ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទៅតុលាការ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 06:10 នាទី ចំនួនអានៈ 1735

កាលរិយាល័យព្រហ្មទណ្ឌ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប​បាន​បញ្ជូន​ជន​ដៃ​ដល់​០៧​នាក់ដែល​បាន​ប្រើ​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​ទៅ​សាលា​ដំ​បូង​ខេត្ត​សៀមរាប​នៅ​រសៀល​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ។

សូម​រំលឹក​ថា នៅ​យប់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦​វេលាម៉ោង១១ មាន​ក្រុង​ជន​ដៃដល់​មួយក្រុមមាន​គ្នា​០៧​នាក់​ ​ជិះ​រថ​យន្ត​ម៉ាកហៃលេនដឺ​ពណ៍​ខ្មៅពាក់​ស្លាកលេខភ្នំពេញ 2K-6261 ទៅ​ពួនស្ទាក់​វាយ​បុរស់​វ័យ​៣៧​​​ឆ្នាំ​ម្នាក់​ ឈ្នោះ​ ឈួរលាង អោយ​រង​របួស​ស្ទើ​តែ​ស្លាប់​ស្ថិត​​នៅ​ចំនុច​ភូមិ​វត្ត​ដំ​ណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប (ខាងត្បូងឈាង​ខាង​លិច​សាលារៀន​វិទ្យា​ល័យ​អង្គរ) ចម្ងាយ​តែ​ប្រហែល​១០ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​ ខណៈជន​រង​គ្រោះ​ជិះ​ម៉ូតូចេញ​ពី​ផ្ទះ​របស់​ខ្លួន។

ការិយាល័យ​ព្រហ្មទណ្ឌ​អាវិធ​ហត្ថ​ខេត្ត​សៀមរាប​បាន​អោយ​ដឹង​ថា ដោយ​មាន​ការ​រាយ​ការ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្បែរនោះ​ថា មាន​ការ​ប្រើ​អំ​ពើ​ហឹង្ស​ដោយ​ចេតនាទើប​កម្លាំ​ម៉េអឹម​ខេត្ត​បាន​ចុះ​ទៅ​បង្ក្រាប​ ហើយ​បាន​ដក​ហូត​បាន​ដំ​បង​ឈើ​ជ្រុង​០១ដើមប្រវែង​ជិត​១ម៉ែត្រ​ជា​វត្ថុតាង និង​ឃាត់​ខ្លួន​ជន​សង្ស័យ​០៧​នាក់​យក​មក​សាក​សួរ​កសាង​សំ​ណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀម​រាប​នៅរសៀល​​ថ្ងៃទី០២នេះ ខែមេសា ឆ្នាំ២០១៦។ ​សមត្ថ​កិច្ច​បាន​បង្ហើបទៀត​​ថា មូលហេតុឈានដល់​​ព្រួត​គ្នា​ប្រើ​ហឹង្ស​លើ​ជន​រង​គ្រោះ​បែប​នេះ អាច​ជារឿងគំនុំ ព្រោះ​កាលពីជាង១ឆ្នាំមុន ខាង​ក្រុម​ជន​ដៃ​ដល់​បាន​យក​សំ​រាមដែល​មាន​ក្លិន​ស្អុយដែល​ជា​កាក​សំ​ណល់​របស់​រោង​ម៉ា​ស៊ី​ទឹក​កក ដែល​មាន​យី​ហោ​ឈ្មោះថា ឈូករដ្ឋ ​​ទៅ​ចាក់​មុខ​ផ្ទះ​ជន​រង​គ្រោះ​ ទើប​ធ្វើឱ្យ​មាន​​ការ​ឈ្លោះ​ទាស់ទែងប្តឹង​ប្តល់​គ្នាដល់​ប៉ុស្តិ៍​ប៉ូលីស​ក្នុង​សង្កាត់​សាលាកំ​រើក ម្តងរួច​ទៅ​ហើយ។ សមត្ថ​កិច្ច​បាន​បន្ថែម​ថា ក្រុម​ជន​ដៃដល់​បាន​សារភាពថា ពួក​គេ​វាយ​មនុស្ស​ច្រឡំ តាម​ពិត​ពួក​គេ​មាន​បំ​ណង​វាយ​ លោក តឹក​សារ៉ាវី ដែល​ជា​ប្អូន​ថ្លៃជន​រង​គ្រោះ​នោះទេ។

