យ៉ាងហោចណាស់ក៏មាន ពលរដ្ឋស្លូតត្រង់៣០នាក់បាត់បង់ជិវីត និងជិត១០០នាក់ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ផ្ទុះស្ថានីយប្រេងសាំងនៅភាគឦសាននៃប្រទេសនេះ ។
ប្រភពព័ត៌មានមួយចំនួន បានអះអាងថា អ្នកស្លាប់មានរហូតដល់៥០នាក់ ។ទីតាំងស្ថានីយប្រេងសាំងដែលរងការ ផ្ទុះឆេះនោះស្ថិតនៅស្រុក Ain Issa ខេត្ដ Raqa ប្រទេសស៊ីរី និងជាស្ថានីយប្រេង សាំងតែមួយគត់ដែលបម្រើថាមពល ប្រេងសាំងនៅក្នុងតំបន់ដែលមានអតិថិ ជនចូលទៅទិញប្រេងសាំងតម្រៀបជួរគ្នា ជារៀងរាល់ថ្ងៃ ។
តាមក្រុមសកម្មជនស៊ីរីនៅក្នុង តំបន់ នោះបានឱ្យដឹងថា ស្ថានីយប្រេងសាំង នោះផ្ទុះឆេះដោយសារតែការវាយប្រហារ ពីយន្ដហោះចម្បាំង ប៉ុន្ដែព័ត៌មានខាង លើមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយ។
ហេតុការណ៍ផ្ទុះស្ថានីយប្រេងសាំង កើតឡើងមួយថ្ងៃក្រោយពេលក្រុម ទាហានបះបោរស៊ីរីដណ្ដើមបានសិទ្ធិគ្រប់ គ្រងនៅតំបន់ព្រំដែនជាប់ប្រទេសទួរគី ក្រោយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនោះ ៕
ថ្ងៃនេះ | 271 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 36115 | នាក់ |
ខែនេះ | 46769 | នាក់ |
ឆ្នាំនេះ | 3945001 | នាក់ |
សរុប | 53304927 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:31 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net