គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន ខេត្តសៀមរាប

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:24 នាទី ចំនួនអានៈ 1654

សៀមរាប ៖ គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន ខេត្តសៀមរាប ក្រោមប្រធានបទចូលធ្វើឲ្យជីវិត និង សហគមន៍យើងគ្មានគ្រឿងញៀន  ដែលប្រព្រឹត្តនៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ  ក្រោមអធិបតីភាពរបស់ឯកឧត្តម​នាយឧត្តមសេនីយ៍ កែវ គឹមយ៉ាន  ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត  អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ស្រុក មន្តី្ររាជការ ព្រមទាំងលោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធកម្ពុជា  យុវជនកាកបាទក្រហមកម្ពុជា  សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ចំនួន៣ពាន់នាក់ចូលរួមផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានរាយការណ៍អំពីលទ្ធផលនៃការទប់ស្កាត់ និងការបង្ក្រាបគ្រឿងញៀន ក្នុងឆមាសទី១ ឆ្នាំ២០១៥នេះ របស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងមន្រ្តីអនុវត្តច្បាប់គ្រប់ប្រភេទ ក្នុងនោះមានចំនួនសារុប ១១២ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ២៨២នាក់    ប្រមូលវត្ថុតាងបានរួមមាន ប្រភេទថ្នាំមេតំហ្វេតាមីន   កេតាមីន  កូកាអ៊ីន  ថ្នាំគ្រាប់ WY   និងមានកញ្ឆាក្រៀម  ព្រមទាំងបញ្ជូនជនល្មើសផ្តន្ទាទោសចំនួន ២៧៥ នាក់ ស្រី ៥១នាក់ ។ ក្នុងនោះដែរឯកឧត្តមក៏បានអាននូវសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនដល់ជនរួមជាតិ សម្ខាន់ចំពោះក្រុមយុវវ័យកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៥នេះ ។ ក្នុងសារលិខិតនោះក៏បានបញ្ជាក់នូវ អត្ថន័យ ខ្លឹមសារ ក្នុងការដាល់ទឿនដល់ប្រជាពលរដ្ឋគ្រប់ទាប់យុវវ័យ ត្រូវឲ្យចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃនេះ ជាការដាស់នូវស្មារតីដល់ជនគ្រប់រូប ឲ្យរួបរួមគ្នាកសាងសង្គមមួយ ដែលគ្មានការផលិត ការចរាចរ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង សូមឲ្យក្មួយៗទាំងឡាយត្រូវចាកឆ្ងាយពីគ្រឿងញៀន និង ចាប់យក កីឡាដែលនាំឲ្យមានសុខភាពមាំមួនផងដែរ ។

       បន្ទាប់ពីចំណាប់អារម្មណ៍អ្នកផ្តាច់គ្រឿងញៀន និង ការប្តេជ្ញាចិត្តរបស់សិស្សានុសិស្ស ព្រមទាំងការអានសាលក្រមដុតបំផ្លាញគ្រឿងញៀនរួចមក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ការប្រារព្ធឡើងនូវទិវានេះ គឺស្ថិតក្នុងបំណងបំផុសស្មារតី និងអំពាវនាវឲ្យជនគ្រប់រូប យកចិត្តទុកដាក់ និង ចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ក្នុងគ្រប់សកម្មភាព ដែលគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន  ពីព្រោះថាបើគ្មានការចូលរួមពីសំណាក់មហាជនគ្រប់រូបនោះទេ  ការដោះស្រាយបញ្ហាគ្រឿងញៀននេះ ពិតជាមានភាពស្មុគស្មាញ និងពិបាកឈានទៅរក ការលុបបំបាត់ ជាក់ជាមិនខាន ។   ជាមួយគ្នានេះដែរ ឯកឧត្តម បានប្រើប្រាស់វេទិកានៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ញើសារទៅកាន់បងប្អូនពលរដ្ឋ និងក្មួយៗដែលបាននឹងកំពុងប៉ះពាល់គ្រឿងញៀន  ត្រូវព្យាយាមខិតខំបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ បើទោះជាបញ្ឈប់នោះមានការលំបាកយ៉ាងណាដោយ ហើយត្រូវហ៊ាននិយាយប្រាប់មិត្តភក្តិ បងប្អូន ឳពុកម្តាយ ដើម្បីទទួលបានការលើកទឹកចិត្ត និងគាំទ្រក្នុងការផ្តាច់គ្រឿងញៀន ។ ជាមួយនឹងការផ្ញើសារនេះ ឯកឧត្តម ក៏បានផ្ញើអនុសាសន៍បន្ថែមថា  គ្មាននរណា អាចដោះស្រាយបញ្ហាគ្រឿងញៀន ដែលក្មួយៗបានប៉ះពាល់នោះ  ប្រសើជាងការបោះបង់ចោលដោយខ្លួនក្មួយៗ ផ្ទាល់នោះទេ  ។

គួរបញ្ជាក់ដែរថា នៅក្នុងទិវាអបអរសាទរចំពោះទិវានេះ សាលាដំបូងខេត្តសៀមរាប បានបញ្ជូនគ្រឿងញៀន ដែលទាក់ទងទៅនឹងសំណុំរឿងគ្រឿងញៀនចំនួន ៣០៦រឿង   ដែលសាលាដំបូងខេត្តសៀមរាប បានចាត់ការជាសមត្ថកិច្ច និងបានចេញសាលក្រមនិងដីកាសម្រេចរឹបអូស ដើម្បីដុតបំផ្លាញចោល ។ គ្រឿងញៀនទាំងនោះរួមមាន ប្រភេទ យ៉ាម៉ា ចំនួន ៦ពាន់៣១៥គ្រាប់ ម៉ាទឹកកក ៣ពាន់៦៥៨ក្រាម និង ៥៩១កញ្ចប់ និង ថ្នាំប្រភេទ កូកាអ៊ីន ១១ពាន់៩២៦ក្រាម ,ប្រភេទ ហេរ៉ូអ៊ីន ១១កញ្ចប់ ស្រោម សំបុត្របិទជិត ១៩២កញ្ចប់ ,កញ្ឆាក្រៀម ១១កញ្ចប់ ,កញ្ឆាគ្រាប់០២កញ្ចប់ ,ម្សៅពណ៌ស្ករ ០១កញ្ចប់ និង ម្សៅពណ៌ផ្កាឈូក ០២ថង់ ត្រូវបានដុតបំផ្លាញចោលនាថ្ងៃនេះផងដែរ ៕

 

ដោយ លោក  ខេង ខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1835ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន3215ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1875ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន1046ដង ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន2183ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1688ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1796ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1670ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1610ដង ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន1706ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      201នាក់
ម្សិលមិញ    30959នាក់
សប្ដាហ៍នេះ    104054នាក់
ខែនេះ    262257នាក់
ឆ្នាំនេះ   2115536នាក់
សរុប   55714432នាក់
ថ្ងៃទី 11 ខែ 04 ឆ្នាំ 2025 ម៉ោង 00:31