បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 12:37 នាទី ចំនួនអានៈ 2364

អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹម-ប៊ុន​សុង ធ្វើ​ជា​ចៅ​ហ្វាយ​ខេត្ត​ ពី​លោក​ទឹម-សាវុធ រហូតដល់​លោក ព្រិន-សាវិន ​ធ្វើ​ជា​នាយ​ខណ្ឌ​ជល​ផល គេសង្កេត​ឃើញ​ថា ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​របស់​ជន​ជាតិ​យួន​នៅ​តែ​បន្ត​ដោយ​រលូន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយ​មិន​មាន​អស់​លោក​អ្នក​ធំ​ណា​មាន​សមត្ថ​ភាព​បង្ក្រាប​អោយ​បាន​ជោគ​ជ័យនទាល់​តែ​សោះ។

បើ​យោង​តាម​ប្រ​ភព​ពី​ប្រ​ជា​រាស្រ្ត​នៅ​ខេត្ត​សៀម​រាប​បាន​អោយ​ដឹងថា ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​កំពុង​តែ​ពេញ​និយម​នៅ​ខេត្ត​សៀម​រាប ដោយ​ថៅ​កែ​ចិញ្ចឹម​ត្រី​ទាំង​អស់​នោះ​កំពុង​តែ​បំ​ផ្លាញ​កូន​ត្រី​តូចៗ​រាប់​រយ​តោន​ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​យក​ទៅ​ធ្វើ​ជា​ចំ​ណី​ត្រី​ឆ្តោររបស់​ពួកគេ​ នៅ​រដូវ​បិត​ឡូល៍​នេសាទ​ក្នុង​រដូវ​ត្រី​ពង​កូន។ ប្រ​ភព​បាន​បន្ត​ថា ជន​ជាតិ​យួ​ន​ដែល​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​នោះ​សុទ្ធ​តែ​មាន​ខ្នង​បង្អែកមាន​ខ្សែ​ស្រឡាយ មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​សង្ស័យ​ថា ប្រ​ហែល​ជា​មាន​ការ​សូក​ប៉ាន់​លុយ​ក្រោម​តុ​អោយ​មន្រ្តី​ជំ​នាញ​ពី​សំ​ណាក់​ថៅ​កែ​ចិញ្ចឹម​ត្រី ទើប​បទ​ល្មើស​មួយនេះ​​នៅ​​​តែ​កើត​ឡើង​ជាហូរ​ហែរ​ ហើយដោយ​​រលូន​គ្មាន​ការ​រំ​ខាន​អ្វី​ទាល់​តែសោះ។

ពល​រដ្ឋ​បាន​លួច​បង្ហើប​ពី​ល្បិច​របស់​ថៅ​កែ​ចិញ្ចឹម​ត្រី​ឆ្តោរ និង​មន្រ្តី​ជំ​នាញ​ថា ប្រ​សិន​បើ​មាន​ពល​រដ្ឋ​ណា​រាយ​ការ​ណ៍​អោយ​សមត្ថ​កិច្ច​ទៅ​បង្ក្រាប​ទី​តាំង​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​នោះគឺ សមត្ថ​កិច្ច​យក​លេស​អោយ​ម្ចាស់​ត្រី​ធ្វើ​កិច្ច​សន្យាឈប់​ចិញ្ចឹម​ត្រី​ឆ្តោរ​ទៀត​នៅ​ឆ្នាំក្រោយ ហើយ​ត្រី​ដែល​នៅ​ក្នុង​បែ ឬក្នុង​ស្រះដែល​កំ​ពុង​ចិញ្ចឹមនោះ ត្រូវ​ធ្វើ​កិច្ច​សន្យា​ទុក​រហូត​ដល់​ធំ​ត្រូវ​ចាប់​លក់​អោយ​អស់​ ក្នុង​កំ​លុង​ពេល​៣ទៅ​៦​ខែជាដើម។ ឆ្នាំ​ក្រោយ​ចូល​មក​ដល់​ ថៅ​កែ​ចាស់​ឈប់​ចិញ្ចឹម​មែន តែគេ​​រក​បង​ប្អូន​សាញ់​ញាតិ​ចេញ​មុខ​ចំ​នួស​វិញ​ម្តង។ ពល​រដ្ឋ​ហៅ​ថា ទង្វើ​ទាំង​អស់​នេះ​ដូច​កា​រ​វែក​ចក​ក្នុង​បឹង​អញ្ចឹង ហើយ​ល្បិច​បែប​នេះកូន​ក្មេង​ថ្នាក់​ទី៣​ក៏វាដឹង​ដែរ ចាស់​ៗ​តែង​​ហៅ​ថា ជាល្បិច​តាស៊ីក្លូបោក​បាន​តែ​ក្មេង​បៀម​ដៃ​តែ​ប៉ុណ្ណោះ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​យល់​ឃើញ​ថា នៅ​ឋាន​ព្រះ​ច័ន្ទ​គេ​អាច​ទៅ​ដល់ ចុះ​គ្រាន់តែ​ត្រី​ឆ្តោរ​នៅ​ក្នុង​ស្រះ ឬក្នុង​បែចិញ្ចឹម​ហេតុអ្វី​បង្ក្រាប​មិន​បាន គ្រាន់​តែ​ចាប់​វា​យក​ទៅ​ចាក់​ចោល​នៅ​ទន្លេសាប​ទាំង​តូច​ទាំង​ធំ​អោយ​អស់​ទៅ​វា​ស្រេច​ទៅបាត់​ទៅ​ហើយ នៅ​ឆ្នាំ​ក្រោយ​ចិញ្ចឹម​ទៀត​ចាប់​ចាក់​ចោល​ទៀតនោះ​អ្នក​ចិញ្ចឹម​អស់​លុយ​រាង​ចាល​ឈប់​ចិញ្ចឹម​បាត់​ទៅ​ហើយ។

