អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង

ដោយៈ ចាន់ មករា ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 02 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 12:30 នាទី ចំនួនអានៈ 2389

ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសតូចធំ អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​បាន​ចេញលិខិត ព្រ​មាន​ដល់​មន្ត្រី​ពន្ធ​ដា៤​រូប​ដើម្បី​ឲ្យ​ពួក​គេ​កែ​ប្រែ​កំ​ហុស​របស់​ខ្លួន។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាល​ពី​ថ្ងៃទី២៨ ខែ​វិច្ឆិ​កា​ ឆ្នាំ២០១៤កន្លង​ទី​នេះ បានចេញលិខិតព្រមានធ្ងន់ៗមួយ ដល់​មន្រ្តី​ពន្ធ​ដារ​ចំ​នួន​៤​រូប​ នៅក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹង​ការអាក់ខាន មិន​បាន​ចុះ​បញ្ជី​ពន្ធ​ និង​ការ​ប្រ​មូល​​ពន្ធ​ពី​ស​ហគ្រាស​ មិន​គ្រប់​ចំនួន និង​មិន​ទាន់​ពេល​វេលា ។

មន្រ្តីពន្ធដារទាំង​៤រូប ដែល​រង​ការ​ព្រមាន​នោះមាន៖

ទី១. លោក តុម ផាន់នី មន្រ្តី​ទ​ទួល​បន្ទុក​ពន្ធ​​មុខ​សញ្ញា​លេខ១ នៅ​សង្កាត់​កំ​ពង់​ស្វាយ។ ទី២. លោក ផេង សុភា មន្រ្តីទទួលបន្ទុកប្រមូលពន្ធ​មុខសញ្ញាលេខ២ សង្កាត់ព្រះពន្លា។ ទី៣. លោក ធឹម សុធន មន្រ្តីទទួលបន្ទុកប្រមូលពន្ធ​មុខសញ្ញា​លេខ៣ នៅសង្កាត់អូរអំបិល-ទឹកថ្លា។

ទី៤. ឌឹម វិរោចន៍ ប្រធានស្នាក់ការពន្ធដារ​សិរីសោ​ភ័ណ​តែម្តង។

ក្នុង​លិខិតព្រមាន​ដ៏ក្តៅគគុក​នេះ​បាន​បញ្ជាក់​ថា ឱ្យ​មន្រ្តី​ពន្ធ​ដារ​ទាំង​៤​នាក់​កែ​ប្រែ​កំ​ហុស​ឆ្គង​របស់​ខ្លួន ជាបន្ទាន់​និង​បញ្ឈប់​រាល់​សកម្ម​ភាព អសកម្ម​ក្នុង​ការ​ចុះ​បញ្ជី​ពន្ធ និង​ប្រ​មូល​ពន្ធ នៅក្នុង មូលដ្ឋាន។

ជុំវិញការ​ព្រ​មាន​នេះ ប្រ​ជា​ពល​រដ្ឋ​ដែល​ជា​អ្នក​បាន​យក​រថ​យន្ត​ទៅ​បង់​ពន្ធ​នៅ​ស្នាក់​ការ​ពន្ធ​ដា ស្រុក/ក្រុង ខេត្ត​បន្ទាយមាន​ជ័យ បាន​រិះគន់​ថា ចំ​ពោះ​រថ​យន្ត​ដែល​មាន​តម្លៃ​ពន្ធ​ផ្លូវ​ចាប់​ពី​៦០ម៉ឺន ឡើង​ទៅ​ខាង​មន្ត្រី​ពន្ធ​ដា​ឲ្យ​ទៅ​បង់​នៅ​តាម​ធនា​គារ។ តែ​សម្រាប់​រថ​យន្ត​ធុន​តូច​ដែល​ត្រូវ​បង់​ពន្ធ ផ្លូវ១០​ទៅ២៥​ម៉ឺន គឺ​គេ​តម្រូវ​ឲ្យ​ទៅ​បង់​លុយ​នៅ​តាម​ស្នាក់​ការ​ស្រុក/ក្រុង​ ឬសាខាខេត្ត ដើម្បីពួក មន្ត្រី​ទាំង​នោះ​អា​ច​រក​ចំ​ណូល​ក្រោម​តុ​បន្ថែម​ពី​លើ​ពន្ធ ក្រោម​រូប​ភាព​ថ្លៃសរ​សេ​បែប​បទ​​ឬ​ថ្លៃ​​ទឹក​ប៊ិច ក្នុងម្នាក់​ចាប់​ពី​១ម៉ឺន​ទៅ២​ម៉ឺនរៀល​ ដែល​ថ​វិការ​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មន្ត្រីពន្ធដា ជាអ្នក​កំ​ណត់​យក​ខ្លួន​ឯង ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​មិន​មែន​ជា​ចំ​ណូល​ថវិការ​ជាតិ​ឡើយ។

ចំពោះសកម្មភាព​ពុក​រលួច​នេះគឺ ភាគ​ច្រើនកើត​មាននៅ​ស្នាក់​ពន្ធដាក្រុង​សិរីសោ​ភ័ណ និង​ស្នាក់ ការ​ពន្ធ​ដាក្រុង​ប៉ោយ​ប៉ែត ដែលមាន​លោក ហាក់ សុផល​ ជា​ប្រ​ធាន ហើយ​បុគ្គ​រូប​នេះ​ក៏​ត្រូវ​បាន ពល​រដ្ឋរិះ​គន់​ចំៗផង​ដែរ ពីការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សូវ​មាន​ក្រម​សីល​ធម៌​ឡើយ​ជាមួយ​បង ប្អូន​ប្រជាពល​រដ្ឋពេល​ពួកគាត់​ទៅបង់​ពន្ធ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1666ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1765ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1519ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1702ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1641ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន1889ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1733ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1762ដង រឿងទុំទាវ (មានវីដេអូ)   អាន4192ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន2080ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5742នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71820នាក់
ខែនេះ    819611នាក់
ឆ្នាំនេះ   3563915នាក់
សរុប   57162811នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:40