ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 2288

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រាល់​សកម្ម​ភាព​ដាក់​បញ្ជរ​លក់​សំ​បុត្រ​ប្រ​មូល​​កម្រៃ​ពីភ្ញៀវទេស​ចរណ៍រ នៅ​​តាម​​ច្រក​​នានា​ជុំ​វិញ​​បឹង​ទន្លេ​សាប  នេះ​បើ​យោង​តាម​លិ​ខិត​មួយ​ដែល​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៥កន្លង​ទៅថ្មីៗនេះ។ 

ក្នុង​លិខិតរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បាន​បញ្ជា​ឲ្យបិទ​រាល់​សកម្ម​ភាព​ប្រមូល​កម្រៃ​ទស្ស​នាបឹង​ទន្លេសាប នៅតាម​ច្រកនានា តាមបណ្តោយ​បឹងទន្លេសាប​ក្នុងភូមិសាស្រ្ត ខេត្តសៀមរាប លើក​លែង​តែនៅតំបន់ចុងឃ្នៀសមួយ​តែ​ប៉ុណ្ណោះ។ ក្នុង​លិខិតនោះ​បានម​សង្កត់​ធ្ងន់ថា ក្នុង​ករណី​ក្រុម​ហ៊ុន​មិន​អនុវត្តតាម​បទបញ្ជានេះ ក្រុម​ហ៊ុន​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដក​ហូត​គោល​ការណ៍​វិនិយោគ​ជា​យ​ថា​ហេតុ។​

ក្រុមហ៊ុនស៊ូជីងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីអភិវឌ្ឍផែទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅ​ចំនុច​ឃុំ​ចុង​ឃ្នាស ក្រុង​សៀម​រាប ខេត្តសៀមរាប តែ​កាល​ពី​ឆ្នាំ​២០១៤នេះ ក្រុម​ហ៊ុន​ស៊ូជីង​បាន​ព្យា​យាម​ដណ្តើម​យក​តំ បន់​ទេសចរណ៍​ ឃុំ​កំពង់​ភ្លុគរបស់​ក្រុម​ហ៊ុន​ ស៊ីផេក មួយទៀត ដែល​ធ្វើ​អោយ​ប្រ​ជា​រាស្រ្ត​​​ជា​អ្នក​បើក​កាណូត​ដរដឹក​ភ្ញៀវទេស​ចរណ៍​យំ​ស្រែក​ទឹក​ភ្នែក​ហូរ​រហាម រហូត​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​ធ្វើ​ដំ​ណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​ជិះ​កាណូត​ទស្សនា​នៅ​ឃុំ​កំ​ពុង​ភ្លុគ តែ​ការ​ធ្វើ​បាតុ​កម្ម​របស់​ក្រុម​តៃ​កុង​កាណូត​ទេសចរណ៍ និង​ប្រ​ជា​រាស្រ្ត​នៅ​ឃុំ​កំ​ពង់​ភ្លុគត្រូវ​បាន​បរាជ័យ ដោយ​សារ​មាន​អ្នក​មាន​អំណាច​ដាក់​គំនាប​ទៅ​លើ​អាជ្ញាធរ​ដែន​ដី និង​រាស្រ្ត​ក្រីក្រទាំងនោះ។ ប៉ុន្មាន​ខែថ្មីៗនៅ​ឆ្នាំ​២០១៥​នេះគេ​លេច​លឺ​ព័ត៌មានថា ​​ក្រុម​ហ៊ុន​ស៊ូជីង​បាន​ព្យាយាមចង់​​លេប​ត្របាក់​យក​ តំ​បន់​ទេសចរណ៍ របស់សហគមន៍ ​ឃុំ​កំ​ពង់​ឃ្លាំងថែមមួយ​ទៀត តែមិន​បាន​សម្រេច​ ដោយ​មិន​ដឹង​មូល​ហេតុអ្វីទេ តែ​បើ​យោង​តាម​អ្នក​លក់​សំ​បុត្រ​អោយ​កភ្ញៀវ​ទេស​ចរណ៍​នៅ​ឃុំ​កំ​ពង់ឃ្លាំបាន​បង្ហាញ​លិខិត​មួយ​ច្បាប់​របស់​សាលាខេត្ត​សៀម​រាប ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដោយ​មិន​អនុញ្ញាតិ​​ប្រគល់​ការ​លក់សំបុត្រ​អោយ​ទៅ​ក្រុម​ហ៊ុន​ស៊ូជីងទេ ដា​រាប​ណា​មិន​មាន​ការ​សម្រេច​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឈកម្ពុជា។