ពល​រដ្ឋ​រិះ​គន់​ថា អស់​លោក​មន្ត្រី​ក្រោម​ឱវាតរបស់​រដ្ឋា​ភិបាល នាំ​គ្នា​ស៊ី​ប្រាក់​ខែ​រដ្ឋ​មិន​ខំ​ប្រឹង​ជួយ​ស្តា​ប្រ​ទេស​ជាតិ ជួយលុប​បំ​បាត់​អំ​ពើ​ពុក​រលួយ បែ​ជា​នាំ​គ្នា​លួច​ស៊ី​សំ​ណូក​សូកប៉ាន់​ក្រោម​តុគ្រាក់ៗ បែបនេះ​ទៅ​វិញ ដែល​ជា​ហេតុ​ធ្វើ​អោយ​ថ្នាក់​ដឹកនាំ អាប់​មុខ​អាប់​មាត់ដោយ​សា​តែ​មន្រ្តី​ក្រោម​ឱវាត​មួយ​ក្តាប់​តូច​នេះ។

ពលរដ្ឋ​​ខេត្ត​សៀមរាប​ចោទ​សួរ​ថា ឬ​មួយ​គ្រាន់​តែ​បង្រ្កាប​បទ​ល្មើស​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​ប៉ុណ្ណឹង​ ចាំ​អោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន-សែន មក​បង្ក្រាប ឬចាំ​អោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​-សែន ស្រែក​តាម​ទូរ​ទស្សន៍​ទើប​លោក ព្រិន-សាវិន នាយខណ្ឌ​រដ្ឋ​បាល​ជល​ផល និង​លោក​ ឃឹម​-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ចេញ​មុខ​បង្ក្រាប???

លោក​ ហ៊ុន-សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ប្រ​កាស​បិទ​ឡូល៍នេសាទ ដើម្បី​អោយ​ត្រី​សម្បូរ​ទុក​អោយ​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​នេសាទចិញ្ចឹម​គ្រួសារ តែ​ឥឡូវ​បិទ​ឡូល៍នេសាទ​ហើយ​ត្រី​នៅ​តែ​រលាយ​គ្មាន​សល់​ដោយ​សា​ការ​នេសាទ​ខុស​ច្បាប់ ​ទាំង​ខ្មែរ​ ទាំង​យួន។ បើ​សង្ឃឹម​ទៅ​លើ​មន្ត្រី​ក្រោម​ឱ បែ​ជា​លួច​ពួន​ស៊ី​ក្រោម​តុ បើ​តែបែប​នេះ​ទៅ ​តើ​ប្រ​ទេស​ជាតិ​និងក្លាយ​ទៅ​ជា​យ៉ាង​ណា??? មាន​បាន​តែពួកក្បត់​ជាតិ មាន​តែ​ពួក​រក​ស៊ី​ខុស​ច្បាប់​ ឯរាស្រ្ត​ខ្មែរ​ស្លូតត្រង់​ រក​ស៊ី​ល្លូត​ត្រង់​នៅ​តែ​ក្រដដែល។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​ក៏កំពុង​តែ​រង​ចាំ​មើល​ផង​ដែរថា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភារួច​​មក​កន្លង​ទៅ​ថ្មី​ៗនេះ តើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​អ្វី​បាន​ខ្លះ? តើ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​សៀម​រាប​ដែល​មាន​លោក​ស្រី​ កែវ​សូវណ្ណរត៍ ជា​ប្រ​ធាន​ លោក​ សុខគឹមសេង ជា​ប្រធាន​ក្រុម​ប្រឹក្សា អាច​មាន​សមត្ថ​ភាពក្នុង​ការ​​ចុះ​បង្រ្កាប​ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​ទាំង​នោះ​តាម​ការ​ស្នើ​សុំ​របស់​ពល​រដ្ឋ​ក្នុង​ខេត្ត​នេះ​បានដែរ​ឬទេ?៕ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1611ដង លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1668ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1649ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1556ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1818ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1660ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1606ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1938ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1610ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន2393ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2286នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    68364នាក់
ខែនេះ    816155នាក់
ឆ្នាំនេះ   3560459នាក់
សរុប   57159355នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 01:40