តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 3291

សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​មាន​ការ​សន្សំទុកចែកកូន​ចែកចៅនោះ​ទេ សូម្បី​តែព្រះពោធិសាត់ក៏មិន​អាច​បង្រៀន​អោយ​ចេះចង​ចាំបានដែរ រហូតដល់ថ្នាក់​កូន​មិន​ស្គាល់​ម្តាយ ឪពុកមិន​ស្គាល់កូន​ ដែល​គេអាច​យក​មក​ប្រៀបធៀប​បាន​ជាមួយ​មនុស្សដែល​វង្វេង​ ឬ​បំភ្លេច​​រឿងរាវ​ប្រវត្តិសាស្រ្ត​កាល​ពី​អតីតកាលដូច្នេះដែរ។

អ៊ំស្រីវ័យ​ជាង​៥០​ឆ្នាំម្នាក់អង្គុយ​នៅ​ក្រោម​ដើម​ស្វាយ ដែល​មាន​ម្លប់​ត្រឈឹង​ត្រឈៃ ក្នុង​វង្វង់​នៃ​ក្មេង​ប្រុស​ស្រីជាច្រើននាក់ ​បាន​និទាន​រឿងមួយត្រួសៗថា៖ ​កាល​ពី​ព្រេងនាយ​​មាន​​សត្វចតុបាត (សត្វ​​ជើ​ង​បួន) ​មួយ​ប្រ​ភេទ​បាន​ចាប់​បដិសន្ធិឡើង (ចាប់កំណើត) ហើយ​ពុំ​ទាន​មាន​ឈ្មោះ​នៅ​ឡើយ គ្រានោះ​ សត្វ​មួយ​ក្បាល​នេះបាន​ទៅ​សួរ​ព្រះពោធិសាត់ដែល​នៅ​គង់​សមាធិក្រោម​ដើម​ពោធិ៍មួយថា ព្រះអង្គសូម​ជួយដាក់​ឈ្មោះ​អោយ​ខ្ញុំ​ព្រះករណាផង ព្រោះ​ខ្ញុំមិន​ទាន់​មាន​ឈ្មោះទេ។ គ្រានោះ​ព្រះពោធិសាត់បានដាក់ឈ្មោះអោយ​សត្វ​នោះថា សុណខ។ បន្ទាប់​ពី​ព្រះ​អង្គបាន​ដាក់​ឈ្មោះ​អោយ​រួច​កូន​សុណខ​ក៏សប្បាយ​ចិត្តពន់ពេក​ឥឧប្បមា ក៏រត​ទៅ​បាត់​។ មួយ​ស្រ​បក់​ក្រោយ​មក​ស្រាប់​​តែ​មក​ដល់​វិញ​ក្រឡឺម ហើយសួរទៅ​កាន់ព្រះអង្គថា ព្រះ​អង្គ! តើ​ខ្ញុំ​ឈ្មោះអ្វី? ព្រះ​អង្គ​ឆ្លើយ​ថា ឯងឈ្មោះ សុណខ ។ ស្តាប់​រួចក៏រត​ទៅ​បាត់​ទៀត មួយ​ស្រ​បក់​ក៏​មក​ដល់វិញទៀត​ សួរ​សំ​នួរ​ដដែល​​ៗជាច្រើន​ដង រហូត​ដល់​ព្រះ​អង្គឆ្វេង​យល់ថា នេះ​កម្ម​ពៀរ​វេ​រា​ ដោយ​ខ្លួន​ជាសត្វ​តិរិច្ឆាន មិន​អាច​ទទួល​យក​ឈ្មោះ​ដ៏ពិរោះ​នេះ​បានទេ ដូច្នេះ​ព្រះ​អង្គ​ក៏​ប្រាប់​​ម្តង​​ទៀត​ថា ឯងឈ្នោះ អាឆ្កែ។ បន្ទាប់​មក​​កូន​សុណខ​មួយក្បាលនោះក៏បានចង់​ចាំ​ឈ្មោះ​របស់​ខ្លួនថា ឆ្កែ ជារៀងរហូតមក​ដល់​សព្វ​ថ្ងៃនេះ។

