យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើការដាក់ញត្តិ ក្នុងគោលបំណងប្រឆាំងចំពោះការបញ្ជូន និងទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកកាន់ប្រទេសកម្ពុជា។
ប្រជាពលរដ្ឋខ្មែរភាគច្រើនយល់ឃើញថា រដ្ឋាភិបាលកម្ពុជាមិនគួរយល់ព្រមទទួលជនភៀសខ្លួនទាំងនោះអោយមករស់នៅក្នុងប្រទេសកម្ពុជានោះទេ ព្រោះប្រទេសកម្ពុជាមិនទាន់មានលទ្ធភាពអាចទទួលជនភៀសខ្លួនពីប្រទេសដ៏ទៃបានឡើយ។
ពលរដ្ឋកម្ពុជាសូមអំពាវនាវយ៉ាងទទួចថា សូមរដ្ឋាភិបាលកម្ពុជាពិចារណាសាជាថ្មី និងបដិសេធចំពោះការទទួលយកជនភៀសខ្លួនពីប្រទេសអូស្រ្តាលី ព្រោះការទទួលយកជនភៀសខ្លួននេះវាមិនមែនជាបំណងប្រាថ្នារបស់ប្រជារាស្រ្តខ្មែរនោះទេ៕ ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 6357 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 34916 | នាក់ |
ខែនេះ | 182544 | នាក់ |
ឆ្នាំនេះ | 3765204 | នាក់ |
សរុប | 53125130 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 19:59 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net