ជម្ងឺគ្រុនឈាមនៅក្នុងឆ្នាំ២០១២នេះ អាចនឹងសម្លាប់ប្រជាពលរដ្ឋកម្ពុជាច្រើនជាងឆ្នាំ២០១១កន្លងទៅ បន្ទាប់ពីរកឃើញថាចំនួននៃករណីឈឺដោយសារជម្ងឺនេះបានកើនឡើងជាង ៣០០ភាគរយហើយបានសម្លាប់ ប្រជាពលរដ្ឋអស់ជាង១០នាក់ក្នុងរយ:ពេល១៨សប្តាហ៍នៃឆ្នាំ២០១២នេះ។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ នៃក្រសួងសុខាភិបាល បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៃជម្ងឺ គ្រុនឈាមដែលកើតមានឡើងនៅក្នុងឆ្នាំ ២០១២ នេះ ដោយលោកគិតថា ជម្ងឺនេះអាចនឹងសម្លាប់ មនុស្សច្រើនជាងឆ្នាំ ២០១១ ។
បើទោះបីជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត ច ម៉េងចួ ពុំទាន់ហ៊ានព្យាករណ៍ទេថាតើជម្ងឺនេះ អាចនឹងកើនឡើងចំនួនប៉ុន្មានភាគរយ លោកគ្រាន់តែគិតថា នឹងមានការកើនឡើងបន្តិច បើ ប្រៀបធៀបជាមួយឆ្នាំ ២០១១ កន្លងទៅ៕
ថ្ងៃនេះ | 14551 | នាក់ |
ម្សិលមិញ | 255977 | នាក់ |
សប្ដាហ៍នេះ | 329424 | នាក់ |
ខែនេះ | 644671 | នាក់ |
ឆ្នាំនេះ | 2497950 | នាក់ |
សរុប | 56096846 | នាក់ |
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2025 ម៉ោង 17:13 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net