ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 03 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 02:22 នាទី ចំនួនអានៈ 2422

មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន្ទុក តាម​អ្វី​ជា​សេចក្តីត្រូវការ​របស់លោក​ស័ក្តិ​៥ យិន ប្រសិទ្ធ ដែលជា​មេ​ផ្នែក​គ្រប់គ្រង​ម៉ៅការ​ពីលើ ឡុង សំអឿន​។

​លោក​សក្តិ​៤ ឡុង សំអឿន គឺជា​ប្រធាន​ផ្នែក​ភស្តុភារ​ការិយាល័យ​រដ្ឋ​បាល​សរុប​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រូវបានចាត់តាំង​បន្ថែម​ឲ្យ​កាន់​ទទួលខុស​ត្រូវជា​បន្ថែម នូវ​ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ល្បី​ថា គាត់​បាន​តូ​ដណ្តើម​កៅអី​លោក ហុក ចិ​ត្រា ដែល​ត្រូវ​ដក​បញ្ឈរជើង ព្រោះតែ​រឿង​បទល្មើស​ព្រៃឈើ ដែល​រក​ប្រយោជន៍​បង់​ស្រោមសំបុត្រ​ឲ្យ​លោក យិន ប្រសិទ្ធ ពុំ​គ្រប់​តាម​ផែនការ​នោះ​។

​ប្រភព​បន្តថា មិនទាន់​ទាំង​បាត់​ក្លិន​ថ្មីៗ បែរជា ឡុង សំអឿន ប្រើ​ស្ទីល​ជំរិត​ប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់ តាម​រថយន្ត​ដឹកឈើ​ហើយ គាបសង្កត់​ប្រជាពលរដ្ឋ​ទន់ខ្សោយ ដែលជា​អ្នករកស៊ី​ដឹកទំនិញ​បន្តិចបន្តួច​ពី​ជាយដែន​ទៅ​លក់​តាម​ខេត្ត​-​ក្រុង ដោយ​ដាក់​កំហិត​ឲ្យ​ចូល​បង់លុយ​យកទៅ​ឲ្យ ឡុង សំអឿន និង​បក្ខពួក​ធ្វើ​មានបាន​ដោយ​មិន​ខ្វល់​ពី​ភាព​ក្តៅក្រហាយ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ​ទេ​។

​តាម​ប្រភពពី​ក្រុម​ឈ្មួញ​រកស៊ី​ក្នុង​ទឹកដី​ខេត្ត​ឧ​ត្ត​មានជ័យ សៀមរាប និង​ខេត្តបន្ទាយមានជ័យ បាន​បង្ហើយ​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ ពួកគាត់​ពិបាក​រកស៊ី​ណាស់ ព្រោះ​មាន​សមត្ថកិច្ច​មិនតិចជាង​១០​ស្ថាប័ន​ទេ ដាក់​ប៉ិ​ស្តិ៍​ជជុះ​ឃាត់​រថយន្ត​ពួកគាត់​យកលុយ​ក្នុងនោះ គេ​សង្កេតឃើញ​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​របស់​លោក យិន ប្រសិទ្ធិ ដាក់​ប៉ុស្តិ៍​ជជុះ​យ៉ាង​ប្រសេចប្រសាច​ដូច​ហ្វូងគោ ដើម្បី​ប្រមូល​លុយ​បង់​ជូន​មេ យិន ប្រសិទ្ធ មិនគួរ​ក្រសួងមហាផ្ទៃ មើល រំលង​នោះ​ទ​!​។

​ប្រភព​ដដែល​បាន​បន្តទៀតថា ប៉ុស្តិ៍​ដែល​លោក ឡុង សំអឿន ឈរជើង​នៅ​ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ គឺជា​ប៉ុស្តិ៍​ដែលមាន​បទល្មើស​ជំនួញ​ព្រៃឈើ​ខុសច្បាប់​លេខ​១​។ ទើបបានជា​ស័ក្តិ​៤ ឡុង សំអឿន ហ៊ាន​ម៉ៅការ​រ៉ាប់រង​ម៉ៅ​ការក្តោបក្តាប់​បទល្មើស​។ ហើយ ឡុង សំអឿន ក៏​ល្បី​ខាង​សំបូរ​លិច​ភូតកុហក​ថ្នាក់លើ និង​ពូកែ​ចាក់​ឆ្កឹះ​ដណ្តើម​តំណែង​គេ ហើយ​គាត់​ក៏​ល្បី​ខាង​ពូកែ​អែបអប​យកចិត្តយកថ្លើម​មេ​កើយ និង​ពូកែ​ប៉ែង​ជើង​គ្នា យក​តំណែង​នោះ​គឺ​អួត​ពី​ការ​ជះ​ទឹក​លុយ សូក​មេ​ជា​ប្រចាំខែ​ចាប់ពី​៣​ម៉ឺន​-៤​ម៉ឺន​ដុល្លារ​។ មិនតែប៉ុណ្ណោះ ដោយសារតែ​ពូកែ​ឡេមឡឺម​នោះ ហើយ ទើប​ធ្វើ​ឲ្យ ឡុង សំអឿន ល្បីឈ្មោះ និង​លេចមុខ​ជាងគេ ល្បី​តែ​ពូកែ​ខាង​ក្តោប​យក​សេដ្ឋកិច្ច ជំរិត​ប្រមូល​លុយ​ពី​ឈ្មួញ​យកទៅ​បង់​ជូន​មេ យិន ប្រសិទ្ធ មួយខែៗ​រាប់ម៉ឺន​ដុល្លារ​។