ក្រុម​ប្រ​ជាពលរដ្ឋ​ និង​តៃ​កុង​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​បាន​អះ​អាង​ថា បន្ទាប់​ពីកុ្រម​ហ៊ុន​ស៊ូជីញ​ ដេញ​ថ្លៃយក​បាន​ឃុំ​កំពង់​ភ្លុគ​អស់​រយៈបេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ ភ្ញៀវ​ទេស​ចរណ៍​បាន​ធ្លាក់ចុះយ៉ាង​គំហ៊ុគ ដោយ​សា​តែ​ក្រុម​ហ៊ុន​ស៊ូជីញ បាន​តំ​ឡើង​ថ្លៃ​សំ​បុត្រ​កាណូត និង​តំ​ឡើង​ថ្លៃពន្ធ បណ្តាល​អោយ​ក្រុម​ហ៊ុន​ដឹក​ភ្ញៀវ​ទេសចរណ៍ មគ្គុទេសទេសចណ៍ អ្នក​បើក​បរ​រឺម៉ក ឡាន មិន​សប្បាយ​ចិត្ត​ ហើយ​ពួក​គេ​មិន​នាំ​ភ្លៀវ​ទៅ​ទស្សនាឃុំ​កំពង់​ភ្លុគ ម្យ៉ាង​ទៀត​ភ្ញៀវ​ទេស​ចរណ៍​មាន​ការរអូរទាំថា សំបុត្រ​ថ្លៃពេក​ពួក​គាត់​មិន​មាន​លទ្ធភាព​ទៅ​ទស្សនាទីនោះទេ។ ភ្លៀវទេសចរណ៍ភាគច្រើន និយាយថា ពួកគាត់មាន​ការ​អាក់អន់​ស្រពន់ចិត្តដោយ​គាត់​បាន​យក​លុយមក​ចំ​ណាយ​អោយ​ក្រុម​ហ៊ុន​ឯក​ជន​ទៅ​វិញ ពួកគាត់​មាន​បំ​ណង​ចង់​ចំ​ណាយ​លុយ​អោយ​ហូរចូល​ហោប៉ៅ​ប្រ​ជារាស្រ្ត​ខ្មែរ ឬរដ្ឋាភិបាល​ខ្មែរ មិន​មែន​យក​លុយ​មក​អោយ​ក្រុម​ហ៊ុន​ឯកជន ឬ​ប្រ​ទេស​ទីបីនោះទេ។

លោក ភូ សំអាត អភិ​បាល​ស្រុក​ប្រា​សាទ​បាគ​ង​ធ្លាប់​ប្រាប់​អ្នក​កាសែត​ថា​ក្រុម​ហ៊ុន​ស៊ូ​ជីង​នេះ​បាន​ដេញ​ថ្លៃ​​យក​សេ​វា​លក់​សំបុត្រ​នៅ​តំ​បន់​កំ​ពង់​ភ្លុក​ពី​ក្រុម​ហ៊ុន​ស៊ីផេក ពិត​ប្រាកដ​មែន។​

អ្នក​យក​ព័ត៌មាន​យើង​ មិនអាចសុំ​ការ​បំ​ភ្លឺ​ពីលោក វ៉ា ឈូដា ​អ្នកគ្រប់គ្រងក្រុមហ៊ុន​ ស៊ូជីញ បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥នេះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ទំនាក់ទំនង។ 

