លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុយគ្មានឆន្ទៈបង្ក្រាបបទល្មើសព្រៃឈើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 10 ឆ្នាំ 2016 វេលាម៉ោង 04:27 នាទី ចំនួនអានៈ 1638

យោង​តាម​សេច​ក្តី​រាយការណ៍​ពី​ភូមិសាស្ត្រ "ដែន​ជំ​រក​សត្វ​ព្រៃ​បឹង​ពែរ" ស្ថិត​ក្នុង​ឃុំខ្វាវ ស្រុក​ជី​ក្រែង​ ដែល​​គ្រប់​​គ្រង​ដោយ​ក្រ​សួង​បរិស្ថាន​នោះបាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​តំ​បន់​នេះ​កំ​ពុង​ទទួល​រង​នូវ​ការ​កាប់បំ​ផ្លាញ​ព្រៃ​ឈើ​យ៉ាង​រង្គាល​ពី​សំ​ណាក់​ក្រុម​ឈ្មួញ​ទុច្ចិត តែ​ចំ​​ណែក​មន្ត្រី​បរិ​ស្ថាន​ដែល​មាន​ស្នាក់​ការ​ប្រ​ចាំ​នៅតំ​បន់​នោះ​មិន​មាន​ឆន្ទះ​បង្ក្រាប​ ឬ​ទប់​ស្កាត់​នោះ​ឡើយ ហើយ​ថែម​ទាំង​ដេក​អង្រឹង​រាប់​ក្បាល​ឡាន​ក្បាល​គោយន្ត​កន្ត្រៃយក​លុយ​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយ​ទៅ​វិញ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​នៅ​តំបន់ ដែន​ជំ​រក​សត្វ​ព្រៃបឹងពែរ ជា​អ្នក​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើស​កម្មភាព​អារ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ ទាំង​យប់​ទាំងថ្ងៃ ជា​ថ្នូរ​ទៅ និង​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន។​ប្រភពដដែលបាន​បន្ថែមថា ព្រៃ​ឈើ​នៅ​ក្នុង​ ដែនជំរក​សត្វព្រៃ​បឹង​ពែរ មាន​ឈើបេ​ង​ នាងនួន ធ្នង់ ​គគី និងឈើ​ទាល​បាន​រង​​វិនាស​កម្ម មហន្តរាយយ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ក្រុម​ឈ្មួញ ប្រើប្រាស់​ម៉ាស៊ីនរណា​ង៉ោង ជា​ច្រើនគ្រឿង​ អារ​ផ្ដួល​រំ​លំ រួម​ធ្វើ​ការ​ដឹក​ជញ្ជូន​តាម​គោ​យន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង យក​ទៅ​ដាក់​តាម​រោង​សិប្ប​កម្ម ​នា​នា​នៅ​តំ​បន់​ខាង​លើ​នេះ ដើ​ម្បី​កែ​ឆ្នៃ ជា​គ្រឿង​សង្ហារ​រឹម​ផ្សេងៗ​។

មាន​ការ​អះ​អាង​បន្ថែម​ថា មន្ត្រី​បរិស្ថាន​នៅស្នាក់​ការ ​ដែន​ជំ​រក​សត្វ​ព្រៃ​បឹង​ពែរ ដែល​មន្ទីរ​ដាក់​អោយ​ឈរ​ជើង​​ដើម្បី​​ការ​ពារព្រៃឈើតាម​ច្បាប់​របស់​រដ្ឋ​នោះ​ តាម​ពិត​ទៅ​​មិន​បាន​​ចូល​រួម​ទប់​ស្កាត់​នូវ​បទល្មើស​ដែល​កើតពេញ​បន្ទុក​ក្នុង​ដែន​គ្រប់​គ្រង​របស់​ខ្លួន​នោះ​ឡើយ ​ដោយ​មន្ត្រី​បរិស្ថាន​ទាំងនោះ​ចង​អង្រឹង​ដេក​ចាំ​ប្រ​មូល​លុយពី​ក្រុម​ឈ្មួញ​តែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ លោក គង់ សុគន្ធា ប្រធានស្នាក់ការដែនជំរកសត្វ ព្រៃបឹងពែរ មិន​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេ​នៅ​​រសៀល​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដោយ​ទូរស័ព្ទទៅលោកជា​ច្រើន​ដងតែ​គ្មាន​អ្នក​ទទួល។

លោក ពៅជុំ អនុប្រធានការិយាល័យរដ្ឋ​បាល​ការពារ និង​អភិរក្សធម្ម​ជាតិ និង​ជានាយក​តំបន់​ដែន​ជំរក​សត្វ​ព្រៃបឹង​ពែរ បាន​ប្រាប់​តាមទូរស័ព្ទនៅ​រសៀល​ថ្ងៃទី១៣​ដដែល​នេះថា លោក​ពិត​ជាមាន​កូន​ចៅ​ឈ្មោះ គង់​សុគន្ធា មែន ហើយ​លោក​បាន​ប្រាប់​ទៀត​ថា ថ្មីៗនេះលោក​ក៏ធ្លាប់​បាន​ចុះ​ទៅ​មើល​ដែរ​ តែមិន​ឃើញ​មាន​បទ​ល្មើស​អី​ទេ បន្ទាប់​ពី​មាន​សារព័ត៌មាន​ខ្លះ​ៗ​បាន​ចុះ​ផ្សាយ។

សកម្មភាព​ដឹក​ឈើ​នៅ​តំបន់ខាង​លើ​នេះ​មិន​មែន​ទើប​តែ​កើត​ឡើង​ថ្មីៗនេះទេ វា​កើត​ឡើង​រាំរៃ​ជា​យូ​ខែ​ឆ្នាំ​ណាស់​ទៅ​ហើយ ដូច្នេះខាង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ខាង​ក្រសួង​បរិស្ថាន​គួរ​តែ​រឹត​បន្តឹង​ផង​ ជៀស​វាន​ខូច​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំធំៗ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1578ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1576ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2473ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន1991ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន2312ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន7610ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1556ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1560ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1577ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1534ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12552នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    78630នាក់
ខែនេះ    826421នាក់
ឆ្នាំនេះ   3570725នាក់
សរុប   57169621នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 17:36