លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង

ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 10:00 នាទី ចំនួនអានៈ 1855

លោក​​ ទា-គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ផឹក​ស៊ី​ស្រ​វឹង​ធ្លាក់​ភ្នែក​ បើក​រថ​យន្ត​ រេ​ពេញ​ផ្លូវ​ដូច​ពស់​វែក​​វង្វេង​ព្រៃ​ ជ្រុល​​ទៅ​​បុក​ស្រ្តី​ម្នាក់​បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់  រួច​បើក​ឡាន​ទាំង​បែក​កង់​រត​គេច​(ស្មាន​ថា​ជន​រង​គ្រោះ​ស្លាប់)  រហូត​​ដល់​​ស្តុប​កោះ​​កេរ្តិ៍ ទៅ​មុខ​លែង​រួច​ ទើប​ប៉ូ​លីស​ព័ទ្ធ​ចាប់​បាន​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​ កំ​ពុង​ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ស្មាន​ថា ​ប៉ូ​លីស​ដេញ​ចាប់​ចោរ​ប្លន់។​

រឿង​រាវ​ដ៏​កម្រ​ហើយ​សែន​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ ម៉ោង​ ៣​និង៤០​នាទី ថ្ងៃទី​២៣​ ខែ​មីនា ​ឆ្នាំ ២០១៤​ ស្ថិត​នៅ​ចំ​នុច​ភ្លើង​ស្តុប​​ខាង​លិច​ស្តាត​ចាស់​ឈៀង​​ខាង​ជើង​​សារ​មន្ទីរ​ជាតិ​អង្គរ ស្ថិត​នៅក្នុង​ ភូមិ​ ស្វាយ​ដង្គំ​ សង្កាត់​ ស្វាយដង្គំ​ ក្រុងសៀមរាប។​

បើ​យោង​តាម​ប្រ​ភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ដំ​បូង​ពួក​គេ​ឃើញ​រថ​យន្ត​ម៉ាក​ឡង់​រ៉ូ​វែ (RANGE ROVER)​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2Y-1112​ បើក​បរ​ក្នុង​ល្បឿន​លឿន​ដូច​ឡាន​ប្រ​ណាំង​រេ​ពេញ​ផ្លូវ​ពី​លិច​មក​កើត​ ហើយ​រេ​ចង្កូត​ទៅ​បុក​ ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ ពណ៌​ក្រហម​លាយ​ខ្មៅ ​ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1A-0883​ ធ្វើ​ដំ​ណើរ​ពី​កើត​ មក​លិច​បញ្ច្រាស​ទិស​ដៅ​គ្នា​ បណ្តាល​ឱ្យ​ស្រ្តី​ម្នាក់​រង​របួស​ជា​ទម្ងន់​សន្លប់​ស្តូក​ស្តឹង​ ហើយ​បាន​បង​ប្អូន​បញ្ជូន​យក​ ទៅ​គ្លី​និក​ឯក​ជន​ដើម្បី​ជួយ​សង្គ្រោះ បន្ទាន់។

ប្រភព​ដដែល​បាន​បន្តថា​ ស្រ្តី​រង​គ្រោះ​ដែល​ត្រូវ​រថ​យន្ត​មេ​ព្រៃ​បុក​អោយ​របួស​ធ្ងន់​សន្លប់​បាត់​ស្មារ​តី​នោះ​មាន​ឈ្មោះ​ ហៃ-ហន អាយុ២៤ឆ្នាំ រស់​នៅ​ភូមិ​គោក​ស្នួល​ ឃុំពួក​ ស្រុកពួក ខេត្តសៀម​រាប ជា​បុគ្គ​លិក​សណ្ឋា​គារ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​សៀម​រាប។​

មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ​លូច​ប្រាប់​អ្នក​កា​សែតថា លោក​ ទា-គឹមសុទ្ធ ​តែង​តែ​មាន​កម្ម​វិ​ធី​ស្ទើរ​រាល់​ថ្ងៃ​ គ្មាន​ថ្ងៃ​ទំនេរ​ម្តង​ណា​ឡើយ។​ ដោយ​សារ​តែ​ចំ​ណូល​លុយ​ច្រើន​ពី​បទ​ល្មើស​ផ្សេងៗ​ក្នុង​ខេត្ត​ ពិ​សេស​មាន​មិត្ត​ភ័គ្រ​ច្រើន​សុទ្ធ​តែ​ជា​ប្រ​ធាន​ក្រុម​ហ៊ុន​ដឹក​ឈើ​ខុស​ច្បាប់​មាន​ដូច​ជា ក្រុមហ៊ុន​សុខសំណាង​ ក្រុម​ហ៊ុន​សំ​រោង​រ័បប័រ និង​ក្រុម​ហ៊ុន​ក្រ​ញូង​ បេង ធ្នង់ គគី សុក្រំ ឈើ​លេខ​២ជា​ដើម ច្រើន​ណាស់​រាប់​មិន​អស់​ទេ……។ល។

