តារាចម្រៀងវ័យក្មេងសាច់សម៉ដ្ឋរលោងប្រចាំផលិតកម្ម ថោន និងជាម្ចាស់បទ "ធ្លាប់សន្យាហើយថាមិនធ្វើឲ្យអូនយំ" កញ្ញា អេននីហ្សាម ធ្លាប់បានពើបប្រទះនូវ រឿងរ៉ាវស្នេហា មិនសមប្រកបជាច្រើនលើក ច្រើនសារផ្ទួនៗគ្នា ជាមួយអ្នកជំនួញ និងបុរសជាកូនអ្នកមានទ្រព្យស្តុកជាប់សែស្រឡាយមន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាលផងដែរ ។
មួយរយៈពេលចុងក្រោយនេះ មហាជនដែលនិយមតាមដានសង្គមសិល្បៈសង្កេតឃើញថា ប្រជាប្រិយភាពរបស់ស្រីស្រស់ អេននីហ្សាម កំពុងតែបោះជំហានទៅមុខ សន្សឹមៗដូចឡើងកាំជណ្តើរ ព្រោះគេមើលឃើញថា បទចម្រៀងរបស់នាង នាពេលចុងក្រោយនេះហាក់ដូចជាមានទីផ្សារខ្ពស់ និងការគាំទ្រពីសំណាក់មហាជន ជាពិសេសស្រទាប់យុវវ័យយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះស្រទាប់យុវវ័យក៏បានសម្តែងនូវការពេញចិត្តចំពោះការតុបតែខ្លួនរបស់តារាចម្រៀងរូបនេះទៀតផង ។
អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងលើតារាចម្រៀងមានមន្តស្នេហ៍ អេននីហ្សាម ដោយសារតែថ្មីៗនេះមានការលេចចេញពីប្រភពមួយចេញពីចង្កោមអ្នកសិល្បៈដូចគ្នា ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ ឲ្យដឹងថា តារាចម្រៀងប្រចាំផលិតកម្ម ថោន អេននីហ្សាម កំពុងតែសំងំបង្កាត់ភ្លើងស្នេហ៍ជាមួយ បុរសម្នាក់ដែលមានវ័យក្បែរ ៣០ឆ្នាំ និងមានសម្បុរសមាឌដំបង ជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភ ។
បើតាមប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា បុរសម្នាក់ដែលកំពុងតែមានទំនាក់ទំនងជាមួយស្រីស្រស់ អេននី នាពេលនេះ ជាកូនអ្នកមានទ្រព្យស្តុក ព្រោះបុរសម្នាក់ នោះជិះសុទ្ធឡានទំនើបៗ ថ្លៃៗ ដើរស៊ីចាយមិនចេះស្ដាយលុយ។
លើសពីនេះទៅទៀត នៅពេល អេននី ទៅច្រៀងនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ថោន គេបានឃើញបុរសម្នាក់នោះ ទៅផឹកស៊ីនៅទីនោះ ជាញឹកញាប់ ។ មិនតែប៉ុណ្ណោះ អេននី បានទៅអង្គុយជាមួយបុរសម្នាក់នោះយ៉ាងស្និទ្ធស្នាល ហាក់ដូចជាពេញចិត្តពេញថ្លើមគ្នាមិនធម្មតាឡើយ ។
ជុំវិញរឿងរ៉ាវដ៏រសើប ដែលព្រលយចេញថា តារាចម្រៀងប្រចាំផលិតកម្ម ថោន អេននីហ្សាម កំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសកូនអ្នកមានទ្រព្យស្តុកនាពេលនេះ ថ្មីៗនេះបានទាក់ទងតាមទូរស័ព្ទ ដើម្បីសុំការបកស្រាយបំភ្លឺ ពី កញ្ញា អេននីហ្សាម តែទូរស័ព្ទរបស់នាង ត្រូវបានអ្នកផ្សេងលើកជំនួសទៅវិញ ៕
ថ្ងៃនេះ | 3435 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 31994 | នាក់ |
ខែនេះ | 179622 | នាក់ |
ឆ្នាំនេះ | 3762282 | នាក់ |
សរុប | 53122208 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:50 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net