សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល

ដោយៈ សហការី ខេត្តប៉ៃលិន ថ្ងៃទី 01 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:20 នាទី ចំនួនអានៈ 2207

យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាននិង​កំពុងតែ​ចាប់​ជំ​រិត​​ពួក​គាត់​​ឲ្យ​​ចូល​​បង់​លុយ​​លើស​ពី​​សមត្ថ​ភាពក្នុង​មួយ​រថ​យន្ត​ចាប់​ពី​១២៥០​បាត​ឬស្មើ​និង​១៥​ម៉ើន​រៀល ដោយ​គ្មាន​វិក័យប័ត្រ​ ដែល​ជាហេតុ​ធ្វើ​អោយ​ពួក​គាត់​ជិត​ដាច់បាយ​ ដាច់ខ្យល់​ស្លាប់ហើយ។

ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​កសិផល​មានដូចជា ម្ទេស ត្រប់ ពោត ល្ពៅ ស្វាយ ជាដើម ៘ ដែលជា​កសិ​ផល​​គ្មាន​គីមី ដាំ​ដោយ​ខ្លួនឯង ឬ​ប្រមូល​ទិញ​ពី​កសិករ​ជិតខាង ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ បាន​និយាយថា ពួកគាត់​ត្រូវ​មន្ត្រី​ជំនាញ​៣-៤​ស្ថាប័ន ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចាប់ជំរិត​កំណត់​យកតាម​រថយន្ត​ដូចជា រថយន្ត​ប្រភេទ​សាំ​យ៉ុង គឺ​សមត្ថកិច្ច​ខ្មែរ តម្រូវ​ឲ្យ​បង់លុយ​ចំនួន​១២៥០​បាត និង​ជួនកាល​ទារ​ថ្លៃ​បាយ​ទឹក​​បន្ថែម ឬ​ថ្លៃ​ពឹងពាក់​ការងារ និង​ថ្លៃ​ជួយ​កាង​ការពារ​ទំនិញ​ខុសច្បាប់​គេចពន្ធ​ជាច្រើន​ពាន់​បាត​ទៀត ដើម្បី​ជាការ​បិទមាត់​នូវ​កំហុសឆ្គង​ទំនិញ​ហាម​ខាត់ ឬ​ទំនិញ​លើស​បន្ទុក​ពន្ធ​មួយចំនួន ដែល​ក្រុមមន្ត្រី​ជំនាញ​អស់​នោះ​​ជា​អ្នក​ឃុបឃិត​។ ការ​ជំរិត​យកលុយ​របស់​ម​ន្ត្រី​៣-៤​ស្ថាប័ន​របស់​ខ្មែរ​នេះ គឺ​អត់​មាន​ចេញ​វិក័យ​ប័ត្រ​ទេ ចំណែក​ភាគី​ថៃ​គេ​យក​ចំនួន​១០៥០​បាត តែមាន​វិក័យប័ត្រ​បញ្ជាក់​ពី​តម្លៃ​ទំនិញ​ផោះ​គេ​។​

ដោយឡែក ប្រភពពី​មន្ត្រី​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​អះអាងថា មានពេលខ្លះ​មន្ត្រី​អន្តោប្រវេសន៍ ដែលជា​មេ​ស្នាក់ការ​ថ្មី បានចេញ​ដើរតួ​សម្របសម្រួល ឬ​កាង​ទំនិញ​ឈ្មួញ​ធំៗ ហើយក៏​មក​ចាប់ជំរិត​ធ្វើបាប​ប្រជាពលរដ្ឋ ពី​សំណាក់​មន្ត្រី​អសមត្ថភាព ពុករលួយ មិនគួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មើលរំលង​។​

ជាងនេះទៀត បើតាម​ការអះអាង​រប​ស់​ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ជំនាញ​៣-៤​ស្ថាប័ន ដែល​ចាំតែ​ជំរិត​ប្រជាពលរដ្ឋ​នោះ មាន​ស្ថាប័ន​ការិយាល័យ​គយ​ច្រកទ្វារ ដែលមាន​ឈ្មោះ លឹម សម្បត្តិ ជា​ប្រធាន​, កាំកុងត្រូល​, ពេទ្យសត្វ​, នគរបាល​អន្តោប្រវេសន៍​។ ទាំង​៣-៤​ស្ថាប័ន​នេះ នៅ​ចំណុះ​ឲ្យ​ប្រធាន​ស្នាក់ការ​ក្តាប់​រួម​ថ្នាក់​ខេត្ត​ប៉ៃលិន ជា​អ្នកគ្រប់គ្រង​ពីលើ និង​ចាំ​ក្តោប​ប្រមូលយក​ផល​ល្មើស​យ៉ាង​ត្រូវប៉ាន់​ត្រូវ​ពែង​ជាប្រចាំ​ផងដែរ​។​

ប្រភព​ដដែល​បន្ត​ឲ្យ​ដឹងថា លុះ​ពេល​ដឹក​យកទៅលក់​នៅ​ប្រទេស​ថៃ គឺ​ត្រូវ​មន្ត្រី​សមត្ថកិច្ច​ច្រកទ្វារ ក៏​ជំរិត​ទារលុយ ខាង​ភាគី​ថៃ ក៏​ទារលុយ សរុប​ទាំងអស់​ត្រូវ​ចំណាយ​ក្រោម​តុ​ចំ​មុខ​ដល់​ទៅ ២៣០០​បាត សម្រាប់​រថយន្ត​ធុន​តូច ប្រភេទ​សាំ​យ៉ុង​ប៉ុណ្ណោះ​។ ឯ​ចំណែក​រថយន្ត​ធុន​ធំ​វិញ គេ​ទារ​យក​ថ្លៃ​លើស​នេះ ស្ទើរតែ​ខាតចុង ខាតដើម​ទាំងស្រុង​ថែម​ទៀតផង ពិសេស​ទៅទៀត​បើតាម​ការសង្កេត​សម្រាប់​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ធំៗ និង​ទំនិញ​នាំចូល​មកពី​ប្រទេស​ថៃ​វិញ គឺ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ច្រកទ្វារ នាំ​ទំនិញ​ចូលមក​យ៉ាង​ស្អិតរ​មួ​ត​រលូន​បំផុត ព្រោះតែ​ក្រុម​ឈ្មួញ​បាន​បង់លុយ​ខែ​ជាប្រចាំ​ឲ្យ​ពួក​ជំនាញ​អស់នោះ​។

