណ្តែត បណ្តោយ ឬក៏​មិន​ហ៊ានក្អកជាមួយក្រុមអ្នកចាក់ដីលុបសមុទ្របំពានច្បាប់ជាតិនោះពិតប្រាកដឬយ៉ាងណាទេ ? ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា អ្នកបំពានច្បាប់ប្រទេសនោះឈ្មោះ សុង ជាអនុប្រធានសន្តិសុខ រោងចក្រតែម្តង ហើយពួកគេបានយកបំពង់លូមកបោះក្នុងសមុទ្រ និងលាយបេតុងបោះជាបង្គោលរៀប ខឿនជារបងកម្ពស់ ៤ម៉ែត្រ ដែលមានទទងឹងក្បាលដីប្រវែង ៣៧ម៉ែត្រ និងលយចូលទៅក្នុងសមុទ្រចម្ងាយជាង ៥០ម៉ែត្រ ។

ជាការអះអាងរបស់លោកអភិបាលរងស្រុកស្ទឹងហាវ ឆាយ សុគន្ធដា ក៏ទទួលស្គាល់ថា មានគេចាក់ដីចូលក្នុង សមុទ្រ​នោះ​ពិតប្រាកដមែន ។ ហើយរីឯមន្ត្រីជលផលខេត្តនេះក៏បានទទួលស្គាល់អំពីសកម្មភាពល្មើសច្បាប់ជាតិនេះ ផងដែរ ។

ផ្ទុយពីព័ត៌មាមលោក សុង វិញត្រូវបានប្រភពដកស្រង់និយាយថា ម្ចាស់ដីដែលចាក់ចូលសមុទ្របំពានច្បាប់ នេះ គឺជា​ក្មួយសម្តេច ប៉ុន្តែមិនដឹងជាសម្តេចមួយណាទេ ដែលជាអ្នកចេញមុខកាងឱ្យឈ្មួញថៅកែ សុង នាំអាទិ៍រំលោភច្បាប់តាម​តំបន់ឆ្មេរសមុទ្រនោះ ។ គេមិនដឹងថា តើសម្តីលោក សុង ជាការពិតកម្រិតណានោះទេ ។

មិនថាជាសម្តេចមួយណាទេ គឺគោរមងារសម្តេចទាំងនោះ គឺជាអ្នកផលិតច្បាប់ មិនគួរបណ្តោយឱ្យបុគ្គល នោះ យក​ឈ្មោះ​ទៅប្រើរំលោភច្បាប់នោះទេ ! និងទោះយ៉ាងណាក៏ដោយទិដ្ឋភាពបែបនេះ ជាគំរូអាក្រក់មួយដែល អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិនគួរបណ្តែតបណ្តោយឱ្យមានទង្វើអាក្រក់បែបនេះធ្វើជាគំរូទេ ។

ប្រជាពលរដ្ឋទាំងនោះបាននិយាយប្រាប់ថា នៅពេលដែលនិយាយពីការរំលោភយកឆ្នេរសមុទ្រ និងព្រៃលិច ទឹកគឺ​អាជ្ញា​ធរ​មូលដ្ឋានក៏ដូចជា ជំនាញជលផលតែងតែឆ្លើយដោះសាថា មិនដឹងរហូតខណៈដែលសកម្មភាពចាក់ដី រំលោភ យកឆ្នេរទាំងនោះធ្វើឡើងដោយចាក់ដីហុយទ្រលោមស្ទើរងងឹតមេឃតែបែរជាថា មើលមិនឃើញហើយ ទៅវិញ !

អ្នកស្រុកប្រជាពលរដ្ឋទាំងនោះក៏បានធ្វើការចោទប្រកាន់ទៅអាជ្ញាធរ និងជំនាញថា បើមិនបើកដៃឱ្យក៏ គ្មាននរណា ហ៊ានបំពាននោះដែរ ? ប្រជាពលរដ្ឋសូមសំណូមពរឱ្យរាជរដ្ឋាភិបាល បង្កើតគណៈកម្មការឯករាជ្យ មួយដើម្បីចុះមក ត្រួតពិនិត្យឆ្នេរសមុទ្រខ្មែរឡើងវិញ ដោយមិនត្រូវជឿតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោម និងអភិបាលក្រុង និងអភិ​បាលខេត្ត ដែលរាយការណ៍បោក នោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1537ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1727ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1652ដង ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន   អាន677ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1559ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2236ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1664ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1787ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2751ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1856ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4521នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70599នាក់
ខែនេះ    818390នាក់
ឆ្នាំនេះ   3562694នាក់
សរុប   57161590នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:44