មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ

ដោយៈ ឆាយ៉ានាថ ភ្នំពេញ ថ្ងៃទី 13 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 04:01 នាទី ចំនួនអានៈ 2323

មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តែ​ដាក់​ឲ្យ​ស្ថិត​ក្រោមការ ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ពី​បទ​ដឹកនាំ​កុបកម្ម និង បទ​ចូលរួម​ក្នុង​ចលនា​កុបកម្ម ពាក់ព័ន្ឋ​ហិង្សា នៅលើ​ស្ពាន នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ។ តាម​គម្រោង​ជនជាប់ចោទ ទាំង​៥​រូប​នេះ​នឹង​ត្រូវ​ដោះ​លែងឲ្យ​មាន​សេរីភាព​នៅ​ពេល​រសៀល។

​សេចក្តីរាយការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង ប្រព័ន្ធ ផ្សព្វផ្សាយ​នៃ គណបក្ស​សង្គ្រោះ​ជាតិ​និង ជន​ជាប់ ចោទ ផ្សេងទៀត បាន​លើក​ពី​បញ្ហា​ជាច្រើន ដើម្បី​ជា​ថ្នូរ​នឹង​ការសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ។ ពួកគេ​បាន​លើក​ហេតុ​ប្រហាក់ប្រហែលគ្នា អំពី​ស្ថានភាព​ជម្ងឺ និង ការ​ដាក់​ប្រាក់​តម្កល់​មួយ ចំនួន ។​

​លោក កែវ សុជាតិ តំណាង​អយ្យការ ក៏​យល់ស្រប​អំពី​ការស្នើសុំ​របស់​ក្រុម​ជន​ជាប់ ចោទ ផងដែរ​ថា ត្រឹមត្រូវ​តាម​ទម្រង់ និង គតិ​ច្បាប់ ។ ដូច្នេះ តុលាការ​គួរ​គម្បី សម្រេច តាមច្បាប់ ។​

​ក្នុង​សំណុំរឿង​នេះ មាន​ជនជាប់ចោទ​សរុប​ចំនួន​១១​រូប ដែល​ក្នុង​៥​រូប​កំពុង​ជាប់ ពន្ឋនាគារ រួមមាន លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុំ ពុទ្ឋី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក កែ ឃីម ហៅ​វីន ឌី សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ទេព ណារិន សមាជិក​ចលនា​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អ៊ុក ពេជ្រ​សំណាង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ។​

ចំណែក​ជនជាប់ចោទ​៦​រូប​ទៀត​កំពុងស្ថិត​នៅ​ក្រៅ​ឃុំ​រួមមាន លោក អឿ ណា​រិត មន្ត្រី​ទទួល បន្ទុក​កិច្ចការ សាធារណៈ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ជំនួយការ​ផ្ទាល់​របស់​អ្នក ស្រី​មូរសុខ​ហួរ លោក ឃិន រឿន ហៅ ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​រាជធានី​ភ្នំពេញ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក​នាង សុ​ឃុន ប្រធាន​សម្ព័ន្ធ​យុវជន​ជាតិខ្មែរ និង​ជា​ហិរញ្ញិ​កចលនា​យុវជ​ន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខណ្ឌ​ច្បារអំពៅ លោក​សាន គឹម​ហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌទួលគោក លោក សាន សី​ហៈ លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ  និង លោក​អាន បឋម ហៅ សុខុម យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ។​

​ជនជាប់ចោទ​ទាំង​១១​នាក់​នេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ​ដឹកនាំ​កុបកម្ម តាម​មាត្រា​៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ ត្រូវ​ផ្តន្ទាទោស​ពី​២០​ឆ្នាំទៅ​៣០​ឆ្នាំ និង បទ​ចូលរួម​ក្នុង​ចលនា​កុប​កម្ន តាម​មាត្រា​៤៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ ត្រូវ​ផ្តន្ទាទោស​ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន2170ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1759ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2037ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2557ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1914ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1904ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4598ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2251ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1613ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1500ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4002នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70080នាក់
ខែនេះ    817871នាក់
ឆ្នាំនេះ   3562175នាក់
សរុប   57161071នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 03:52