តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 12:02 នាទី ចំនួនអានៈ 2665

នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូវ​បាន​កង​កម្លាំ​សមត្ថ​កិច្ច​ធ្វើ​ការ​រារាំង​នៅ​ចំ​ណុច​ រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ស្លាក្រាម ក្រុង​សៀមរាប មិន​អោយ​ពល​រដ្ឋ​ទាំង​នោះ​ចូល​យក​ញត្តិ​ដាក់​ជូន​លោក​អភិបាល​ខេត្ត នៅ​សាលាខេត្ត​សៀមរាប​នោះ​ទេ។

យោង​តាម​ញត្តិ​មួយ​ច្បាប់​ដែល​អ្នក​យក​ព័ត៌មាន​យើង​ទទួល​បាន​ពី​ពល​រដ្ឋ​តំ​ណាង​សហគមន៍បាន​សរ​សេរ​ថា៖ ˝យើង​ជា​សកម្មជន​ និង​ជា​តំ​ណាង​បណ្តាញ​សហគមន៍​ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​ចំនួន​៧ ក្នុង​ខេត្ត​សៀមរាប​ រួម​មាន​ ស្រុក​ស្វាយ​លើ​ ស្រុក​វ៉ារិន ស្រុក​បន្ទាយ​ស្រី ស្រុក​អង្គរ​ធំ​ ស្រុក​ប្រាសាទ​បាគង ស្រុក​ពួក និង​ស្រុក​សៀមរាប។

យើង​ជា​បណ្តាញ​សហគមន៍ នៃប្រ​ជាជន​មូល​ដ្ឋាន យើង​បាន​និង​កំពុង​ទទួល​រង​គ្រោះធ្ងន់​ធ្ងរពី​ការ​អភិវ​ឌ្ឈន៍នៅ​ក្នុង​តំ​បន់ ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ធ្វើ​អោយ​ជីវិត​របស់​ពួកយើង​កាន់​តែងាយ​រង​គ្រោះ​និង​គ្មាន​សុវត្ថិភាព​ទាំង​ជីវភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ និង​រយៈពេល​យូរអង្វែង​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅ​ក្នុង​តំ​បន់។

ការ​គ្រប់​គ្រង​ដី​ធ្លី ការ​អភិវឌ្ឈន៍ហេដ្ឋារចនា​សម្ព័ន្ធសាធារណៈ និង​ការ​ដោះស្រាយ​វិវាទ​ដីធ្លីទាំង​ក្នុង​ និង​ក្រៅ​ប្រ​ព័ន្ធ​តុលាការ ក៏ដូច​ជា​ការ​អនុវត្ត​គោល​នយោបាយ​នានា ដែល​មិន​បាន​បង្ហាញ ឬ​ចាត់​ទុក​តម្រូវ​ការ​របស់​ប្រ​ជាជន​មូល​ដ្ឋាន​ជា​សំខា​ន់ មិន​មាន​ភាព​ស្មើ​គ្នា​ប្រ​កប​ដោយអត្ថ​ន័យបំ​រើ​អោយ​ប្រ​យោជន៍​ប្រ​ជា​ជនស្រប​តាម​គោល​ការណ៍អភិវឌ្ឈន៍​តាម​បែប​ប្រ​ជា​ធិប​តេយ្យ​ពិត​ប្រាកដ ដោយ​មាន​ការ​ចូល​រួម​ពី​ពួក​យើង​ខ្ញុំទាំង​អស់​គ្នាជា​ប្រ​ជាជនចូល​រួមក្នុ​ង​ដំ​ណើរ​ការ​សម្រេច​ចិត្តឡើយ។ ផ្ទុយទៅ​​វិញ​ថ្នាក់​ដឹក​នាំ​បាន​ យក​ចិត្ត​ទុក​ដាក់​ជា​អទិភាពទៅ​លើ​តែ​ផល​ប្រ​យោជន៍​របស់​ក្រុម​ហ៊ុន​ឯក​ជន និង​អ្នក​មាន​ឥទ្ធិពល។

ផល​ប៉ះ​ពាល់​រួម​មក​លើ​យើង​ខ្ញុំ​ទាំង​អស់​គ្នាគឺ៖ ការ​រំ​លោភយក​ដី​ធ្លី​ប្រ​ជា​ពល​រដ្ឋ​ដោយមន្រ្តី​យោធា ការ​ដក​ហូត​ដោយ​អាជ្ញាធរ​អប្សរា ដោយ​គ្មាន​ការ​ដោះដូរ ឬ​ការ​ទូទាត់​សំ​ណង​សមរម្យ ការ​គំរាម​កំ​ហែង​ដោយ​ប្រ​ព័ន្ធតុលាការ។

