បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយពីឈ្មួញ

ដោយៈ ខេត្តបន្ទាយមានជ័យ ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1745

ក្រោយពីស្ងប់ស្ងាប់ មួយរយះពេលខ្លី ឥលូវនេះបទល្មើស នាំចូលឈើក្រញ៉ូងពីថៃមកកម្ពុជា តាមច្រករបៀង ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានកើតឡើងយ៉ាងពេញបន្ទុកមួយយប់ៗ មិនតិចជាង២០រថយន្ត តូច ធំ នោះទេ។

បើទោះបីជាដឹងថា បទល្មើសទាំងនោះខុសច្បាប់ក៏ដោយក៏គ្មានសមត្ថកិច្ចណាហ៊ានចុះ បង្រ្កាបដែរ គឺមានតែអ្នកដាក់ពង្រាយគ្នាយកលុយពីក្បាលឡានដឹកឈើក្រញូងទាំងនោះ ម៉ាសេរី ទៅវិញ។ហើយមន្ត្រីទាំងនោះត្រូវបានគេស្គាល់គ្រប់គ្នាថា ជាទាហានភូមិភាគ៥(ក្រុមស្រាវជ្រាវ) ទាហានសឹករងស្រុកម៉ាឡៃ នគរបាលសេដ្ឋកិច្ចក្រសួង ខេត្ត នគរបាលសណ្តាប់ធ្នាប់ខេត្ត នគរបាល អធិការស្រុក ប៉េអឹមស្រុក ប៉េអឹមស្នាក់ការសន្តិសុខ៩៩៩ ទាហានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ចាំស្ទាក់យកលុយពីរថយន្ដដឹក និង រថយន្តដឹកទំនិញគេចពន្ធគ្រប់ប្រភេទ។

បទល្មើសនេះបានកើតឡើងក្នុងភូមិសាស្រ្ត ចំណុចភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ច្រករបៀង៩៣ ច្រកអូរប៉ ដែលជាចំណុចក្តៅគគុក នៃការកកើតបទល្មើសរវាង ឈ្មួញនឹងសមត្ថកិច្ចឃុបឃិតគ្នាជាប្រពន្ធ័ស៊ីតាមជំនាញ បើដៃឲ្យឈ្មួញនាំចូលឈើគ្រញូង និង ទំនិញគេចពន្ធចូលមកកម្ពុជា នឹងដឹកទៅលក់តាមបណ្តាខេត្ត រាជធានី បានម៉ាសប្បាយ មិនគិតពី ផលប៉ះពាល់និងការបាត់ចំណូលជាតិទេ។

ចំនុចច្រករបៀងដែលតែងតែបង្កបទល្មើស បើកឲ្យឈ្មួញនាំចូលទំនិញគេចពន្ធដ៏មានប្រជា ប្រិយភាពតាមព្រំដែននេះគឺជាដែនសមត្ថកិច្ចគ្រប់គ្រងដោយលោក ឈិត លី មេបញ្ជាការវរះសេនា តូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កូនចៅលោកផ្កាយ១ ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ (ត្រៀមចូលនិវត្តន៍) និងកម្លាំងទាហានតំបន់ប្រតិបត្តិការសឹករង ស្រុកម៉ាឡៃ គ្រប់គ្រងដោយលោកសក្កិ៣ សរ វាសនា ហៅផល្លា​។

ក្រៅពីបើកឲ្យឈ្មួញនាំចូលឈើគ្រញូងពីថៃពេលយប់តាមច្រករបៀង មេវរះនគរ បាល ព្រំដែន៨១៥ លោក ឈិត លី កំពុងតែសប្បាយជាមួយលាភសក្ការះពីឈ្មួញ នឹងកំពុងតែកើប លុយ ធ្វើមានធ្វើបាន មុនពេលចូលនិវត្តន៍ បើទោះបីជាដឹងថា ទង្វើបែបនេះជាការកិបកេងថវិការជាតិ មួយ ឆ្នាំៗរាប់លានដុល្លាក៏ដោយ។ចំណែកលោកផ្កាយ១ ខេង ស៊ុម ស្នងការខេត្ត ក៏សម្ងំឆ្ងាញ់ជាមួយ កូនចៅដែរ ព្រោះលោកមានមនុស្សម្នាក់ជាអ្នកដើរប្រមូលសេដ្ឋកិច្ចតាមគោលដៅបទល្មើសយកមក ឲ្យ។

គួរបញ្ជាក់ថា ក្រោយពីលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យថ្មី ចូលកាន់ តំណែងរយះពេល៤ខែមកនេះ គេសង្គេតឃើញបទល្មើសជំនួញឈើគ្រញូង និងទំនិញគេចពន្ធនាំ ចូលតាមច្រករបៀងស្រុកម៉ាឡៃ មានការកើនឡើងយ៉ាងគំហុក គ្មានការទប់ស្កាត់និងបង្ក្រាបឡើយ ។ ហើយបទល្មើសទាំងនេះប្រព្រឹត្តិដោយអស់លោក មានលុយ មានអំណាច នគរបាល ប៉េអឹម ទាហាន ចាំមើលថា លោកអភិបាលខេត្តអាចទប់ស្កាត់បានកម្រិតណា៕

001

002

003

នេះគឺជាឈើគ្រញូងដែលគេលាក់ទុកក្នុងចំបើងនៅមាត់អូរព្រំដែន ថៃ យប់ទើបឈ្មួញសហការជាមួយសមត្ថកិច្ច ឲ្យកម្មករជញ្ជូនដាក់រថយន្ត ដឹកទៅលក់តាមខេត្ត រាជធានីភ្នំពេញ និងប្រទេសវៀតណាម

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1606ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6116ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1715ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1532ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1793ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1697ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1543ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1712ដង រឿងទុំទាវ (មានវីដេអូ)   អាន4192ដង សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន1638ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4805នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70883នាក់
ខែនេះ    818674នាក់
ឆ្នាំនេះ   3562978នាក់
សរុប   57161874នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:03