បើ​យើង​ក្រឡេក​មើល​នៅ​ក្នុង​សង្គម​តាំង​ពីព្រេង​នាយ​រហូត​ដល់​បច្ចុប្បន្ននេះ សត្វ​តិរិច្ឆាន ជាច្រើន​ ដូច​ជាគោ ក្របី សេះ ឆ្កែ ឆ្នា មាន់ទា ….។ល។ ពួកគេ​មិន​ស្គាល់​មេបា ឬកូន​ចៅ​របស់​ខ្លួននោះទេ។ មេបង្កើត​បានកូន​ឈ្មោល ដល់​កូន​ធំ​ ពាក់​មេខ្លួន​ឯង បាបង្កើត​បាន​កូន​មេ ពេល​កូន​ធំ​ឡើង​ពាក់​កូន​ខ្លូន​ឯង​បន្ត បងប្អូន​ពាក់​គ្នារញេរញៃ ពេលស៊ីអាហារម្តងៗ​ខាំគ្នា ឈ្លោះ​គ្នា​លាន់​​លឺ​សំ​លេង​គងរំពង​លឺ​ដល់​ផ្ទះពីរ​ផ្ទះបី។

បើ​យើង​មើល​ពី​សង្គម​មនុស្ស​បច្ចុប្បន្ននេះ ​យើង​សង្កេត​ឃើញថា មាន​មនុស្ស​មួយ​ចំ​នួន​មាន​ចរិត​ដូច​សត្វ​តិរិច្ឆាន មិនស្គាល់បុណ្យបាប មិន​ស្គាល់ចាស់ទុំ មិន​ស្គាល់គុណម្តាយឪពុក មិន​ស្គាល់ប្រ​វត្តិ​របស់​ខ្លួន​ ថាដើម​ឡើយ​ខ្លួន​កើត​ចេញ​មក​ពី​ប្រភពណា មិនស្គាល់​​ប្រ​វត្តិសាស្រ្ត​របស់​ប្រ​ទេស​ជាតិ មិន​ស្គាល់​អ្នក​ណាមិត្ត​ អ្នក​ណាជាសត្រូវ មិនចេះ​ស្រលាញ់​កេរមរតករបស់​ដូនតា មិន​ថែរក្សាការពារ​​ទ្រព្យ​សម្បត្តិ និង​ទឹក​ដី​របស់​ខ្លួន​ទុក​អោយ​កូន​ចៅ​ជំ​នាន់ក្រោយនោះ​ទេ នេះ​ហើយ​ដែល​ចាស់​ៗខ្លះ​ធ្លាប់​ជេរកូន​ចៅ​របស់​ខ្លួន​​​ដែល​មិន​ដើរតាម​ដំ​បូរម្មានថា អាកូន​តិរិច្ឆាន ​អា​តិ​រិ​ច្ឆាន ឬអាមាន​ចរិត​ដូច​សត្វ​តិរិច្ឆាន។

កើត​មក​ជាមនុស្ស​រស់​បាន​តែមួយជាតិ ស្លាប់​ទៅ​វិញ​ធាតុតែមួយចាន ហើយ​ខ្សែជីវិត​ខ្លីណាស់​ដូច្នេះអ្នក​គួរ​គប្បីសាង​នូវ​អំ​ពើល្អ  ចេះ​ស្រលាញ់​ជាតិ​មាតុភូមិ ចេះ​ជួយយក​អាសាអ្នក​ដទៃ ចេះថែរក្សាអ្វីៗគ្រប់​យ៉ាង​ទុកអោយ​កូន​ចៅ​ជំ​នាន់ក្រោយ នោះ​ទើប​អ្នក​មាន​កិត្តិយស មាន​គេរឈ្មោះជាអមតៈ ដូច​ពាក្យចាស់​ពោលថា ស៊ូអោយ​ស្លាប់​ខ្លួន​ កុំ​អោយ​ស្លាប់​ឈ្មោះ កុំ​អោយ​ខ្លួន​នៅ​រស់​ តែ​ឈ្មោះ​ស្លាប់​បាត់។

