សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 02:16 នាទី ចំនួនអានៈ 2364

នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង​ដែល​មាន​ស្តុក​​ឈើ​ក្រញូង​ ដែល​​ដឹក​នាំ​​ដោយ​លោក​ សំ​រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង តំ​ណាង​អយ្យការ​​សាលា​ដំ​បូង​ខេត្ត​​​ និង​ចូល​រួម​ដោយ​លោក ស៊ុន សេន នាយ​ការិយាយល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នងការ​ដ្ឋាន​ខេត្ត និង​ លោក ម៉ុងប៊ុនលីម នាយ​ផ្នែក​​រដ្ឋ​បាលព្រៃ​ឈើ​ក្រុង​​សៀមរាប ព្រម​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់​ថ្នាក់។

យោង​តាម​សម្តី​លោកមេភូមិ​នៃ ​ភូមិ​តាវៀន បាន​អោយ​ដឹងថា ១-ទី​តាំង​រោង​សិប្ប​កម្ម​មួយ​កន្លែងខាង​ជើង​ផ្លូវ​តាអុច ម្ចាស់​ឈ្មោះ ចាន់​គាន ជាប្តី និង​ ចាន់​សាវិនជាប្រព្ធ។ ២-ទី​តាំង​រោង​សិប្ប​កម្ម​ទី​ពីរ​ជា​របស់​ជន​ជាតិ​វៀត​ណាម​ដែល​រក​ម្ចាស់​មិន​ទាន់​ឃើញ មាន​តែ​ក្រុង​កម្មករ​វៀត​ណាម​ រត​គេច​ខ្លួន​អស់។ ៣-ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ដែល​ត្រូវ​កូន​ស្រី​ប្រាប់​ថា ឪពុង​ឈ្មោះ ហេងសោភ័ន ធ្វើ​ការខាង​អ្នក​ដោះ​មីន (ស៊ីម៉ាក់) និង​ម្តាយ​ឈ្មោះ តាន់​សុខុន តែ​ម្តាយ​និង​ឪពុក​មិន​នៅ​ផ្ទះ​ទេ​នៅ​ព្រឹក​នេះ បើ​ទោះ​ជា​សមត្ថ​កិច្ច​រង​ចាំ​អស់​ជាច្រើន​ម៉ោង​ក៏ដោយ។

ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​អោយ​ដឹង​ថា វត្ថុតាង​ និង​ឈើ​ទាំង​បី​ទី​តាំង​ខាងលើនេះ​ត្រូវ​រឹប​អូស​យក​ទៅ​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​បន្ទាយ​ស្រី​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​សុទ្ធតែ​ជា​ឈើ​ប្រណិត និង​មាន​បង្កប់​លាក់​ទុក​ឈើ​ក្រញូង​ដែល​ជា​ឈើ​ខុស​ច្បាប់​មិន​អាច​លើក​លែង​អោយ​បាន​ទេ ហើយ​ចំ​ណែក​ឯអ្នក​ពាក់​ព័ន្ធ ត្រូវ​ធ្វើ​សុំ​ណុំ​រឿង​ទៅ​តាម​ផ្លូវ​ច្បាប់​ផងដែរ។

យោ​ង​តាម​ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្បែរៗ​រោង​សិប្ប​កម្ម​ខាង​លើ​នេះ​បាន​លួច​បង្ហើប​ប្រាប់​ថា រោង​សិប្ប​កម្ម​ដែល​មាន​ម្ចាស់​ឈ្មោះ ចាន់​គាន បាន​បើក​ជិត​១០​ឆ្នាំ​ហើយ ឯរោង​សិប្ប​កម្ម​មួយទៀត​នៅ​ទល់​មុខ​ជា​របស់​ជន​ជាតិ​វៀត​ណាម ដែល​គេ​សង្ស័យ​ថា ស្រ្តី​ជន​ជាតិ​វៀត​ណាមម្នាក់ មាន​មាឌធំ ឈ្មោះកាចូវ (ឈ្មោះហៅក្រៅ) ​នៅ​ក្នុង​រូប​ភាព​ជា​ថៅ​កែ តែ​ស្រ្តី​វៀត​ណាម​រូបនោះ​បដិសេធន៍ថា ខ្លួន​មិន​មែន​ជា​ម្ចាស់​ទេ គ្រាន់​តែ​យក​ឈើ​មក​ជួល​អោយ​ក្រុង​កម្ម​ករ​រោង​សិប្ប​កម្ម​នេះ​កែឆ្នៃតែប៉ុណ្ណោះ។ ចំ​ណែក​ឯផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ឈ្មោះ ហេង​សោភ័ណ ធ្វើ​ការ​ជា​អ្នក​ដោះ​មីន​នោះ​គេ​ពុំ​ទាន់​ដឹង​ព័ត៌មាន​ច្បាស់​នៅ​ឡើយ​ទេ ព្រោះ​ម្ចាស់​មិន​ត្រ​ឡប់​មក​ផ្ទះ​នៅ​តែ​កូនស្រី ឯប្រភព​ក៏​មិន​ហ៊ាន​បង្ហើប​ដែរ ហាក់​មាន​ការ​ទើសទាល់។

សូម​បន្ថែម​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ក្រញូង​បាន​ចាប់​ផ្តើម​កំរើក​ឡើង​វិញ ដោយ​សមត្ថ​កិច្ច​ប្រ​ចាំ​ការ​តាម​ដង​ផ្លូវ​ហាក់​មើល​មិន​ឃើញ​ ស្តាប់​មិន​លឺ​ស្នូឡាន​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ខេត្ត​ឧត្តរមាន​ជ័យ ខេត្តសៀមរាប ខេត្ត​កំ​ពង់​ធំ ខេត្ត​ព្រះ​វិហ៊ារ ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​លក់​នៅ​ព្រំ​ដែន​វៀតណាមនោះ​ទេ ដែល​ធ្វើ​អោយ​គេ​សង្ស័យថា ប្រ​ហែល​ជា​មាន​ការ​ត្រូវ​រូវ​គ្នាដោយ​ប្រការ​ណាមួយ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន5452ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2510ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1666ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន3198ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1714ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1813ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2337ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4418ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1507ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន4110ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4536នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70614នាក់
ខែនេះ    818405នាក់
ឆ្នាំនេះ   3562709នាក់
សរុប   57161605នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:49