សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 08:01 នាទី ចំនួនអានៈ 2477

តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​រំ​ពង​ ដែល​បណ្តាល​អោយមាន​ការ​​រំ​ខាន​ដល់​ការ​ទស្ស​នា​ប្រាសាទ​របសល់​ភ្លៀវ​ទេស​ចរណ៍​តាំង​ពី​​ម៉ោង​៤ទាប​ភ្លឺ ដោយ​មិន​មាន​ការ​រំ​ខាង​ពី​សំ​ណាក់​អាជ្ញាធរ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​នោះ​ទេ។

មាន​សេចក្តី​រាយ​ការណ៍​ពី​ប្រ​ជា​ពល​រដ្ឋ មគ្គុទេស​ទេសចរណ៍ តៃ​កុង​ឡាន​ តៃ​កុង​រឺម៉ក មក​ថា ជា​រៀង​រាល់​ព្រឹក​ចាប់​ពី​ម៉ោង​៤និង​៣០​នាទី រហូត​ដល់​ថ្ងៃកម្ពស់​កំពូល​ប្រាសាទ​អង្គរ​វត្ត មាន​ឡាន​ម៉ាក់​កូរ៉េ​កែ​ឆ្នៃ​ដាក់​លក់​កាហ្វេ​មួយ​គ្រឿង​បាន​មក​ចត​ទល់​ពី​មុខ​ជណ្តើរ​ខាង​លិច​នៃ​ប្រា​សាទ​អង្គរវត្ត​​ ដោយ​ដាក់​តំ​រៀប​តុកៅអី​លក់​កា​ហ្វេ ហើយ​បាន​ប្រើ​ម៉ា​ស៊ីន​ភ្លើង​ម៉ាក​ឆៃណាខ្នាត​ធំបញ្ឆេះ​អូស​ឌីណា​ម៉ូភ្លើង​ចាប់​អំ​ពូល​ភ្លើង​ និង​ប្រើ​ប្រាស​គ្រឿង​អេឡិច​ទ្រូនិក​ដូច​ជា​ម៉ាស៊ីន​ឆុង​កាហ្វេ ទូរ​ទឹក​កក​​ជាដើម​​ ដើម្បី​លក់​កាហ្វេ​អោយ​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ធ្វើ​ដំ​ណើរ​ទៅ​ទស្សនា​ថ្ងៃរះនៅ​ប្រាសាទ​អង្គរ​វត្ត។

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា រថ​យន្ត​កែ​ច្នៃ​ដាក់​លក់​ភេសជ្ជៈ​ដែល​បាន​ប្រើ​ម៉ា​ស៊ីន​ភ្លើង​រំ​ខាន​សូរ​សំ​លេង​ខាង​លើមាន​ស្លាក​យី​ហោឈ្មោះ “បងស៍ កាហ្វេ ធូ ហ្គោ = Bong’s Coffee 2 go”។ ប្រ​ភព​បន្តថា ដី​ចំ​ណី​ថ្នល់​នៅ​មុខ​ប្រា​សាទ​អង្គរ​វត្តខាង​លិចប៉ូ​លីស​សណ្តាប់​ធ្នាប់​បាន​ដាក់​ស្លាក​ ”ហាមចត“ ប៉ុន្តែ​រថ​យន្ត​កែច្នៃ​លក់​កាហ្វេ​ខាង​លើ មិន​ត្រឹម​តែ​ចត​ធម្ម​តា​នោះ​ទេ ថែម​ទាំង​ដាក់​តំ​រៀប​តុ​លក់​កាហ្វេត្រៀប​ត្រា​ ហើយ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​សូ​រ​ដូច​ផ្គររន្ទះ ដែល​ជា​ការ​រំ​ខាន​ដោយ​សូរ​សំ​លេងដល់​ភ្ញៀវ​ទេស​ចរណ៍យ៉ាង​ខ្លាំង តែ​គេ​មិន​ឃើញ​មាន​អាជ្ញា​ធរ​ ​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​អប្ស​រា មក​នែនាំ​សកម្ម​ភាព​ខាង​លើ​នេះទេ ដែល​សកម្ម​ភាព​ខាង​​លើ​នេះ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ទូទៅ​សង្ស័យ​ថា ក្រុម​ហ៊ុន​រថ​យន្ត​កែ​ច្នៃលក់​កាហ្វេ​ខាង​លើ​នេះ ប្រ​ហែល​ជា​បាន​បង់​លុយ​ប្រ​ចាំ​ខែ​អោយ​គ្រប់​ជំ​នាញ​អស់​ហើយ​មើល​ទៅ​ ទើប​អាច​រក​ស៊ី​ដោយ​រលូន​បែប​នេះ ដោយ​គ្មាន​ការ​រំ​ខាន។

នៅថ្ងៃទី២៤​ខែតុលា​ឆ្នាំ២០១៤​នេះ យើង​ពុំអាច​សុំ​ការ​បក​ស្រាយ​បំ​ភ្លឺ​ពី​លោក ពៅ ម្ចាស់​រថ​យន្ត​កូរ៉េកែ​ច្នៃដាក់​លក់​កា​ហ្វេ​ខាង​លើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល តែ​បើ​យោង​តាម​សម្តី​បុគ្គលិក​ម្នាក់​បាន​ប្រាប់​បណ្តាញ​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ២០១៤​ ​ថា ម្ចាស់​របស់​គេ​ទៅ​ស្រុក​ក្រៅ​ពុំទាន់មកវិញទេ។

នៅ​រសៀល​ដដែល​នេះ​ លោក​ឈុំ​សំ​បាន មេប៉ុស្តិ៍​នគរបាល​សង្កាត់​គោគចក បាន​ប្រាប់​តាម​ទូរ​ស័ព្ទថា ខាង​សណ្តាប់​ធ្នាប់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ជា​ទួនាទី​របស់​ ស្នង​ការ​បិតិគភណ្ឌ​មិន​ពាក់​ព័ន្ទ​និង​នគរបាល​ប៉ុស្តិ៍ទេ តែ​បើ​មាន​បទ​ល្មើ​ស​នោះ​ទើប​ជា​ទួនាទី​របស់​នគរបាល​ប៉ុស្តិ៍។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ ស្នង​ការ​បិតិ​កភណ្ឌ​បាន​ទេ​នៅ​រសៀលថ្ងៃ​​ដដែល​នេះ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំរាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ដោយ៖ ផ្លុង-រ៉េត,

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1549ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1766ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1959ដង កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន1667ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1549ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2424ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន31655ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1620ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1817ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1759ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5985នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72063នាក់
ខែនេះ    819854នាក់
ឆ្នាំនេះ   3564158នាក់
សរុប   57163054នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:06