គួររំឭកថា អាជ្ញា​ធរ​ខេត្ត​សៀម​រាប​មាន​គម្រោង​ជម្លៀស​ពល​រដ្ឋ​ចំនួន​៨០០​គ្រួសារ​ចេញ​ពី​តំ​បន់​ទេស​ចរណ៍​ធម្មជាតិ​ ឃុំកំពង់​ភ្លុក ដោយឲ្យពួក​គាត់​ទៅ​តាំង​ទី​លំនៅ​ថ្មីនៅស្រុក​ស្វាយ​លើ ដែល​មាន​ចម្ងាយ​ប្រ​មាណ​១០០​គីឡូម៉ែត្រ ពី​តំ​បន់​ពួក​គាត់​ធ្លាប់​រស់​នៅ ដើម្បី​យក​ទី​តាំង​នោះ​ឲ្យ​ក្រុម​ហ៊ុន​ស៊ូ​ជី​ញ​នេះ​អភិវឌ្ឍ​តំបន់​ទេសចរណ៍។

ពាក្យ​ចចាម​អារាមមិន​ទាន់ជាផ្លូវ​ការ​មួយបាន​និយាយតៗគ្នាថា អាជ្ញាធរខេត្ត​មាន​បំ​ណង​ដេញ​ប្រ​ជារាស្រ្ត​ពី​ឃុំ​កំ​ពង់​ភ្លុគអោយ​ទៅរស់​នៅ​ស្រុក​ស្វាយលើ ហើយ​រំលែក​ប្រ​ជាជន​យួន​នៅ​ឃុំ​ចុង​ឃ្នាស ៧០​គ្រួសារអោយ​ទៅ​នៅ​ឃុំ​កំ​ពង់​ភ្លុគ​ជំ​នួសវិញ។

ឥឡូវ​បន្ទាប់​ពី​ពល​រដ្ឋ​ទូទៅ​ ពិសេស​អ្នក​ប្រ​កប​របរ​ជាមួយ​ភ្ញៀវ​ទេសចរណ៍ បាន​លឺ​ដំ​ណឹង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុនសែន បាន​ចេញបញ្ជាអោយ​ក្រុម​ហ៊ុន​ស៊ូជីញ និង​ក្រុម​ហ៊ុន​ស៊ី​ផេក​ ដក​ខ្លួន​ចេញ​មិន​អនុញ្ញាតិ​អោយ​ដាក់​បញ្ជរ​លក់​សំ​បុត្រ​នៅ​តំ​បន់​ណា​ក្រៅ​ពី​ចុង​ឃ្នាសនោះ ក្រុម​ពល​រដ្ឋ​បាន​សាទរ សប្យាយ​ចិត្ត​ឥត​ឧប្បមា និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំ​ពោះការ​គិត​គូបាន​ត្រឹម​ត្រូវ​របស់​សម្តេច ចំ​ពោះ​មុខ​រប​រតូច​តាច​របស់​រាស្រ្ត​ខ្មែរ សំ​រាប់​ចិញ្ចឹម​ក្រពេះ។

ពល​រដ្ឋ​មួយ​ចំ​នួន​លើក​ឡើង​ថា បើ​សម្តេច​ដក​ក្រុម​ហ៊ុន​ស៊ូជីញ​ ចេញ​ពី​តំ​បន់​ទេសចរណ៍​ចុង​ឃ្នាសមួយ​ទៀត​កាន់តែល្អ ព្រោះ​ក្រុម​ហ៊ុន​អស់​នេះទទួល​បាន​ចំ​ណូល​ច្រើន​ តែ​បង់​ពន្ធ​ជូន​រដ្ឋ​តិច​តួច​បំ​ផុត ដូច​ពាក្យស្លោក​បាន​ពោលថា ( ទុក​ក៏មិន​ចំណេញ​ ដក​ចេញ​ក៏មិន​ខាត)៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2482ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1622ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2138ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1728ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1641ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1532ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1779ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1581ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2236ដង អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន   អាន1594ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3552នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    32111នាក់
ខែនេះ    179739នាក់
ឆ្នាំនេះ   3762399នាក់
សរុប   53122325នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:10