កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុមការងារអធិការកិច្ច ក្រុងស្ទឹងសែង បានចុះត្រួតពិនិត្យជនបរទេស ធ្វើការឃាត់ខ្លួន យកទៅសួរនាំ កាលពីល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤។
ប្រតិបត្តិការចុះត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់ម៉ោង៣:៣០នាទីល្ងាច ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ រហូតឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាម ចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ទាំង២៣នាក់។
ស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន បានឲ្យអ្នកសារពត៌មានដឹងថា កម្លាំងសមត្ថកិច្ចគ្រោង នឹងចាត់វិធានការណ៍បញ្ជូនកម្មករសំណង់ជនជាតិវៀតណាមខុសច្បាប់ទាំង២៣នាក់នេះ ទៅប្រទេសវៀតណាមវិញនៅពេលខាងមុខ។
ប្រជាពលរដ្ឋខេត្តកំពង់ធំ ពេញចិត្តនិងចំណាត់ការខាងលើរបស់សមត្ថកិច្ច ហើយពួកគាត់សូមអោយសមត្ថកិច្ចបន្តធ្វើការចាប់បញ្ជូនជនជាតិវៀតណាមដែលរស់នៅមិនស្របច្បាប់នៅក្នុងខេត្តនេះបន្តទៅទៀត៕
ថ្ងៃនេះ | 2686 | នាក់ |
ម្សិលមិញ | 10381 | នាក់ |
សប្ដាហ៍នេះ | 33300 | នាក់ |
ខែនេះ | 313662 | នាក់ |
ឆ្នាំនេះ | 313662 | នាក់ |
សរុប | 53912558 | នាក់ |
ថ្ងៃទី 29 ខែ 01 ឆ្នាំ 2025 ម៉ោង 07:39 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net