ព័ត៌មានក្ដៅ

នង អ៊ី​វ៉ា ធ្វើ​ឲ្យ​ទស្សនិកជនខកចិត្ត​និយាយ​លែងចេញ​

ដោយៈ ភ្នំពេញ ថ្ងៃទី 10 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 11:33 នាទី ចំនួនអានៈ 1617

តារាចម្រៀង​ស្រី រូប​ស្រ​ស់រាង​តូច​ច្រឡឹង ដែល​កំពុងតែ​ហ៊ុំព័ទ្ធ​ព័ត៌មាន​អាស្រូវ​រឿង​ស្នេហា​ជាមួយ​បុរស​អ្នកមាន​ទ្រព្យ​ស្ដុក និង​មាន​ទាំង​អំណាច កញ្ញា អ៊ី​វ៉ា ថ្មីៗ​នេះ​ត្រូវបាន​មហាជន ធ្វើការ​រិះគន់​ខ្លាំងៗ​ថា នាង​ជាតា​រា​ល្បី​ភ្លេច​ដើមកំណើត​វាយឫក​ខ្ពស់កប់ពពក ខណៈដែល​ទើបតែ​បាន​ល្បីឈ្មោះ មួយ​ចំអិន​កំ​ពិស​ដោយសារតែ​មហាជន​ជា​អ្នកគាំទ្រ​នាង​សោះ​នោះ​។​

ការលេចឮ​ពាក្យរិះគន់​បែបនេះ នៅពេលដែល​តារាចម្រៀង អ៊ី​វ៉ា ចេញទៅ​ច្រៀង​ខន​សឺត​តាម​ខេត្ត​នៅក្នុង​កម្មវិធី​តាំង​ពិ​ព័រ​ណ៌​ឲ្យ​ក្រុមហ៊ុន​មួយ នៅ​ខេត្តមណ្ឌលគិរី នៅពេលនោះ មាន​ទស្សនិកជន​ជាច្រើន បាននាំគ្នា​ទៅ​មើល​ការ តាំង​ពិ​ព័រ​ណ៌​ក្នុង​គោលបំណង ចង់ឃើញ​វត្តមាន របស់​តារាចម្រៀង អ៊ី​វ៉ា ដោយផ្ទាល់ ទាំង​ការបកស្រាយ​បទ​ចម្រៀង និង​រូប​សម្រស់ ថា​ស្រស់ ស្អាត​ដល់​កម្រិតណា​។ តែ​អ្វីដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន និង​ប្រជាពលរដ្ឋ​នៅ​ភាគ​ឦសាន​ប្រទេសមួយ​នេះ ធ្វើការ​រិះគន់​ទៅលើ​នាង​នោះ គឺ​ការទន្ទឹងរង់ចាំ​របស់​ពួកគេ ត្រូវបាន​ក្លាយជា​កា​រខ​ក​បំណង ដោយសារតែ នាង​មិនបាន​បង្ហាញខ្លួន នៅលើ​ឆាក​ប្រគំ​តន្ត្រី​ទាល់តែសោះ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការរិះគន់ ដោយ​មិន​សំចៃមាត់​ពី មហាជន​បែបនេះ​ត្រូវ បាន​តារាចម្រៀង​ស្រី ដែលមាន​ឈ្មោះ​ល្បី​មួយរូប ប្រចាំ​នៅ​ផលិតកម្ម​សាន់​ដេ និង​ជាតា​រា​ដែល​តែងតែ​ហ៊ាន​លើក​កា​ម៉េ​រា​ថត​អ្នកកាសែត នៅពេល​អ្នកកាសែត​ស្នើសុំ​ថតរូប​នាង ក្នុងនាម​ជាតា​រា​ល្បី កញ្ញា អ៊ី​វ៉ា បាន​ឲ្យ​ដឹង​នៅ​ពែ​ល​ថ្មីៗ​នេះ​ថា ចំពោះ​ព័ត៌មាន​នេះ​នាង ក៏​ធ្លាប់មាន​គេ​សួរ​ដែរ ថា​នាង​ទៅ​សម្តែង​ខន​សឺត នៅ​ខេត្តមណ្ឌលគិរី តែ​ចំពោះ​ការប្រគំ​តន្ត្រី​ខន​សឺត ដែល​គេ​លើកឡើងថា នាង​ទៅ​ច្រៀង​នោះ មិនមែនជា​ការពិត​ទេ នាង​មិនបាន​ទៅ​ច្រៀង ព្រោះថា ខាង​ក្រុមហ៊ុន​មិនបាន​ទាក់ទង​មក​។​

​កញ្ញា អ៊ី​វ៉ា បាន​ប្រាប់​ឲ្យ​ដឹងថា "​នេះ​មិនមែនជា​លើក​ទី​១​ទេ​បង​... ដែល​លេចឮ​ព័ត៌មាន​បែបនេះ កាលពី​ខែ​មុន​ខ្ញុំ​ក៏​ធ្លាប់​បានទទួល​ព័ត៌មាន​បែបនេះ​ដែរ គេ​អត់​ហៅ​ខ្ញុំ​ទៅ​ច្រៀង តែ​បែរជា​ប្រកាសថា ខ្ញុំ​ទៅ ..​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​យល់ច្រឡំ ហើយ​ខ្ញុំ​នឹង​ទូរស័ព្ទ​ទៅ​សួរ​ខាង​ក្រុមហ៊ុន​នោះ ហេតុ​អី​បានជា​គាត់​ធ្វើបែបនេះ ព្រោះថា រឿងនេះ​វា​អាច​ប៉ះពាល់​ជាមួយ​កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ​ខ្លាំងណាស់​.."​។​

​តារាចម្រៀង​ស្រី សម្បុរ​ស្រអែម​ស្រស់ អ៊ី​វ៉ា បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា នាង​ពិតជា​មានការ ភ្ញាក់ផ្អើល​ណាស់ នៅ ពេលដែល​ឮថា ទស្សនិកជន​មានការ​ខឹងសម្បារ និង​រិះគន់​នាង​ថា ជា​តារា​វាយឫក​ទាំង​ដែល​នាង​មិនបាន​ដឹង​អ្វី​ផង​នោះ ។ ជាធម្មតា​ប្រសិនបើ​ខាង​ក្រុមហ៊ុន ហៅ​ទៅ​ច្រៀង​តាម​ខេត្ត រមែងតែងតែ​មានការ​ចុះ​កុងត្រា​យើង​ដាច់ខាត​មិនអាច​អាក់ខាន​តាមចិត្ត​បានទេ​៕​ ដោយ ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10878នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76956នាក់
ខែនេះ    824747នាក់
ឆ្នាំនេះ   3569051នាក់
សរុប   57167947នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:52