ក្លឹបកំសាន្ត (ហៅហ៊ីបហប់) ដែលល្បីជាង គេនៅ ក្រុងសៀមរាប ត្រូវបានបានព្រះសង្ស និងពុទ្ធបរិស័ទ វត្តដំណាក់ដាក់ លិខិតជូនទៅអាជ្ញាធរមានសមត្ថកិច្ច ៤លើក និងអស់រយះពេលជាច្រើនឆ្នាំមកហើ យនៅតែពុំមានដំណោះស្រាយជូនទេរហូតមកដល់ពេលនេះ។
នៅក្នុងលិខិត១ទំពរ័របស់ព្រះសង្សវត្តដំណាក់បានស្នើសុំឲ្យអភិបាលខេត្តសៀមរាបរកដំណោះស្រាយករណី (ក្លឹបហ៊ីបហប់) ដែលមានទីតាំងទល់មុខវត្តដំណាក់ស្ថិតក្នុងសង្កាត់សាលាកំរើកក្រុងសៀមរាបឬរង្វង់មូលវត្តដំណាក់នេះ បានធ្វើឲ្យមានការប៉ះពាល់និងរំខានយ៉ាងខ្លាំងដល់ការរស់នៅរបស់ព្រះសង្ស កូនសិស្សព្រះសង្សនិងបរិស័ទជុំវិញផងដែរ។
ជាមួយនិងការដាក់លិខិតជាលើកទី៤នេះភក្ខុ ខេមនន្ទោ ឈន់ឈឿន ព្រះគ្រូសូត្រស្ដាំបាន មានសង្សដីការថាចាប់តាំងពីមាន (ក្លឹបហ៊ីបហប់) បានដំណើរការរហូតមកដល់ពេលនេះមានរយះពេលជាង៣ឆ្នាំមកហើយ ដែលបានបង្ករការ លំបាកជាច្រើនដល់ព្រះសង្សគង់ក្នុងវត្ត និងបរិស័ទហើយព្រះសង្សកូនព្រះសង្សនិងបរិស័ទបានដាក់លិខិត៣លើក មកហើយជូនទៅអាជ្ញាធរក្រុងខេត្ត ហើយលើកនេះជាលើកទីបួនប្រយោជ៍ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ។
ក្នុងលិខិត១ទំព័រដដែលបានបញ្ជាក់ជំរាបទៅអាជ្ញាធរខេត្តសៀមរាបមាន៤ចំណុចដែលវត្តដំណាក់ បានជួបការលំបាក៖
ទី១.សំលេងខ្លាំងៗ៖ សំលេងតួរតន្រ្តីលឺខ្លាំងៗរហូតធ្វើឲ្យកំរើកដល់ដំបូលសាលាឆាន់វត្តនិងខ្ទ័រការ៉ូ។
ទី២.ពេលវេលាកំសាន្តៈ ក្លឹបកំសាន្តនេះចាប់បើកពី ម៉ោង៧ឬ៨យប់រហូតដល់ ម៉ោង៤ ទៀបភ្លឺរៀងរាល់រាត្រីបានរំខានយ៉ាងខ្លាំងដល់ការរស់នៅ ការសិក្សានិងសំណឹង(ការសឹង) ពេលយប់និងដំណេកពេលយប់របស់ព្រះសង្សនិងកូនសិស្សវត្តក៍ដូចជាអ្នកនៅជុំវិញដែរ។
មនុស្សទូទៅនឿតហត់ពេលថ្ងៃហើយត្រូវការសម្រាកសំរាន្តដោយស្ងប់ស្ងាត់នាពេលរាត្រីតែព្រះសង្ស កូនសិស្សវត្ត និងបរិស័ទវត្តដំណាក់ត្រូវបានរំខានទៅវិញ។ ជាញឹកញាប់សំលេងខ្លាំងៗ បានធ្វើឲ្យយើងភ្ញាក់ពីដំណេកទាំងអធ្រាត ដោយបេះដូងញ័រភ័យតក់ស្លុតយ៉ាងខ្លាំងដោយសារសំរ លេងហោកញ្ជៀវ និងតួរតន្ត្រីដោយស្មានថា ចោប្លន់ឬជ័យឃោស សង្គ្រាមជាដើម។
ទី៣.រំខានការសិក្សា៖ វត្តដំណាក់បានប្រឹងប្រែងជំរុញឲ្យព្រះសង្សនិងយុវសិស្ស(ក្មេងវត្ត)ខិតខំសិក្សារៀនសូត្រ ពិសេសចាប់ពី ម៉ោង៧យប់ដល់ម៉ោង១១យប់ តែការរៀនសូត្ររបស់ព្រះសង្ស និងកូនសិស្សមានការរំខានដោយសំលេងតួរតន្ត្រីខ្លាំងៗនិងញាក់អារម្មណ៍។
