ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោងប្រមាណ ០៦ៈ១៥ ល្ងាចខ្យល់បានបោកបក់មួយប្រាវធំធ្វើអោយបាក់ជើងរូបចំលាក់ពពែកមួយក្បាល ដែលដាក់តាំងនៅលើក្លោងទ្វារអង្គរសង្គ្រាន ផ្នែកខាងលិចនៃប្រាសាទអង្គរវត្តជាផ្លូវចេញទៅអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប។
ក្រោយពីមានការខូចខាត ស្របពេលដែលកំពុងតែមានការរិះគន់ផងនោះ គណកម្មការរៀបចំអង្គរសង្គ្រានសម្រេចចិត្តធ្វើការកែរប្រែការរចនាក្លោងទ្វារទាំងពីរនេះតែម្ដង។ ការរចនាថ្មីនេះត្រូវបានដាក់បង្ហាញជាបឋម នៅលើទំព័របណ្ដាញសង្គម Facebook (ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត - Angkor Sankranta) ដើម្បីទទួលការរិះគន់ក្នុងន័យស្ថាបនា ក្នុងនាមជាកូនខ្មែរទាំងអស់គ្នា។
មានមតិមួយចំនួនបាននិយាយថា បើមិនខួចក៏មិនកែរដែរ។
សូមជួយផ្ដល់មតិផ្សេងៗ តាមការយល់ឃើញរបស់អ្នក៖
ថ្ងៃនេះ | 12432 | នាក់ |
ម្សិលមិញ | 23264 | នាក់ |
សប្ដាហ៍នេះ | 35705 | នាក់ |
ខែនេះ | 46359 | នាក់ |
ឆ្នាំនេះ | 3944591 | នាក់ |
សរុប | 53304517 | នាក់ |
ថ្ងៃទី 03 ខែ 12 ឆ្នាំ 2024 ម៉ោង 23:50 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net