លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 11 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:12 នាទី ចំនួនអានៈ 1991

ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង បឹង​ទន្លេសាប​ ដូចជា​​ឆ្នុក​ដាក់​អំពូល​​ដូច​ផ្កាយ​រះព្រោង​ព្រាត ​នៅ​តាម​មាត់​បឹង​ទន្លេសាប ​ពេលយប់​ ហើយ​ភ្លើង​ឆ្នុក​ទាំង​នោះ​ភ្លឺ​មិន​ចាញ់​ទីក្រុង​ភ្នំពេញ​ដែល​លោក​នាយក​រដ្ឋ​មន្រ្តីរស់​​នៅ​​សព្វ​ថ្ងៃនោះឡើយ។

ប្រភព​ពត៌មាន បានឲ្យដឹងថា លោក ញ៉ឹម ស៊ី​វ័ន្ត ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល ជី​ក្រែង បាន​ខំ​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​អ្នកនេសា​ត្រី​ខុសច្បាប់ ដោយ​ប្រមូល​លុយ​រាប់រយ​លាន​រៀល ដើម្បី​វិច​ជូន​លោក ព្រិន សាវិន នាយខ​ណ្ទ​រដ្ឋបាល​ជលផលខេត្ត​​សៀមរាប ជា​ថ្នូរ​នឹង​ការ​ដាក់​ឆ្នុក ដាក់​សាច់ រុញ​ស៊ី​ប នៅក្នុង​បឹង​ទន្លេសាប ដោយ​ពុំ​មាន​ការ​ខ្វាយខ្វល់​ពី​ការបាត់បង់​មច្ឆា​ជាតិ​នោះទេ​។​

​ជាក់ស្តែង​នៅក្នុង​ភូមិ​មាត់​ខ្លា ភូមិ​ពេជ្រ​ក្រី ស្ទឹង​ជ្រៅ នៅក្នុង​ពេល​រាត្រី ភ្លើង​ឆ្នុក​ដែល​ជា​បទល្មើស​ហាមឃាត់​ត្រូវ​បាន​ជនល្មើស​ដាក់​ដោយ​សេរី រាប់ពាន់​អំពូល​ដូច​គេ​បណ្តែតប្រទីប​ធ្វើអោយ​ទិដ្ឋភាព​បឹង​ទន្លេសាប​នាពេល​រាត្រី​ភ្លឺ​មួយ​ចំហៀង​មេឃ​។ តាម​ប្រភព​ពត៌មាន​ពី​ប្រជា​នេសាទ​និយាយថា​៖ ការដាក់​ឆ្នុក​ត្រូវ​ទៅ​តាម  ខែរនោច​រឺ​ខ្នើត  ខែ​ខ្នើត ឆ្នុក​មួយ​អាច​នេសាទ​ត្រី​ចាប់ពី ១០០​គីឡូក្រាម ទៅ​៥០០​គីឡូក្រាម ​ខែរនោច​ចាប់ពី​៣០០​គីឡូក្រាម​ទៅ​១​តោន​ក្នុង​មួយ​ឆ្នុក​។ ​ក្នុង​មួយ​យប់​អ្នកនេសាទ​នៅ​តំបន់​នេះ​អាច​នេសាទ​ត្រី​បាន​សរុប​ទាំងអស់គ្នា មិនតិច​ជាង​២០​តោននោះទេ​។ 

​អ្នក​ដែល​ប្រមូល​ទិញ​ត្រី​ល្អិត​ច្រើន​ជាង​គេ​យក​ទៅ​ចែកចាយ​តាម​បែ រឺ​ក៏​តាម​ស្រះ​ដែល​ចិញ្ចឹម​ត្រី​ឆ្តោរ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ  កង  ជនជាតិ​វៀតណាម  សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​អន្លង់​ចំបក់ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប  ការប្រើ​ឧបករណ៍​ឆ្នុក​មក​ប្រើប្រាស់​ក្នុង​ការនេសាទ​ត្រី​ខុសពី​ច្បាប់រដ្ឋបាល​ជលផល​។​

​ជុំវិញ​ការចោទប្រកាន់​ថា លោក ញឹម ស៊ី​វ័ន្ត បើកភ្លើង​ខៀវ​ឲ្យ​អ្នក​នេសាទ​ខុសច្បាប់ ដើម្បី​ប្រមូល​លុយ​ចូល​ហោប៉ៅ និង​ផ្គាប់ផ្គន់​មេ អ្នក​សារពត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ​ញឹម ស៊ី​វ័ន្ត ប្រធាន​សង្កាត់​រដ្ឋបាល​ជលផល​ឃុំ​អន្លង់​សំណរ​បានទេ​ទោះបីជា​ទូរស័ព្ទ​ទៅ​គាត់​ក៏​គាត់​មិន​ដែល​ធ្លាប់បាន​លើក​ដែរ​។ 

ប៉ុន្តែ​មាន​ប្រភព​ពត៌មាន​វាយតម្លៃ​ផ្សេងៗ គ្នា​ចំពោះ​រដ្ឋបាល​ជលផល  និង​មន្ត្រី​ពាក់ព័ន្ធ   ខ្លះ​និយាយថា​អសម្ថភាព  ខ្លះ​ទៀត​និយាយ​ថា​ពុករលួយ ខ្លះ​ទៀត​និយាយ​ថា ​ធ្វើការ​គ្មាន​អាថ៌កំបាំង  ព្រោះ​ជុំវិញ​ខ្លួន​របស់​លោក  ញឹម ស៊ី​វ័ន្ត អ្នក​ខ្លះ​គឺជា​ខ្សែរយៈ​របស់​អ្នកនេសាទ ដែល​ប្រើ​ឧបករណ៍​ឆ្នុក​។   

​ទន្ទឹមនឹងនោះ​ដែរ ប្រជាពលរដ្ឋ​ស្ទើរតែ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ពាក្យ​២​ឃ្លា​និយាយថា ​«​បើ​ចង់​រកស៊ី​ឈើ​អោយ​សែន​មេព្រៃ បើ​ចង់​រកស៊ី​ត្រី​អោយ​សែន​ជលផល មិនបាច់​រក​ក្បាលជ្រូក មិនចាំបាច់​អុជ​ធូប មិនចាំបាច់​រក​ក្បាលមាន់ ក្បាល​ទា សែន​តែ​នឹង​ដុល្លា​រកស៊ី​បាន​ហើយ »​។

ពលរដ្ឋ​អ្នក​រក​ស៊ី​ដាក់​លប រាយ​មង ចងសន្ទូច ស្រប​ច្បាប់​សូម​អំពាវនាវ​ដល់​លោក ព្រិន សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជន​ផល​ខេត្ត​សៀមរាប មេត្តា​ចាត់​វិធាន​ការ​ទៅ​លើ​បទ​ល្មើស​ខាង​លើ និង​ចាត់​ការ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​ផង ព្រោះ​កំពុង​តែ​សប្បាយ​ចាយ​លុយ​បទ​ល្មើស​ហើយ បាន​ជា​មិន​មាន​សកម្ម​ភាព​បង្រ្កាប​បទ​ល្មើស​បែបនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន1657ដង ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1487ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1823ដង អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំង   អាន1550ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន1062ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1601ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1514ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន1649ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1701ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1691ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1878នាក់
ម្សិលមិញ    10381នាក់
សប្ដាហ៍នេះ    32492នាក់
ខែនេះ    312854នាក់
ឆ្នាំនេះ   312854នាក់
សរុប   53911750នាក់
ថ្ងៃទី 29 ខែ 01 ឆ្នាំ 2025 ម៉ោង 07:17