លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកតន់ហន់ទាំងយប់ទាំងថ្ងៃសមត្ថកិច្ចជំនាញមិនហ៊ានបង្រ្កាប

ដោយៈ សហការី ខេត្តពោធិ៍សាត់ ថ្ងៃទី 27 ខែ 12 ឆ្នាំ 2016 វេលាម៉ោង 04:56 នាទី ចំនួនអានៈ 1692

ប្រភព​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​​ដ៏​​មាន​អំ​ណាច  ឈ្មោះ ច័ន្ទ ឃៀ​ង  ហៅ ង៉ោ​ម៉ៅ  នៅ​តែ​​បន្ត​​ប្រ​មូល​​ទិញ  និង​​​ដឹ​ក​ជ​ញ្ជូន​​ឈើ រាជ​​កុល (​ម្រិញ​) ល្បី​​ពេញ​​ខេត្ត​ពោធិ៍​សាត់ មិ​នដែល​​ក្រែ​ង​ញ​ញើត ចំ​ពោះ​​ប្រ​តិ​បត្តិ​ការ បង្ក្រា​ប​រ​បស់ ប្រ​មុខ​​រា​ជរ​ដ្ឋាភិ​បា​ល នោះឡើយ  ដូចជា​ពេលនេះ  ឈ្មួញ ង៉ោ ម៉ៅ  បាន​ប្រ​ប្រាស់​កម្មករ​ជាច្រើន​ស្ទួ​ច​លើក​ឈើ​ដាក់​ឡាន​យី​ឌុប​ដើម្បី​ដឹក​ចេញ​ពី​ស្រុក​វាលវែង  ខេត្តពោធិ៍សាត់  ឆ្ពោះ​មក​ខេត្តកំពង់ស្ពឺ ដើម្បី​បន្តទៅ​ប្រទេស​វៀតណាម  តាម​ច្រក​តន់​ហន់  ខេត្តកំពត និង​ខ្លះទៀត  ទៅ​វៀតណាម  ដោយ​ឆ្លងកាត់ជាច្រើន  ខេត្តឆ្ពោះទៅស្វាយរៀង ​។

មន្ត្រីនគរបាល ខេត្តពោធិ៍សាត់ ឈ្មោះ ឆាង ម៉ៅ គឺជា​ឈ្មួញ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជា​យូរ​មកហើយ ដោយមាន​ការឃុបឃិត ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដទៃទៀត​។ ក្នុង​មួយថ្ងៃៗ ក្រុម​លោក ឆាង ម៉ៅ បាន​ដឹកជញ្ជូន​ឈើ ចេញពី តំបន់​ព្រៃ​ជួរ​ភ្នំក្រវាញ មក​ចែកចាយ​តាម​ដេប៉ូ ក្នុងស្រុក​ក្រគរ ក្រុង​ពោធិ៍សាត់ និង​ខេត្ត កំពង់ឆ្នាំង តាម​រថយន្ត និង​រទេះគោ​ ​ក្របី មិនតិច​នោះទេ ហើយ​រឿង​ដែល​លោក ឆាង ម៉ៅ ហ៊ាន​ធ្វើ​អ្វីៗ​តាម អំពើ​ចិត្ត ដោយសារ មានការ​ឃុបឃិតគ្នាជាប្រពន្ធ័ និង​មាន ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​ក្នុង​ជួរ គណៈ​អភិបាល ខេត្តពោធិ៍សាត់ ហើយធ្វើអ្វីៗតាមអំពើចិត្ត ។​

​សូម​​រំលឹកថា កម្លាំង​កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ចុះបង្ក្រាប រថយន្ត យី​ឌុប ដឹកឈើ រាជ​កុល ចំនួន ២​គ្រឿង ដែល​គេ​ស្គាល់ថា​ជា​របស់លោក ង៉ោ ម៉ៅ​។ ការបង្ក្រាប​រថយន្ត​ដឹកឈើ​នោះ បានធ្វើ​ឡើង​នៅ​ផ្លូវ ចេញពី​ស្រុក​វាលវែង ចំនួន ៣ រថយន្ត​យី​ឌុប ទៅកាន់​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត បន្ត​ឆ្លងទៅ​វៀតណាម តាម​ច្រក​តន់​ហន់ កាលពី​យប់ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ហើយ​រហូត មកដល់ពេលនេះ លោក ង៉ោ ម៉ៅ នៅតែ​មិន​រាងចាល បន្ត​ពង្រីក មុខ​ជំនួញ​ឈើ កាន់តែខ្លាំង ផ្គើន​សមត្ថកិច្ច ថែម​ទៀតផង​។

​ប្រភព​ដដែល បាន​អះអាងថា លោក ង៉ោ ម៉ៅ មាន​តួនាទី ជា​នាយរង​ផ្នែក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ក្រគរ បាន​រកស៊ី​ហ៊ុន​គ្នា ជាមួយ​ឈ្មោះ ផាន់​នី មន្ត្រី​យោធា នៅ​កងពល​លេខ​១៤ និង​ឈ្មោះ វណ្ណ ជា​សមត្ថកិច្ច នៅ​ក្រុងភ្នំពេញ​។ អ្នក​ទាំង​៣ ល្បីឈ្មោះ​ពេញ ខេត្តពោធិ៍សាត់ ក្នុងការ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់ ហើយ​ឮថា​ឈ្មោះ វណ្ណ ត្រូវជា​ប្អូនធម៌ លោក​អភិបាលខេត្ត ទើប​ពួកគេ​មានអំណាច ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​។ សូម​រំលឹកថា លោក ហេង សំបូ បច្ចុប្បន្ន​ជា ប្រធានស្តីទី សាខាគយ​និង​រដ្ឋាករ ខេត្តកំពត  កាល​នៅ​ជា​មេ​គយ ច្រក​តន់​ហន់ ធ្លាប់​ពាក់ព័ន្ធ​ជាមួយ ជំនួញ​ឈើ​ខុសច្បាប់ របស់លោក ង៉ោ ម៉ៅ  រហូត​មាន​លុយ ជ្រែ​ឡើង​តំណែង ជា​មេ​គយ​ខេត្តកំពត គួរ​ឲ្យ​ស្ញប់​ស្ងែ​ង​ផងដែរ។

កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បក​ស្រាយពី​អ្នក​ពាក់ព័ន្ធខាងលើ​បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំរាប់​ធ្វើ​បទសំភាសន៍​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1652ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1761ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2316ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1672ដង ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង   អាន2370ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1916ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1910ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1560ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1719ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2193ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11123នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77201នាក់
ខែនេះ    824992នាក់
ឆ្នាំនេះ   3569296នាក់
សរុប   57168192នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:29