យោងតាម​របាយការណ៍របស់​សមត្ថ​កិច្ច​បាន​អោយ​ដឹងថា ជនសង្ស័យទាំង០៧​នាក់នោះមាន៖ ទី១/ ឈ្មោះ គង់ លីនិច ភេទប្រុសអាយុ៣១ឆ្នាំមុខរបរបើកឡានដឹកទឹកកក មានទីលំនៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី២/ ឈ្មោះ សុខ សុទ្ធា ហៅ ម៉ៅ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរដឹកទឹកកក មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី៣/ ឈ្មោះ ឡឺ គឹមចេន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មកររោងចក្រទឹកកកឈូករ័ត្ន មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ទី៤/ ឈ្មោះ សៀន ប៊ុនធី ភេទប្រុសអាយុ១៧ឆ្នាំមុខរបរកម្មកររោងចក្រទឹកកកឈូករ័ត្ន មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី៥/ ឈ្មោះ គង់ ចាន់ថា ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរលក់ទឹកសុទ្ធមានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី៦/ ឈ្មោះ ផាន់ សុវណ្ណនី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទដៃ រស់នៅភូមិសាលាកន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប។ ទី៧/ ឈ្មោះ យ៉ង់ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកឡានដឹកទឹកកក មាន​ស្រុក​កំ​ណើតនៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោក ឈួរលាង ជនរង​គ្រោះ​បាន​អោយ​អ្នក​យក​ព័ត៌មាន​យើង​ដឹងថា លោក​បាន​ជិះ​ម៉ូតូចេញ​ពី​ផ្ទះ ដែល​មាន​អាស័យ​ដ្ឋាន​ខាងលើបាន​ប្រ​ហែល​តែ​ជាង​១០ម៉ែត្រ ស្រាប់​មាន​មុស្ស​ប្រុស​ជិត​១០​នាក់​រត​សំ​ដៅ​មក​វាយ​លោក​តែម្តង ដោយ​ពួកគេ​ខ្លះ​ប្រើ​កណ្តាប់​ដៃ​ ឯខ្លះ​គេ​ប្រើ​ដំបង។ ភ្លាម​នោះ​លោក​បាន​ស្រែក​ហៅ​បង​ប្អូន​សាច់​ញាតិ​អោយ​ជួយ ទើប​ប្អូន​ថ្លៃរបស់​លោក​រត​ទៅ​ដេញ​ចាប់​ជន​ដៃដល់​​ តែ​ចាប់​មិន​បាន​ពួកគេ​បាន​រត​ឡើង​ឡាន​ហៃ​ឡេន​ដឺ​ខាង​លើ​បើក​ទៅ​បាត់។ លោក ឈួរលាង​ បាន​បន្ត​ថា​ពេល​នោះ​ងងឹតមុខ​សន្លប់​ទើប​បង​ប្អូន​សាច់​ញាតិជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯមន្ទ្រីរពេទ្យ។ លោក ឈួរលាង បាន​អោយ​ដឹង​បន្ថែមនៅ​រសៀល​ថ្ងៃទី​០១​ថា លោក​បាន​អោយ​បង​ប្រុសរបស់​លោក ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉េអឹម​ខេត្តសៀមរាប ពីបទ​​ហិង្សាដោយ​ចេតនា មាន​ស្ថាន​ទំ​ងន់​ទោស ដោយ​ទាមទាសំណង​ជាទឹក​ប្រាក់​ចំ​នួន​១ម៉ឺនដុល្លារអាមេរីក ហើយ​សូម​អោយ​សមត្ថ​កិច្ច​ផ្តន្ទាទោសជន​ដៃដល់​ទៅ​តាម​ផ្លូវ​ច្បាប់​ផង។