​ដោយឡែក ដោយសារតែ​អំពើ​គាបសង្កត់​ពី​ថ្នាក់លើ​ខ្លាំង​ពី យិន ប្រសិទ្ធិ ឬ​មេ​ថ្នាក់​ណា​នោះ បែរជា​ថ្មីៗ​នេះ ឡុង សំអឿន ក៏​ធ្លាយ​ព័ត៌មាន​ប្រាប់​ឈ្មួញ​ពី​រឿង​ធ្ងន់​.​ក​កាន់​៣​ខេត្ត ដាច់ខាត​ត្រូវតែ​ប្រឹង​រកលុយ​ឲ្យ​បាន ដើម្បី​បង់​ខែ ថ្លៃ​បេសកកម្ម​១​ខែ ៣០០០០- ៤០០០០​ដុល្លារ​នេះ​ឲ្យ​បាន​ដើម្បី​ផ្គាប់ចិត្ត​មេ ហើយ​ដើម្បី​បញ្ជៀ​ស​ពី​ការស្តីបន្ទោស និង​បន្ថែម​តំណែង​នោះ គឺ ឡុង សំអឿន ក៏បាន​ដើរ​គោះ​គៀងគរ​ក្រុម​ឈ្មួញ​ស្និទ្ធ​ឲ្យ​ជួយ​បន្ថែម​លុយ និង​រឹតបន្តឹង​ប៉ូលិស​នៅតាម​គោលដៅ​ឲ្យ​គៀប​ឈ្មួញ​តាមរបៀប​ទុច្ចរិត​ជំរិត និង​បង្ខំ​ឈ្មួញ​ឲ្យ​បង់លុយ​ឲ្យ​ខ្លួន​ដោយ​គ្មាន​រើសមុខ​នោះទេ​។

​ថ្មីៗ​នេះ គេ​ហាក់​ឃើញ ឡុង សំ​អៀន ខំប្រឹង​ការពារ​តំណែង​យ៉ាង​ឈ្មុះឈ្មុល​បំផុត ដោយ​ចេញ​ល្បាត​ខាង​គាប​ជំរិត​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​បទ ល្មើស​ទំនិញគេចពន្ធ​ពី​ក្រុម​ឈ្មួញ​ប្រជាពលរដ្ឋ ដឹកទំនិញ​តិចតួច​ឲ្យ​ចូល​បង់លុយ ដោយ​មិន​ខ្លាច​ច្បាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​។ ហើយ​ដែល​សកម្មភាព​របស់​ស័ក្តិ​៤ ឡុង សំអឿន ដើរ​ប្រាសចាក​ពី​តួនាទី​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ទៅជា​រក​ចំណូល​ចូល​ខ្លួនឯង ធ្វើ​មានបាន​បែបនេះ មិនគួរ​បើ​ក្រសួងមហាផ្ទៃ មើលរំលង​សកម្មភាព​របស់ ឡុង សំអឿន នោះទេ​។

​ជុំវិញ​ការចោទប្រកាន់​នេះអ្នក​យក​ព័ត៌មាន​យើង​ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​សក្តិ​៤ ឡុង សំអឿន មេ​នគរបាល​សេដ្ឋកិច្ច​គ្រប់​គ្រប់​៣​ខេត្ត​បានទេ ព្រោះ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1576ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2297ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2677ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1718ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2318ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន2139ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1539ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1762ដង លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1648ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1565ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5614នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71692នាក់
ខែនេះ    819483នាក់
ឆ្នាំនេះ   3563787នាក់
សរុប   57162683នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:22