យើង​ទាំង​អស់​គ្នា​បាន​ច្បាស់​ពី​បញ្ហា​ប្រ​ឈម និង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួម​គ្នា​ស្វែង​រក​ដំ​ណោះ​ស្រាយ​ ទាម​ទា​អោយ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​លើ​បញ្ហា​ជាក់ស្តែងនៅ​ចំ​ពោះ​មុខ ដែល​មាន​ដូច​ខាង​ក្រោមនេះ៖

  • ប្រ​ជា​ពល​រដ្ឋ​សហគមន៍សែនជ័យ ៧៥គ្រួសារ ស្ថិត​នៅ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប ទាមទា​ដី​ចំ​នួន​២៩៧​ហិចតា ដែល​ទាហ៊ាន​យោធា​ភូមិ​ភាគ​៤​បាន​រំ​លោភយក។
  • ប្រ​ជា​សហគមន៍ភូមិ​ស្គន់ ចំ​នួន​២៣៥គ្រួសារ រស់​នៅ​ភូមិ​ស្គន់​ ឃុំ​ត្បែង ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប ទាម​ទា​ប័ណ្ណ​សំគាល់​កម្ម​សិទ្ធិ​ដីធ្លី​អោយ​បាន​ឆាប់​រហ័ស។
  • ​ប្រ​ជា​សហគមន៍ត្បែង​លិច សរុប​៨៤គ្រួសារ ស្ថិត​ក្នុង​ភូមិ​ត្បែង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប ទាម​ទា​យក​ដី​ធ្លីដែល​អាជ្ញា​ធរ​បាន​សម្រេច​ផ្តល់​ជូន​ប្រ​ជា​ពល​រដ្ឋ​ ត្រូវ​បាន​ទាហ៊ាន​ឈ្មោះ​ ថាប់រុណ ឬហៅ (រុន៧៣) បាន​រំ​លោភបំ​ពាន​យក។
  • ប្រ​ជា​សហគមន៍ភ្នំ​ក្រោម​សរុប​៨១គ្រួសារ​ រស់​នៅ​ភូមិ​ភ្នំ​ក្រោម​ សង្កាត់​សៀមរាប ក្រុង​សៀមរាប​ខេត្ត​សៀមរាប ទាម​ទា​ដី​លំ​នៅ​ស្ថាន​ដែល​ទាហ៊ាន​ភូមិ​ភាគ​៤​បាន​រំ​លោភយក។
  • ប្រ​ជា​សហគមន៍៣៥គ្រួសារ ស្ថិត​នៅ​ភូមិ​តាស្នែ ភូមិរហាល ភូមិគោគពោធិ ឃុំ​ដូន​កែវ​ ស្រុក​ពួក ខេត្ត​សៀមរាប ទាម​ទា​អោយ​អាជ្ញា​ធរ​អប្ស​រា ដោះ​ស្រាយ​ផល​ប៉ះ​ពាល់ពី​ការ​ជីក​ប្រ​ឡាយ ដែល​មិន​បាន​ទូទាត់​សំ​ណង​ ឬដោះ​ដូរ​ជូន​ប្រ​ជា​ពល​រដ្ឋ។
  • ប្រ​ជាពលរដ្ឋ​៥៧គ្រួសារ នៅ​ភូមិ​លាង​ដៃ ឃុំ​លាង​ដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប ទាម​ទា​ទូទាត់​សំ​ណងសម​រម្យ​ពី​អាជ្ញាធរ​អប្ស​រា ដែល​បាន​ដក​ហូត​ដី​ស្រែ​ប្រ​ជា​ពល​រដ្ឋ​សរុប ១៣៨.៥ហិច​តា។
  • ប្រ​ជាពលរដ្ឋ​៤៧គ្រួសារ រស់នៅ​ភូមិ​សាលា​ក្រវ៉ាន់ ឃុំ​រំចេក ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប ទាម​ទាមាន​ដំ​ណោះ​ស្រាយ​លើ​ផ្ទៃ​ដី​ស្រែទំ​ហ៊ំ១៤៨​ហិចតា ដែល​បាន​រំ​លោភ​យក​ដោយ​ក្រុម​ហ៊ុន លីអ៊ំអេង និង​ក្រុ​ម​ហ៊ុន លីអ៊ំឆាយ។
  • ប្រ​ជាពល​រដ្ឋ​៤០គ្រួសារ រស់នៅ​ភូមិ​ទួល​គ្រួស ទាម​ទា​កាន់​កាប់​លើ​ផ្ទៃដី​ទំ​ហ៊ំ​២០០ហិចតា។
  • ប្រ​ជាពលរដ្ឋ​៤១គ្រួសារ រស់នៅ​ភូមិ​ស្នាសង្គ្រាម ឃុំ​បាល័ង្គ ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប ទាម​ទា​ដី​ធ្លី​ដែល​រំ​លោភ​យក​ដោយ​អ្នក​មាន​អំ ណាច។​
  • ប្រ​ជា​ពល​រដ្ឋ​៤១គ្រួសារ នៅ​ភូមិ​លាភ ឃុំ​បាក់​ស្នែង ស្រុក​អង្គរធំ ខេត្ត​សៀមរាប ទាម​ទា​កាន់​កាប់​ដី​ធ្លី ដែល​បាន​រំ លោភយក​ដោយ​ទាហ៊ាន (ចំ​ណុច​ស្រែកក់)។
  • យើង​ខ្ញុំ​ទាំង​អស់​គ្នា​ ទាម​ទាទំ​លាក់​ចោល​ទាំង​ស្រុង​ នូវ​បទ​ចោទ​ទាំង​ឡាយ ករណីដីធ្លី ដែល​បាន​និង​កំពុង​ធ្វើ​ឡើង​ដោយ​តុលាការ​ សាលាដំ​បូង​ខេត្ត​សៀមរាប។ យើង​ខ្ញុំ​ជា​តំ​ណាង​ប្រ​ជា​សហគមន៍ និង​ដាក់​ជូន​ ឯកឧត្តម​អភិបាល​ នៃ​គណអភិបាល​ខេត្ត​សៀមរាប ក្នុង​ការ​ទទួល​យក​ នូវ​ការ​ទាម​ទា​របស់​បណ្តាញ​សហគមន៍ សមាគមន៍ របស់​យើង​ខ្ញុំទាំង​អស់​គ្នា និង​ធានាថា​ទទួល​បាន​ការ​ដោះ​ស្រាយ​ជូន​ប្រ​ជា​ពល​រដ្ឋ​ជាក់លាក់។ សៀមរាប​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ តំ​ណាង​បណ្តាញ​ សហគមន៍ សមាគមន៍ ខេត្ត​សៀមរាប។˝