លោក តឹក​សារ៉ាវី ត្រូវ​ជាប្អូថ្លៃជន​រង​គ្រោះខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​បងថ្លៃលោកចេញ​ម៉ូតូពី​ផ្ទះមិន​បាន​១០​ម៉ែត្រ​ផង​ស្រាប់​លឺ​សំ​លេង​ស្រែក​អោយ​ជួយផង​ ភ្លាម​នោះ​លោក​បាន​រត​ទៅ​ដល់​ឃើញ​មនុស្ស​ជិត​១០​នាក់​ប្រ​ដាប់​ដោយ​ដំ​បង​កំ​ពុង​ព្រួត​វាយ​បង​របស់​លោក​ដែល​កំ​ពុង​ដួល​ដេក​លើដី។ លោក​វី​បន្តថា ពេល​ក្រុម​ជន​ដៃ​ដល់​ឃើញ​លោក​រត​ទៅជួយ​បង​លោក​​ ​ពួកក្រុមជន​​ដៃ​ដល់​បែក​វ៉ូង​ប្រសេក​ប្រ​សាច ហើយ​លោក​បាន​រត​តាម​ចាប់​ជន​ដៃដល់​២នាក់​ក្នុង​ចំ​ណោម​នោះ តែ​បែជាមាន​ជន​ដៃ​ដល់​បី​បួន​នាក់​ផ្សេង​ទៀត​មក​ព្រួត​វាយ​បង​របស់​លោក​បន្ថែមនៅ​មុខ​ផ្ទះម្តង​ទៀត​​ ឃើញ​ហេតុ​ការ​ណ៍​ដូច្នេះលោក​រត​បក​មក​ជួយ​បង​វិញ​ តែ​ក្រុម​ជន​ដៃ​ដល់​បាន​នាំ​គ្នា​រត​ឡើង​ឡាន​បើក​ចេញ​ទៅ​បាត់។

នៅ​រសៀល​ថ្ងៃទី០២នេះ​អ្នក​យក​ព័ត៌មាន​យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពីលោក ​ព្រះ​រាជអាជ្ញារង និងលោក​​ចៅ​ក្រម​ស៊ើប​សួរ​ដែល​ទទួល​រឿង​ក្តី​នេះ​បាន​ទេ តែ​ប្រ​ភព​ពី​មន្ត្រី​ប៉ែអឹម​ខេត្ត​បាន​អោយ​ដឹងថា ជន​សង្ស័យទាំង០៧​នាក់​បាន​បញ្ជូន​យក​ទៅ​ផ្ញើ​នៅ​កង​រាជ​អាវិធហត្ថ​ខេត្ត​វិញសិន។

អ្នក​យក​ព័ត៌មាន​យើង​ក៏ពុំអាច​សុំ​ការ​បំភ្លឺ​ពី​ថៅ​កែ​រោង​ម៉ាស៊ីន​ទឹក​កកយី​ហោ ឈូគរដ្ឋ​ បាន​ដែរ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង ពាក់​ព័ន្ធ​ករណី​ក្រុម​កម្ម​ករ​រោង​ម៉ាស៊ីន​ទឹក​កកនេះនាំ​គ្នា​ទៅ​ប្រើ​ហឹង្សា​លើ​ជន​រង​គ្រោះខាង​លើ។

គេសង្កេតឃើញថា ក្រោមការដឹកនាំរបស់លោក ប៉ោវណ្ណនិត មេប៉េអឹម​ខេត្តសៀមរាប និង​មន្ត្រី​ក្រោម​ឧវាត​របស់​លោក បទល្មើសមួយ​ចំ​នួន​កំពុង​តែត្រូវ​បាន​បង្គ្រាប​ជាហូរហែគួរអោយ​កត់​សម្គាល់៕ ដោយ​៖ ផ្លុង រ៉េត (កម្ពុជាសុវណ្ណភូមិ និង​ធ្វើ​ព័ត៌មាន​ស៊ើប​អង្កេត​មួយក្នុង​ករណី​ការ​ប្រើហឹង្សាខាងលើ សូម​រងចាំអាន)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2228ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2576ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1809ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2305ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1958ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1588ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន2994ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1511ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1541ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1756ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9431នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75509នាក់
ខែនេះ    823300នាក់
ឆ្នាំនេះ   3567604នាក់
សរុប   57166500នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:31