ព័ត៌មានក្ដៅ

នាង ស៊ិនរតនា ​ប្រកាស​រួមរស់​នឹង​សង្សារ​មុន​រៀបការ

ដោយៈ អាដាំ បាត់ដំបង ថ្ងៃទី 29 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 02:12 នាទី ចំនួនអានៈ 1547

បន្ទាប់​ពី​សាង​ភាព​ភ្ញាក់់​ផ្អើល ជុំវិញ​ការ​ចំណាយ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​លើ​មុខ​ជំនួញ​លើក​ដំបូង ក្រោយ​ពី​ឱកាស​ប្រឡូក​ក្នុង​សង្វៀន​សិល្បៈ​តែ​មួយ​ប៉ប្រិច​ភ្នែក​នោះ ពេល​នេះ​តារា​សម្តែង​រូប​ស្រស់​ថ្ពាល់​ខួច​ ដែល​តោង​តំណែង​តួឯក​ភាពយន្ត បរទេស​ពីរ​រឿង​ជាប់​គ្នា កញ្ញា ស៊ិន រតនា បាន​សារ​ភាព​ថា ​មាន​មនុស្ស​ពិសេស​ក្នុង​ចិត្ត​ហើយ ​និង​កំពុង​រៀប​គម្រោង​មក​រួម​រស់​ជុំ​គ្នា​មុន​នឹង​ឈាន​ទៅ​រៀប​ចំផែន​ការ​ដឹក ​ដៃ​គ្នា​ចូលរោង​ការ​ តាម​ប្រពៃណី។

មិន​ទាន់​បាន​២​ឆ្នាំ​ពេញ​លេញ​ទេ ដែល​អតីត​អ្នក​ស៊ី​ឈ្នួល​ផាត់​មុខ​ ក្នុង​ហាង​កែ​សម្ផស្ស​សាមញ្ញ​ កញ្ញា ស៊ិន រតនា វិវឌ្ឍ​ខ្លួន​ឡើង​កាន់តំ​ណែង​ជាតារា​ភាព​យន្ត​ និង​តារា​ម៉ូដែល​ ក្រោយ​ឱកាស​ហុច​ឲ្យ​ដោយ​ចៃដន្យ​ក្នុង​កម្មវិធី​ដើរ​ម៉ូដ​មួយ​កាល​ពី ចុង​ឆ្នាំ​២០១០ ខណៈ​គេ​ត្រូវ​ការ​តារា​ម៉ូដែល​មក​បំពេញ​ភាព​ខ្វះ​ចម្លោះ​ តារា​ដែល​អវត្ត​មាន​នោះ។

ជីវិត​លើ​វិថី​សិល្បៈ​របស់​អតីត​អ្នក​ផាត់​មុខ​ រូបនេះ​ ដ្បិត​ថា​មិន​ទាន់​ចាក់​បញ្ចាំង​ក្នុង​កញ្ចក់​ទូរទស្សន៍ ឬ​រោង​ភាព​យន្ត​ក្នុង​ស្រុក​ក្ដី ប៉ុន្តែ​នាង​បែរ​ទទួល​បាន​ឱកាស​លោត​រំលង រនាំង​សិល្បៈ​ដ៏​សែន​ខ្ពស់​ឡើង​ទៅ​ដល់​ជា​តារា​ភាពយន្ត​អន្តរជាតិ​ទៅ​វិញ ដែល​តារា​ក្នុង​ស្រុក​មួយ​ចំនួន​ប៉ង​ប្រាថ្នា តែ​តោង​មិន​បាន។

ស្រី ស្រស់​មាន​កំណើត​មក​ពី​ខេត្ត​ព្រះសីហនុ និង​ជា​អ្នក​ស៊ី​ឈ្នួល​បក​ក្តាម​ រូប​នេះ​បាន​សារភាព​ថា៖ «ពិត​ណាស់ ​ការ​បញ្ចេញ​កាយវិការ​សម្តែង​ខ្សែ​ភាព​យន្ត​ក្នុង​ស្រុក ខ្ញុំ​នៅ​មិន​ទាន់​បាន​សម្តែង​មួយ​រឿង​ទេ បើ​សូម្បី​​តែ​ថត​ស្ប៉ត​ក៏​មិន​មាន​ដែរ​ ក្រៅ​ពី​ដើរ​ម៉ូដ​នោះ ជិត​ពីរ​ឆ្នាំ​មក​នេះ។​ តែ​បើ​និយាយ​ពី​ការ​សម្តែង​ភាព​យន្ត​បរទេស និង​សម្តែង​ជា​មួយ​តួប្រុស​ជន​ជាតិ​គេ​នោះ​ប្រហែល​ជា​មិន​ចាញ់​តារាៗ​ សម្តែង​រៀម​ច្បង​មួយ​ចំនួន​នោះ​ទេ​»។

