ស្ត្រីថៅកែហាងធ្វើសរសៃម្នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ ដោយឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីស៊ើបអង្កេតករណីបើកហាងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទ។
ស្ត្រីរូបនេះឈ្មោះ ម៉ៅ ស្រីមុំ អាយុ៣៤ឆ្នាំ ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ ឃាត់ខ្លួនជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៤២ ផ្លូវលេខ៣៧១ ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកទីតាំងនេះធ្លាប់ប្រកបអាជីវកម្មនេះជាយូរមកហើយ។ សមត្ថកិច្ចក៏ធ្លាប់អប់រំណែនាំឲ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ តែម្ចាស់ទីតាំងមិនបញ្ឈប់ទើបឈានដល់ការចុះបង្ក្រាបតែម្តង។
ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចរកឃើញវត្ថុតាងស្រោមអនាម័យមួយចំនួន ទាំងប្រើរួចនិងពុំទាន់ប្រើ។ ក្នុងនោះ សមត្ថកិច្ចរកឃើញនារីបម្រើផ្លូវភេទ៣នាក់ បញ្ចូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ៕
ថ្ងៃនេះ | 3539 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32098 | នាក់ |
ខែនេះ | 179726 | នាក់ |
ឆ្នាំនេះ | 3762386 | នាក់ |
សរុប | 53122312 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:06 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net