យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប់ខ្លួនបានកាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ ហើយសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ មកកាន់តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី១៤នេះដោយចោទពីបទមនុស្សឃាត្ត។
ពាក់ព័ន្ធករណីខាងលើក្រុមសមត្ថកិច្ចបានបង្ហើបថា លោកឧត្តមសេនីយ៍រូបនេះ ត្រូវបានចាប់ខ្លួននៅព្រំដែនរវាងប្រទេសថៃ និងប្រទេសឡាវក្នុងខណៈពេលដែលជនសង្ស័យកំពុងស្គែន(ថត)ក្រយ៉ៅដៃបម្រុងឆ្លងចូលទៅប្រទេសឡាវ តែគ្រាន់តែថតក្រយ៉ៅដៃភ្លាមបានធ្វើអោយសមត្ថកិច្ចអាចកំណត់មុខសញ្ញាជនសង្ស័យដែលជាហេតុធ្វើឲ្យសមត្ថកិច្ចប្រទេសថៃឈានដល់ការចាប់ខ្លួនភ្លាមៗតែម្តង។
លោកឧត្តមសេនីយ៍ផ្កាយ២ គឹម-ម៉ាវិន្ថា ដែលជាប្រធានក្រុមហ៊ុន ជីអេសធី (G.S.T) ដឹកជញ្ជូនអ្នកដំណើរ ត្រូវបានគេសង្ស័យថា លោកបានសម្លាប់ប្រពន្ធចុងវ័យក្មេងរបស់ខ្លួន ព្រមជាមួយនឹងកូនស្រីអាយុ៦ឆ្នាំ រួចដាក់ចូលទៅក្នុងធុងទឹកកក ហើយបានឲ្យកូនប្រសារបស់ខ្លួនដឹកយកទៅទម្លាក់ចោលនៅម្តុំជ្រោះពេជ្រនិល កាលពីអំឡុងខែកុម្ភៈ ដើមឆ្នាំ២០១៤នេះ ហើយក្រោយពីអំពើមនុស្សឃាដរួច មកឧត្តមសេនីយ៍ផ្កាយ២យោធារូបនេះ បានរត់គេចខ្លួនទៅកាន់ប្រទេសថៃ។
បើយោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមដែលមិនទាន់ជាផ្លូវការបានអោយដឹងថា មូលហេតុដែលលោកផ្កាយ២រូបនេះដាច់ចិត្តសម្លាប់ប្រពន្ធដ៏ស្រស់ស្អាត និងកូនស្រីអាយុទើបតែ០៦ឆ្នាំដូចនេះ គឺមកពីមូលហេតុប្រច័ណ្ឌ និងប្រពន្ធចូលចិត្តលេង Facebook។ តែទោះចាយ៉ាងណាយើងរងចាំមើលថាតើ មូលហេតុពិតនោះគឺជារឿងអ្វីអោយពិតប្រាកដ? បានជាធ្វើអោយបុរសជាប្តីនិងជាឪពុកដាច់ចិត្តសម្លាប់សាច់ឈាមឯងបែបនេះ៕ សូមជួយចែករំលែកបន្ត បើអ្នកយល់ថា អំពើខាងលើនេះពិតជាឃោឃៅ!
ថ្ងៃនេះ | 4768 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33327 | នាក់ |
ខែនេះ | 180955 | នាក់ |
ឆ្នាំនេះ | 3763615 | នាក់ |
សរុប | 53123541 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:23 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net