នៅ​ព្រឹក​ថ្ងៃទី២២ដដែលនេះ ខាង​សាលា​ខេត្ត​សៀមរាប ក៏បាន​ផ្ញើលិខិត​មួយច្បាប់​លេខ ៥៥៥ស.ជ.ណ ចុះហត្ថលេខាដោយ អភិបាលខេត្តស្តីទី ប៊ុន-ថាឬទ្ធិ ជម្រាប​មក​លោក លោកស្រី​តំ​ណាង​សហគមន៍ទាំង​៧ស្រុក​វិញថា ˝រដ្ឋបាល​ខេត្ត​មាន​ការ​សោក​ស្តាយ​ពុំ​អាច​អនុញ្ញាត​អោយ​រៀប​ចំ​ការ​ហែក្បួន ដែល​គ្រោង​និង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៥​នេះ ពី​ព្រោះ​ជៀស​វាង​ប៉ះ​ពាល​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ សន្តិសុខ និង​សុវត្ថិភាព​សង្គម។ យោង​តាម​លិខិត​ដដែលនេះ បាន​ស្នើ​អោយ​លោក លោកស្រីតំ​ណាង​សហគមន៍ ចំនួន​០៨នាក់​ នាំយក​ញត្តិមក​កាន់​សាលាខេត្ត​ និង​ប្រ​ជុំ ភិភាក្សាដើម្បី​រក​ដំ​ណោះ​ស្រាយនៅ​រសៀល​ម៉ោង​២និង​៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ។

គេ​សង្កេត​ឃើញ​ថា ជម្លោះដី​ធ្លី​នៅ​តែ​ជា​បញ្ហាក្តៅ​គគុគ ដែល​បណ្តាល​អោយ​ប្រ​ជារាស្រ្ត​ក្រី​ក្រ​ស្លូត​ត្រង់​រងគ្រោះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយ​សាតែ​ការ​រំលោភបំ​ពាន​ពី​សំ​ណាក់​ អ្នក​មាន​អំ​ណាច អ្នក​មាន​លុយ និង​ក្រុម​ហ៊ុន​ឯកជន​មួយចំនួន។

ក្រុម​ពល​រដ្ឋ​ទាំង​អស់​នេះ​សូម​សំ​នូម​ពរ​ទៅ​រដ្ឋា​ភិបាល​មេត្តា​ជួយ​ជំ​រុញ​មន្រ្តី​ក្រោម​ឱវាតដែល​មាន​សិទ្ធ​ដោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លីខាង​លើ​នេះ​ អោយ​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​ពួក​គាត់​អោយ​បាន​ឆាប់​រហ័ស​ផង​៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន2315ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2129ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1757ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1978ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1705ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1683ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1681ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1827ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2226ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1890ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3961នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70039នាក់
ខែនេះ    817830នាក់
ឆ្នាំនេះ   3562134នាក់
សរុប   57161030នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 03:48