លោកមន្ត្រីរដ្ឋបាលព្រៃឈើដដែលខាង​លើ​បាន​បន្តថា  ដូច្នេះហើយ​បាន​ជា​មេ​មាន​កម្ម​វិ​ធី​ផឹក​ស៊ី​មិន​ចេះ​ចប់​ ហើយ​សូម្បី​តែ​មាន​រឿង​ប៉ុណ្នឹង​ហើយ​នូវ​តែ​លោក​នាយ​ខ័ណ្ឌ​ មិន​ខ្លាច​ ព្រោះ​គាត់​មាន​មន្ត្រី​ប៉េ​អឹម​មួយ​ចំ​នួន​ចាំ​ជួយ​គាត់​ ហើយ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​លោក​ ទា-គឹមសុទ្ធ បាន​បញ្ចូន​បេស​ក​ជន​ពិ​សេស​របស់​លោក​ឈ្មោះ ម៉ែន-វុធី្ធ ហៅ ធីឡយ ដែល​ជា​ជំ​នួយ​ការ​ផ្ទាល់​របស់​លោក​ ទា-គឹមសុទ្ធ​ និង​ជាអ្នក​ប្រ​មូល​លុយ​សេដ្ឋ​កិច្ច​ពីបទ​ល្មើស​ព្រៃ​ឈើ​កំ​បាំង​មុខ​នា​នា​ក្នុង​ខេត្ត​សៀម​រាប​ និង​ជា​អ្នក​ដោះស្រាយ​កម្ម​វិធី​គ្រោះ​ថ្នាក់​ចរាចរណ៍ទៀត​ផង។ ហើយ​លោក​ ម៉ែន-វុធ្ធី ហៅ  ធី​ឡយ​ ក៏​ធ្លាប់​បាន​ គំ​រាម​ប្តឹង​អ្នក​កា​សែត​ជា​ច្រើន​ដង​ ច្រើន​នាក់​រួច​មក​ហើយ​។ បើ​​អ្នក​​កា​​សែត​​ ណា​​ហ៊ាន​​ចុះ​រឿង​អា​ស្រូវ​គេរ​ពី​​គាត់​ និង​មេ​របស់​គាត់​ គឺ​គាត់​នឹង​គំរាម​ប្តឹង​ភ្លាម​។

បើ​តាម​សម្តី​លោក​ វិរៈសេនី​យ៍ត្រី​ ឡែម​ សុវណ្ណ​ នាយ​រង​កា​រិ​យា​ល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ប្រាប់​ថា ពាក់​ព័ន្ធ ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ មន្ត្រី​របស់​លោក​បាន​ យក​រថ​យន្ត​អ្នក​បង្ករ​ហេតុ​ និង​ម៉ូតូ​ជន​រង​គ្រោះ​មក​រក្សា​នៅ​គោល​ដៅ​ស្ពាន​ថ្ម​រួច​ហើយ​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់។

សូម​បញ្ជាក់​ថា ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុម​សៀម​រាប​ បណ្តាល​អោយ​ពល​រដ្ឋ​រង​ចាំ​មើល​ថាតើ​ច្បាប់​ចាត់​ការ​យ៉ាង​ណា​ទៅ​លើ​អ្នក​មាន​លុយ​មាន​អំ​ណាចដូច​ជា​លោក ទា-គឹម​សុទ្ធនាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​លើនេះ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទា-គឹម​សុទ្ធ​បាន​ទេ​នៅ​រសៀល​ថ្ងៃទី​២៤​នេះ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1915ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2321ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1555ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2413ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1505ដង ព្រះសង្ឃ វត្ត​ពោធិ៍​លង្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ​​នរោត្តម សីហនុ    អាន1533ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1753ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1837ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1716ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1903ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      176នាក់
ម្សិលមិញ    41969នាក់
សប្ដាហ៍នេះ    310683នាក់
ខែនេះ    457956នាក់
ឆ្នាំនេះ   3202260នាក់
សរុប   56801156នាក់
ថ្ងៃទី 11 ខែ 05 ឆ្នាំ 2025 ម៉ោង 00:29