​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រំ លោក សុខ សាវុធ ត្រូវគេ​សង្ស័យថា ក៏​អាចមាន​ចំណែក​ពាក់ព័ន្ធ​យ៉ាងជ្រៅ​នៅ​ពី ក្រោយខ្នង​នៃ​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ទាំង​៣-៤​ស្ថាប័ន​នោះដែរ​។ បើ​គេ​មិន​ភ្លេច​ទេ គេ​នៅ​ចាំបាន​ថា ស្ថាប័ន អន្តោប្រវេសន៍​តែម្តង ដែលមាន​ឈ្មោះ សួស សុខ​ដា​រ៉ា ជា​ប្រធាន កំពុង​តែមាន​ឥទ្ធិពល​បំផុត​ខាង​គាប​ជំរិត និង​កោសរូស​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ក្រោម​តុ​ខុស​គោលការណ៍​កំណត់​របស់​ក្រសួងមហាផ្ទៃ ហើយ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​ឈ្មួញ​តូចតាច ស្រែក​ក្តៅក្រហាយ និង​សូម​សំណូមពរ​ឲ្យ​ក្រសួងមហាផ្ទៃ គួរតែ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់​។​

ផ្ទុយទៅវិញ​ទង្វើ​ទាំងនោះ បានធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ បែរជា​ត្រេកត្រអាល​សប្បាយ​ក្នុងការ​នាំចូល​ទំនិញ​លោតឆ័ត្រ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ជ្រក​ក្រោមរូបភាព​កំណែទម្រង់​របស់​រដ្ឋាភិបាល​ដាក់ចុះ​នោះ​យ៉ាង​ពិសពុល​បំផុត ដែល​គេ​ហៅថា ត្រីងៀត​ឆ្លៀត​ពង ព្រោះ​លោក សួស សុខ​ដា​រ៉ា មាន​ជំនាញ​យ៉ាង​ស្ទាត់ជំនាញ​បំផុត​ខាង​បញ្ជា​កូនចៅ​ឲ្យ​កោសរូស​ឈ្មួញ​ឲ្យ​បង់លុយ​។​

គេ​ក៏​នៅចាំ​បាន​ថា លោក សួស សុខ​ដា​រ៉ា ដែលជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​នេះ ក៏​ធ្លាប់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ កោះហៅ និង​ព្រមាន​ម្តង​ជា​ពីរដង​រួចមកហើយ កាល​អតីត​នៅ​កាន់​ជា​មេ​អន្តោប្រវេសន៍​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង ពីបទ​ឃុបឃិត និង​ពាក់ព័ន្ធ​អំពើពុករលួយ ប៉ុន្តែ​ដោយសារតែ​គាត់​សម្បូរ​លុយ​ពុករលួយ និង​មាន​ខ្នងបង្អែក​ក្រាស់​ផង​នោះ ទើប​ធ្វើ​ឲ្យ​គាត់​មាន​វាសនា​បាន​តោង​ជាប់​ធ្វើជា​មេ​អន្តោប្រវេសន៍ ដើម្បី​​ប្រព្រឹត្ត​អំពើពុករលួយ​គាប​ចាប់ជំរិត​ពីលើ​ញើស​ឈាម​ពលរដ្ឋ​ក្រីក្រ​នាំ​កសិផល​ឆ្លងដែន​នៅ​ច្រកទ្វារ​ព្រំ​បន្តទៀត ពីលើ​គំនរ​ទុក្ខ​របស់​ឈ្មួញ​តូចតាច និង​ប្រជាពលរដ្ឋ​យ៉ាង​ត្រេក​ត្រ​អាល​។​

ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​ក្រសួងមហាផ្ទៃ គួរ​ចុះ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ និង​ពិនិត្យមើល​ពី​ភាពមិនប្រក្រតី​ទាំងនេះ និង​ទង្វើ​របស់លោក សួស សុខ​ដា​រ៉ា នេះ​ផង ដែល​កំពុងតែ​ចាត់តាំង​យ៉ាង​មមាញឹក​ឲ្យ​ក្រុមមន្ត្រី​ចំណុះ​កោសរូស​ជំរិត​យកលុយ​ថ្លៃ​ការពារ ថ្លៃ​បាយ​ពីលើ​ញើស​ឈាម​រាស្ត្រ​យកទៅ​ធ្វើ​មានបាន​យ៉ាង​ព្រហើន​បំផុត ហើយ​មិនគួរ​អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មើលរំលង​នោះទេ​។

នៅ​រសៀល​ថ្ងៃនេះអ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេពី​លោក សួស សុខដារ៉ា និង​បន្រ្តី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន3723ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1681ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1460ដង សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង   អាន3462ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1669ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1483ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2058ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1663ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1509ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន3511ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4523នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    33082នាក់
ខែនេះ    180710នាក់
ឆ្នាំនេះ   3763370នាក់
សរុប   53123296នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:26