លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត

ដោយៈ ខេត្តកំពង់ស្ពឺ ថ្ងៃទី 27 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 12:47 នាទី ចំនួនអានៈ 1715

តាំងពីលោក កាន់ ឆាយហុង តែងតាំងជា ប្រធាន​មន្ទីរ​សាធារណការ ខេត្តកំពង់ស្ពឺ ពេលណា​មក​គេ​សង្កេត ឃើញ​មន្ត្រី តូចតាច​ជាច្រើន​ចាប់ផ្តើម​ទម្លាយ​រឿង​អាស្រូវពុក​រលួយ​របស់​លោក កាន់ ឆាយហុង ចេញ​មក​ខាង​ក្រៅ ជា​បន្ត​បន្ទាប់ ពាក់ព័ន្ធ​នឹងការ​គ្មានកំណែ​ទម្រង់ស៊ី​ជម្រៅ​ទៅ​ធ្វើជា​លេស​ដើម្បី​ដក​ មន្ត្រីដទៃដែលមិនមែនជាបក្ខពួក របស់គាត់ ឬមិន សូវ ស៊ីខ្សែសង្វាក់ជាមួយគាត់ដើម្បីដាក់បក្ខពួកខ្សែទុយោរបស់គាត់ឱ្យកាន់តំណែងការងារលុយកាក់។

ហើយ ជា ពិសេស ក្រុមជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់ចំនួន ២កន្លែង ក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្រោមការចាត់ចែង ដោយផ្ទាល់ពី លោក កាន់ ឆាយហុង នោះតែម្តង ដែលបំពានទៅលើមន្ត្រីថ្នាក់ក្រោម ។បញ្ហាខាងលើនេះ គេចាំបានថា មុនពេលតែងតាំងជាប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ លោក កាន់ ឆាយហុង បានកាន់តំណែងជាមេជញ្ជីងថ្លឹងរថយន្តលើសទម្ងន់នៅទូទាំងខេត្តកណ្តាល ដូច្នេះគាត់យល់ពីបែបបទនៃ ការប្រមូល លុយ ពីការដឹកជញ្ចូនលើសទម្ងន់យ៉ាងច្បាស់ណាស់ គ្មាននរណាម្នាក់អាចបន្លំគាត់បានទេ ។

ដូចជា ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិព្រែកស្រឡែង ឃុំទួលអម្ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មួយថ្ងៃៗ មានរថយន្ត ដឹកទំនិញផ្ទុកលើសទម្ងន់ បើកបរឆ្លងកាត់រាប់រយគ្រឿង សុទ្ធតែត្រូវចូលបង់លុយឱ្យមន្ត្រីរបស់លោក កាន់ ឆាយហុង ដែលប្រចាំការនៅទីនោះទាំងយប់ទាំងថ្ងៃដោយគ្មានការយោគយល់អ្វីឡើយ ។ ហើយប្រសិន បើគ្មាន ការ បង់លុយឱ្យ មន្ត្រីរបស់ កាន់ ឆាយហុង ទេនោះ កុំសង្ឃឹមថា រថយន្តអាចវិលកង់ទៅមុខរួចឱ្យសោះ ។

 ឯជាធម្មតាការដាក់ជញ្ជីងថ្លឹងរថយន្ត ត្រូវធ្វើតាមរបៀបចល័ត ទៅតាមដងផ្លូវ ដែលមានសកម្មភាព ដឹកជញ្ជូនទំនិញផ្ទុក លើសទម្ងន់ មិនមែនជាការដាក់តាំងជញ្ជីងឱ្យឈរជើងចាំប្រមូលលុយជាអចិន្ត្រៃយ៍ដូចនៅចំណុចឃុំទួល អម្ពិល នៃ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ នោះទេ (Sic) ។

យោងដោយឡែងជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់របស់មន្ទីរសាធារណការខេត្តកំពង់ស្ពឺ ស្ថិតនៅប្រជុំជន ស្រុកឧដុង្គ តាមផ្លូវជាតិលេខ ៥ កំពុងធ្វើសកម្មភាពប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញទាំងផ្ទុកលើស ទម្ងន់ និងមិន លើសទម្ងន់ មិនខ្លាចញញើតចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយម្តងណាឡើយ ។

ដូចជាករណីការដឹកជញ្ជូនទំនិញ ប្រភេទខុសច្បាប់ដូចជា ឈើជាដើម នៅពេលមន្ត្រីប្រចាំការនៅចំណុច ជញ្ចីងថ្លឹង រថ យន្តទទួលបានព័ត៌មានពីមុខសញ្ញា នៃការដឹកជញ្ជូនទំនិញខុសច្បាប់ គឺពួកគេនិងចាប់ឃាត់ជម្រិតកោស រូសឱ្យបង់ លុយ ក្នុងកម្រិតខ្ពស់ ដោយមិនយោគយល់នោះទេ សូម្បីតែរថយន្តដឹកទំនិញប្រភេទខ្សែរបស់ឈ្មួញមាន អំណាចក៏ មន្ត្រីរបស់លោក កាន់ ឆាយហុង ហ៊ានបង្ខំឱ្យបង់លុយថ្លៃបាយយ៉ាងក្រអឺតក្រទមផងដែរ ។

