យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាងតិចពី ២០០ទៅ៣០០លាន រៀលដោយគ្មានញញើត អ្វីទាំងអស់។
លោក ញិល សំបូរ និងបក្ខពួកកិប កេងភាគច្រើន ទៅលើប្រាក់ ចំណាយក្នុងជំពូក៦០ ជំពូក ៦១និង៦២ និងមួយផ្នែកនៃការចំណាយ ក្នុងជំពូក៦៤ សូម្បីតែថវិកា សម្រាប់ជួសជុលរ ថយន្តនិង ចំណាយលើសម្ភារៈការិយាល័យក៏លោក ញិល សំបូរ និងបក្ខពួកលេបត្របាក់ដែរ។ បញ្ហានេះមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មត្រូវចុះទៅពិនិត្យដោយផ្ទាល់ដើម្បីរកឲ្យឃើញការពិត ព្រោះកន្លងមកក្រុមអធិការកិច្ចក្រសួងពាណិជ្ជកម្មមិនសូវយកចិត្តទុកដាក់ស៊ើបអង្កេតករណីប្រធានមន្ទីរពាណិជ្ជកម្មតាមបណ្តាខេត្តនានាប្រព្រឹត្តអំពើពុករលួយនោះទេ។ ជាពិសេសលោក ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនគួរបណ្តោយឲ្យមន្ត្រីពុករលួយដូចជាលោក ញិល សំបូរ ធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀតទ្បើយ។
ល្មមដល់ពេលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចាត់វិធានការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលសំបួរ រឿងអាស្រូវពុករលួយរបស់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺឈ្មោះ ញិល សំបូរ ជាសាធារណៈ។ បន្ទាប់ពីមានពត៍មានចុះ ផ្សាយអត្ថបទនេះជាសាធារណៈរួចមក ស្រាប់តែមានប្រតិកម្មពីជនអនាមិកដែលទំនងជាមន្ត្រីក្រសួងពាណិជ្ជកម្មលើកទ្បើងថា “ឯកឧត្តម ស៊ុន ចាន់ថុល ពិតជាមិនពាក់ព័ន្ធនៅក្នុងអំពើពុករលួយណាមួយដូចដែលបានចោទប្រកាន់ក្នុងសារព័ត៌មានរបស់លោកនោះទ្បើយ”។ លោក ស៊ុន ចាន់ថុល មិនជាប់ពាក់ព័ន្ធអំពើពុករលួយជាមួយលោក ញិល សំបូរ ទេនោះគួរចាត់វិធានការលើលោក ញិល សំបូរ ជាបន្ទាន់ ។
ថ្មីៗនេះប្រភពពីមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានលាតត្រដាងពីអំពើពុករលួយរបស់លោកញិល សំបូរ ក្នុងតំណែងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ហើយឃុបឃិតជាមួយបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថាចាប់តាំងពីបានទ្បើងកាន់តំណែងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺពេលណាលោក ញិល សំបូរ បានឃុបឃិតជាមួយកូនប្រសារបស់ខ្លួនដែលជាអនុប្រធានមន្ទីរ ហើយរៀបចំបណ្តាញពុករលួយយ៉ាងរឹងមាំ កេងប្រវ័ញ្ចថវិការដ្ឋតាមគ្រប់រូបភាពគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះបើមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចង់ដឹងការពិតសូមចុះទៅសាកសួរមន្ត្រីរាជការក្នុងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ប្រាកដជាដឹងការពិត ហើយកុំខំជួយបិទបាំងភាពព្រងើយកន្តើយរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយខ្វះការពិចារណា៕ សហការី
ថ្ងៃនេះ | 4713 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33272 | នាក់ |
ខែនេះ | 180900 | នាក់ |
ឆ្នាំនេះ | 3763560 | នាក់ |
សរុប | 53123486 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:18 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net