ស៊ិន រតនា បាន​ឲ្យ​ដឹង​ទៀត​ថា៖​ «មក​ដល់​ពេល​នេះ​ ខ្ញុំ​សម្តែង​ភាពយន្ត ដែល​ផលិត​ដោយ​ផលិតករ​បរទេស​បាន​ចំនួន​ពីរ​រឿង​ហើយ​ រឿង​ទី១ ​«ព្រះអាទិត្យ​រះ​ក្នុង​ក្រុង​សេអ៊ូល» ដែល​សម្តែង​ជា​មួយ​តួប្រុស​ជនជាតិ​កូរ៉េ​ ហើយ​ការ​ផលិត​និង​ដឹក​នាំ​រឿង​ដោយ​ជន​ជាតិ​កូរ៉េ។ ចំណែក​រឿង​ទី២​ ដែល​ពេល​នេះ​កំពុង​ថត​បាន​៥០​ភាគ​រយ គឺ​​រឿង «ប៉ូលិស​ស្រី​ឆ្នើម» សម្តែង​ជា​មួយ​តួ​ជប៉ុន​ ដែល​ផលិត​និង​ដឹក​នាំ​ដោយ​ជន​ជាតិ​ជប៉ុន​ផង​ដែរ​»។

យោង​តាម​សម្ដី​ តារា​រូប​នេះ រឿង​ «ព្រះ​អាទិត្យ​រះ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល» ​គឺជា​ខ្សែ​រឿង​មួយ​ដ៏​កម្សត់​ និយាយ​ពី​ខ្សែជី​វិត​នារី​ម្នាក់​ផ្សង​ព្រេង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ​និង​ត្រូវ​បុរស​ជន​ជាតិ​កូរ៉េ​ធ្វើ​បាប។​ ឯ​រឿ​ង «ប៉ូលិស​ស្រីឆ្នើ​ម» ​ធ្វើការ​ស៊ើប​អង្កេត​វាយ​តប់​ជាមួយ​ក្រុម​មនុស្ស​ក្នុង​សង្គម​ងងឹត ដែល​នាង​ដើរ​តួជា​ប៉ូលិស​តាម​ការពារ​រក​យុត្តិធម៌។

ទន្ទឹម​នឹង​ភាព​លេច ​ធ្លោ ជាមួយ​ទីផ្សារ​សិល្បៈ​សម្តែង​ភាពយន្ត​ក្រៅ​ស្រុក​នេះ​ អតីត​អ្នក​បក​ក្តាម​នៅ​ទឹក​ដី​ទេសចរណ៍ នៅ​ក្រុង​ព្រះសីហនុ រូប​នេះ ​ស្រាប់​តែ​បញ្ចេញ​នូវ​ទុន​ខ្ទង់​ម៉ឺន​ដុល្លារ​ ឡើង​ធ្វើ​ជា​ថៅ​កែ​ហាង​កែស​ម្ផស្ស​ និង​ជា​អ្នក​បោះ​ដុំ​ផលិត​ផល​សម្អាង​ម៉ាក​ ENESTI ពី​ប្រទេស​កូរ៉េ នៅ​ស្រុក​ខ្មែរ​ ធ្វើ​ឲ្យ​នាង​ត្រូវ​ស្ថិត​ក្នុង​ចំណុច​សង្ស័យ​ថា ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពី​បុរស​ណា​ម្នាក់ ខណៈ​ដែល​កន្លង​មក ​ក៏​ធ្លាប់​ល្បី​ថា មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ​បុរស​អាថ៌​កំបាំង​ដែល​ជូន​កាដូ​រថយន្ត​ឲ្យ​នាង​ផង​ដែរ​នោះ​ ។