តាមករណីជាក់ស្តែង នៅចំណុចឧដុង្គ ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ ៥ មានទីតាំងថ្លឹងរថយន្តនៅ ខាងលិច ផ្លូវ ជារបស់មន្ទីរសាធារណការខេត្តកំពង់ស្ពឺ ក្រោមបញ្ជារបស់លោក កាន់ ឆាយហុង ប៉ុន្តែនៅតាមដងផ្លូវ លេខ ៥១ គេ សង្កេតឃើញមានការស្រុតប្រេះស្រាំផ្លូវ គួរឱ្យសោកស្តាយបំផុត ដែលរថយន្តតូចៗឬរ៉ឺម៉កមិនអាចធ្វើ ដំណើរបានទេ ព្រោះទំហំនៃការខូចខាតដែលគ្មានការជួសជុលនោះកាន់តែរីកធំឡើងៗ ។ ករណី១ ទៀត គេមិនច្បាស់ទេថា តើលោក កាន់ ឆាយហុង ព្យាយាមចាត់ចែងឱ្យមន្ត្រីក្រោមឱវាទប្រចាំការតាមចំណុចជញ្ជីងថ្លឹង រថយន្តទាំងនោះ ប្រមូលលុយ យកទៅបង់ចូលជាថវិកាជាតិ ឬយកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួននោះទេ ។

ផ្ទុយទៅវិញគេចង់ឃើញរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យមើលភាពអសកម្មក្រោមចំណាត់ ការរបស់ លោក កាន់ ឆាយហុង ឡើងវិញផង ។ ព្រោះក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួនបានរអ៊ូរទាំពីការ កោសរូសបង្ខំឱ្យ បង់លុយទៅតាមតែទំនើងចិត្តមិនដែលក្រែងញញើតពីច្បាប់ទម្លាប់នោះទេ ។ ហើយបើទោះបីជា ការបង់លុយ គ្មាន វិក្ក័យ បត្រទាំងនោះ ត្រូវបានចាត់ទុកជាអំពើពុករលួយ ផ្ទុយពីការណែនាំរបស់លោក ឱម យ៉ិនទៀង ក៏ដោយ ។

គួររំលឹកថា ការដឹកជញ្ជូនផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់សុទ្ធតែត្រូវជាប់កាតព្វកិច្ចបង់លុយជូនក្រុមជញ្ជីង ថ្លឹង រថ យន្តមិនអាចគេចវេសបានឡើយ ។ ដើម្បីកុំឱ្យមានឧបសគ្គ ឬបញ្ហាផ្សេងៗដូច្នេះហើយបានជាលោក កាន់ ឆាយហុង មានឱកាសយកបទពិសោធន៍ដែលគាត់ធ្លាប់ធ្វើជាប្រធានក្រុមជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់នៅក្នុង ខេត្តកណ្តាល មកអនុវត្តន៍ក្នុងការប្រមូលផលប្រយោជន៍ពីការដឹកជញ្ជូនលើសទម្ងន់នៅក្នុងខេត្តកំពង់ស្ពឺ យកទៅ ច្រកហោប៉ៅ ធ្វើ មានធ្វើបានផ្ទាល់ខ្លួនយ៉ាងរំភើយ ។

ពាក់ព័ន្ធនឹងបញ្ហាអសមត្ថភាពខាងលើនេះមន្ត្រីជាច្រើនមិនសប្បាយចិត្តចំពោះចំណាត់ការពុករលួយ និងភាព អសកម្ម ដែលកើតឡើងដោយសារអំពើបក្ខពួកនិយមរបស់លោក កាន់ ឆាយហុង នោះទេ ហើយសកម្មភាព ទាំង នោះកំពុង ប្រព្រឹត្តផ្ទុយពីគោលការណ៍កែទម្រង់ស៊ីជម្រៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់ទៅ ១៨០អង្សារឯណោះ គឺ ពួក គេនៅតែធ្វើអ្វីៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលពុំគួរអភិបាលខេត្តកណ្តាល មើលរំលងទង្វើពុក រលួយ របស់ លោក កាន់ ឆាយហុង នោះទេ !៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1873ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1741ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2487ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2305ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2767ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1560ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1790ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1669ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2627ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1874ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11774នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77852នាក់
ខែនេះ    825643នាក់
ឆ្នាំនេះ   3569947នាក់
សរុប   57168843នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:31