ទី.៤បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សង្គម៖ ក្លឹបក៍បានបង្ករឲ្យមានបញ្ហាច្រើន ដូចជាអនាម័យ សន្តិសុខនិងសណ្ដាប់ធ្នាប់ ជាក់ស្ដែងតែងតែមាន បញ្ហាទាស់ទែងគ្នាជាញឹកញាប់និងអាចមានការជំរុញឲ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការលួចប្លន់ជាដើម, ទាំងអស់នេះជាវប្បធម៌ អបាយមុខ ដែលផ្ទុយពីឪវាទព្រះពុទ្ធសាសនា មិនតែប៉ុណ្ណោះទីតាំងក្លឹបកំសាន្តនេះ នៅទល់មុខ និង វត្តជាទីប្រជុំដួងប្រលឹង វប្បធម៌និងសាសនាខ្មែរ នេះអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរនិងផ្ទុយពីឆន្ទៈនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចទាំងបី។នៅក្នុងការស្នើសុំជួយ អន្តរាគមន៍នេះក៍បានបញ្ជាក់ ផងដែរថាក្លឹបកំសាន្តនេះមិនគួរឲ្យស្ថិតនៅជិតទីតាំងសំខាន់ៗដូចជាវត្តអារាមមន្ទីរពេទ្យ និងសាលារៀនឡើយ។
ទាក់ទិនទៅរឿង (ក្លឹបហ៊ីបហប់) នេះព្រះសង្សសូត្រស្ដាំបាន មានសង្សដីការថាលិខិតដែលបានដាក់ស្នើជូននៅ ថ្ងៃទី១៩ ខែកុម្ភះ នេះគឺបានដាក់ជូនទៅ សាលាខេត្តសៀមរាប ដែលមានលោកអភិបាលរងខេត្តសៀមរាប ម៉ៅវុទ្ធី ជាអ្នកទទួលនូវលិខិតនោះហើយ។
លោកម៉ៅវុទ្ធីអភិបាលរងខេត្តមិនអាចធ្វើការអត្ថាធិប្បាយជុំវិញព័តមាននេះបានទេដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។
ដោយឡែកថៅកែក្លឹបហ៊ីបហប់ឈ្មោះស្រ៊ុនក៍មិនបានបកស្រាយបំភ្លឺជុំវិញព្រះសង្សវត្តដំណាក់ទាមទាឲ្យអាជ្ញាធរដោះស្រាយករណីក្លឹបនេះ បង្ករការលំបាកជាច្រើនដល់ព្រះសង្សដែរដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ប៉ុន្តែលោកប៊ុនថាឬទ្ធិអភិបាលរងខេត្តសៀមរា បនិងជាអ្នកនាំពាក្សសាលាខេត្តបានអះអាតាមទូរស័ព្ទថាលោកជាប់រវល់នៅ ភ្នំពេញហើយករណីក្លឹបហ៊ីបហប់ដែលព្រះសង្សដាក់ លិខិតជូនមកសាលាខេត្តលោកបានដឹងហើយចាំទៅវិញនិងដោះស្រាយ។
យ៉ាងណាក៍ដោយបើសិនជាអាជ្ញាធរខេត្តសៀមរាប បានចេញមុខដោះស្រាយជូនព្រះសង្សវត្តដំណាក់ ក៍ដូចបរិស័ទជុំវិញក្លឹបហ៊ីបហប់ឲ្យបាន សមស្របនោះ ព្រះសង្ស និងប្រជាពលរដ្ឋនិងមានទំនុកចិត្តជឿជាក់ទៅលើ ថ្នាក់ដឹកនាំចេះស្គាល់ការលំបាករបស់ពលរដ្ឋ និងព្រះសង្សជាសជាងត្រូវថ្នាំសណ្ដំថៅកែហ៊ីបហប់៕
ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់