ឆ្លើយ តប​នឹង​ការ​សង្ស័យ​នេះ ​តារា​សម្តែង​ឆ្វាក់​តែ​តួប្រុស​បរទេស ​នាង ស៊ិន រតនា​ បាន​ប្រាប់​ថា៖ ​«ខ្ញុំ​មិន​មាន​បុរស​អាថ៌​កំបាំង​ណា ឧបត្ថម្ភ​ខ្ញុំ​ទេ។ អ្វី​ៗ​ដែល​អ្នក​បក​ក្តាម​ខ្ញុំ​នេះ​មាន​សព្វ​ថ្ងៃ​គឺជា​ការ​ទំនុក​បម្រុង​ ដោយ​ខ្លួន​ឯង​ ទាំង​លំបាក​លំបិន តាំង​ពី​ធ្វើជា​អ្នក​ស៊ី​ឈ្នួល​កែ​សម្ផស្ស ​រហូត​ក្លាយ​ជា​តារា​ភាពយន្ត»​។

ប៉ុន្តែ ​ស្រី​ស្រស់​ថ្ពាល់​ខួច​រូប​នេះ​បាន​ប្រកាស​ថា៖ ​«ពេល​នេះ​ខ្ញុំ​មិន​នៅ​ទំនេរ​ទេ ​ខ្ញុំ​មាន​ម្ចាស់​បេះដូ​ង​ហើយ​ ហើយ​ពួក​ខ្ញុំ​ក៏​យក​ចិត្ត​ថ្លើម​គ្នា ​ខ្វះតែ​ថ្ងៃ​រួមរស់​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​»។

កញ្ញា ស៊ិន រតនា បាន​ប្រាប់​ថា៖ «ម្ចាស់​ចិត្ត​ខ្ញុំ​ពេល​នេះ ​គាត់​កំពុង​រស់​នៅ​ប្រទេស​បារាំង​ ហើយ​ពួក​យើង​បាន​ស្គាល់​ និង​បង្កើត​ចំណង​ស្នេហា​ជា​មួយ​គ្នា​អស់​៥ឆ្នាំ​ហើយ​ តាំង​ពី​មុន​ខ្ញុំ​ចូល​សិល្បៈ​ម្ល៉េះ។ ពួក​យើង​ស្គាល់​គ្នា​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្ញុំ គ្រា​ដែល​គាត់​មក​លេង​ស្រុក​ខ្មែ​រកាល​ពី៥​ឆ្នាំ​មុន»។

នាង​បាន​ប្រាប់​ ទៀត​ថា៖ «ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ​រស់​នៅ​បារាំង​នោះ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង។ គាត់​ឈ្មោះ ​ហ៊ិន​ សុវុទ្ធី​ ឆ្នាំ​នេះ​មាន​អាយុ​៣៤​ឆ្នាំ​»។

ជាមួយ​ការ​ស្ម័គ្រ​លាត​ត្រដាង​រឿង​ អាថ៌កំបាំង​ ដែល​នាង​ព្យាយាម​លាក់​បាំង​រាប់​ឆ្នាំ​មក​នេះ​ តារា​សម្តែង​កុន​បរទេស​រូប​នេះ​បាន​និយាយ​ថា៖ «ល្មម​ដល់​ពេល​ ដែល​ខ្ញុំ​ត្រូវ​បញ្ចេញ​ហើយ ​មិន​ចាំបាច់​លាក់​លៀម​អី​ទៀត​ទេ ​ហើយ​ម្យ៉ាង​ខ្ញុំ​គិត​ថា ​ការ​បញ្ចេញ​ការ​ពិត​មួយ​នេះ ​ជា​ឱសថ​បន្សាប​ព័ត៌មាន​ថា​ខ្ញុំ​នេះ មាន​អ្នក​ឧបត្ថម្ភ​កំបាំង​មុខ​ ដែល​ជា​មន្ត្រី​មាន​លុយ និង​មាន​អំណាច​នៅ​ក្នុង​ស្រុក​»។​

នាង​បាន បញ្ជាក់​ដោយ​ភាព​ក្លាហាន​ថា៖ ​«ម្ចាស់​បេះដូង​ខ្ញុំ​គាត់​នឹង​​វិល​មក​នៅ​ រក​ស៊ី​នៅ​ស្រុក​ខ្មែរ​វិញ ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​ហើយ​ដំណើរ​វិល​មក​វិញ​នេះ​ក៏​ដើម្បី​ពួក​យើង​បាន​រួម​រស់​សាង​សុភមង្គល​គ្រួសារ​ជា​មួយ​គ្នា​ដែរ​ មុន​នឹង​ពួក​យើង​គិត​គូរ​រក​ថ្ងៃ​ខែ​ឆ្នាំ​ល្អ​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ បំពេញ​ប្រពៃណី​ខ្មែរ​នោះ»៕

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11626នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77704នាក់
ខែនេះ    825495នាក់
ឆ្នាំនេះ   3569799នាក់
សរុប   57168695នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:18