ជាក់ស្តែង​យើង​ឃើញថា បុព្វ​បុរសរបស់​ខ្មែរ​យើង​បាន​បន្សល់ទុក​ទឹកដី​សុវណ្ណភូមិ​ដ៏រុង​រឿង​ និង​ប្រាង្គប្រាសាទបុរាណជាច្រើន​នៅ​តាម​បណ្តារខេត្តក្រុង​ ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ ទទួល​ផល​ប្រយោជន៍ដ៏មហាសាលនេះ។ ចុះ​ហេតុអ្វី​យើង​រាល់​គ្នាមិន​នាំ​គ្នាការពារ​វាអោយ​បាន​គង់​វង់បន្ត​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ​របស់​យើងម្តង​?

ក្នុង​នាម​យើង​ជាកូន​ខ្មែរ​ យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ វង្វេង​ប្រ​វត្តិសាស្រ្តនោះទេ យើង​ត្រូវ​ចែចងចាំ​អោយ​ច្បាស់​ថា អ្នក​ណាមិត្ត​ អ្នក​ណាជាសត្រូវ អ្នក​ណាជាចោរ ដែល​បាន​លួច​ទឹក​ដី​របស់​យើង​។ សាមគ្គីជាកម្លាំង ដូច​ពាក្យស្លោកខ្មែរបាន​ពោលថា ចង្កឹសមួយបាច់​កាច់​មិន​បាក់ ឬ​សុភាសិត​ក្នុង​រឿង​សាមកុក​បាន​និយាយថា ចង្កឹសមួយដើម​អាច​កាច់បាក់ រីឯដើមឈើ​មួយដើម​ ក៏មិន​ហៅ​ថា ព្រៃដែរ។

បច្ចុប្បន្ននេះ ​ការ​ចរាចរណ៍គ្រឿងញៀន ការ​ផ្សាយ​ពាណិជ្ជកម្មគ្រឿង​ស្រវឹង កំពុង​រីករាលដាល​ពេញ​ប្រ​ទេស​កម្ពុជា ដូច្នេះ​យើង​ជាយុវជន ជាទំ​ពាំង​ស្នង​ឬស្សី ត្រូវ​តែ​ជៀស​អោយ​ផុតពី​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​ទាំងនេះ ដូចពាក្យស្លោកមួយពោលថា បើ​ឃ្លាន​កុំ​អាល​ស៊ី បើ​ងងុយ​កុំ​អាល​ដេក ដូច្នេះមុន​ទទួល​ទាន​ត្រូវ​តែគិតថា តើ​អាហារ​នេះ​មាន​គុណ​វិបត្តិចំពោះ​យើង​ដែរ​ឬ​ទេ​។​ អ្នក​ជា​យុវជន​ត្រូវតែ ​ខិត​ខំ​ក្រេប​ជញ្ជក់​យក​ចំ​នេះដឹង​ល្អៗ ដើម្បី​ជួយខ្លួនឯង ជួយ​ក្រុម​គ្រួសារ ជួយប្រ​ទេស​ជាតិ​អោយ​រួច​ផុត​ពី​មហិច្ចតាលោភលន់​របស់​ជន​ឈ្លានពាន​ទាំង​ឡាយ ដែល​មាន​បំ​ណង​លេប​ត្របាក់​យក​កម្ពុជាធ្វើ​ជា​ទឹក​ដី​របស់​ខ្លួនតាំង​ពីយួលុងមក រហូត​ដល់​បច្ចុប្បន្ននេះ៕ ដោយ៖ ផ្លុង-រ៉េត (សូម​ជួយចែក​រំ​លែក​បន្ត ​បើ​អ្នក​ស្រ​លាញ់​ប្រ​ទេស​ជាតិរបស់ខ្លួន)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន2980ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1879ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1632ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2076ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1573ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1841ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1820ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1707ដង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា បានត្រាស់បង្គាប់   អាន1572ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2172ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5137នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71215នាក់
ខែនេះ    819006នាក់
ឆ្នាំនេះ   3563310នាក់
សរុប   57162206នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:37