លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្តខ្នាត់យក្សបីគ្រឿងដឹកឈើនៅយប់ថ្ងៃទី១៣ឈានចូលទី១៤ ដោយគ្មានក្រុមហ៊ុនពិតប្រាកដ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 14 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1608

លោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវ​បាន​អ្នកយក​ព័ត៌មាន​យើង​នៅ​ស្រុក​អន្លង់វែង រាយការណ៍កាល​ពី​យប់​ថ្ងៃទី១៣ឈានចូល​ទី១៤ ខែមិនា ឆ្នាំ​២០១៧​នេះថា បាន​ប្រើ​​រថយន្ត​យីឌុប​១គ្រឿង និង​រថយន្ត​ខ្នាតយក្ស​ប្រភេទ​កាច់ក ២គ្រឿង​ទៀត​ ដឹក​ឈើ​ពី​ខេត្ត​ព្រះវិហារ ឆ្លង​កាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់​វែង និងក្រុង​សំរោង ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យ ដោយ​មិន​មាន​សមត្ថ​កិច្ចណាម្នាក់​ចេញ​មុខ​ត្រួតពិនិត្យ​ច្បាប់​លំលាប់​ ឬទម្ងន់​ផ្ទុកនោះទេ។

នៅ​ព្រឹកម៉ោង​១០និង​១៤នាទី ​ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧នេះលោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ​បានប្រាប់កម្ពុជសុវណ្ណភូមិតាមទូរស័ព្ទដៃថា លោកបច្ចុប្បនេះឈប់​រក​ស៊ីដឹកឈើ​ហើយ ឈើ​ដែល​ដឹក​យប់​មិញ​ក្មេង​ៗទេដែល​ជាអ្នក​ធ្វើការ ហើយ​លោក​មិន​មាន​ក្រុម​ហ៊ុន​ដីសម្បទាន ឬក្រុម​ហ៊ុន​ដឹក​ឈើ​អី​នោះទេ បើមានក្រុមហ៊ុន​​ដូចគេដូចឯង ច្បាស់​ជាក្លាយជាឧកញ្ញា មហាសេដ្ឋី ឬអ្នក​មាន​យូរ​ហើយ។

ប្រភពពីសមត្ថកិច្ច​តាមដងផ្លូវ​បានអោយ​ដឹងថា រថយន្ត​ដឹក​ឈើ​៣​គ្រឿងខាង​លើ​នេះ អ្នក​រត់ការបង់លុយ​​អោយសមត្ថកិច្ចពាក់ព័ន្ទតាមដងផ្លូវ​គឺឈ្មោះ ដូច ភេទប្រុសអាយុប្រហែល​ជា២០​ឆ្នាំ ជាកូនប្រុស​​របស់​លោក ថៃ-គឹមហេង ជំនួយ​ការ​របស់លោក​ ស-ថាវី នេះតែម្តង។

នៅ​ព្រឹក​ថ្ងៃទី១៤ដដែលនេះ កម្ពុជាសុវណ្ណភូមិ ​មិន​អាច​សុំ​ការ​​ពន្យល់​ពីលោក​នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី ជំនួស​លោក អ៊ិត-ភូម្រា នាយខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្តព្រះវិហារចាស់​បាននោះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

រីឯលោក ឃុន-ប៊ុន​ហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អន្លង់​វែង ក៏មិន​អាច​សុំ​ការ​បក​ស្រាយ​បានដែរ ព្រោះ​ទូរស័ព្ទរបស់​ជាប់​រវល់រហូត ខល​មិន​ចូល។

លោក ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​បានប្រាប់តាមទូរស័ព្ទនៅម៉ោង១២និង​៣២នាទី ថ្ងៃទី១៤នេះថា លោក មិន​ដែល​មានជំនួយការឈ្មោះ ថៃ-គឹមហេង​ នោះទេ រួចបិតទូរស័ព្ទបាត់។

បើ​ទោះជា​លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ​បដិសេធថា លោកមិន​មាន​ជំនួយការ​ឈ្មោះ ថៃ-គឹមហេង នេះក៏ដោយ​ពលរដ្ឋ​ មន្រ្តីរាជការ​មួយចំនួន​បាន​អះអាងថា លោកថៃគឹមហេង គឺជាជំនួយការរបស់​លោកសថាវីពិតមែន ហើយថែមទាំងជាប្រធានអង្ករក្សរបស់​លោក សថាវី ទៀតផង។

ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ​ មានការ​សង្ស័យថា លោក ថៃគឹមហេង អាច​ជាកូន​អុក​មួយ​របស់​លោក​សថាវី ក្នុង​ការ​រក​ចំណូល​ខ្មៅ​ជូន​លោក សថាវី ទៀតផង?

ប្រពភពី​មន្ត្រី​រាជការម្នាក់​នៅ​ខេត្តឧត្តរមានជ័យបានលួច​បង្ហើបថា តាំងពីលោក ស-ថាវី ឡើង​ធ្វើ​ជាចៅហ្វាយ​ខេត្តឧត្តរមានជ័យមក លោក ថៃ-គឹមហេង រក​ស៊ី​មានបានដូរឡានចាស់​ឡើង​ឡានឡិចស៊ីស៤៧០ ឯលោក ដូច កូន​ប្រុស​របស់លោក​ឡើង​ឡាន​ហៃលេនដឺ មានលុយចាយ​គ្រឹគៗគ្រាក់ ដោយ​សារបាន​បារមីរបស់​លោកអភិបាល​ខេត្តឧត្តរមានជ័យលោក ស-ថាវី។

សូមលោក នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយ​មានជ័យ មន្ទីរ​សា​ធារ​ណការណ៍ និង​ដឹក​ជញ្ជូន​ទាំង​៣ខេត្តនេះមេត្តា ជួយត្រួត​ពិនិត្យរឹត​បន្តឹង ក្រុម​រថ​យន្ត​យក្សដឹក​ឈើ​យប់​ៗទាំង​នេះផង ព្រោះ​បើ​មិន​ដូច្នេះទេ ព្រៃឈើ​ក៏រលាយ ផ្លូវ​ថ្នល់​ក៏រលាយអស់​ តែ​មិន​មាន​ថវិការ​ចូល​រដ្ឋ ដែល​ជាហេតុ​បណ្តាល​អោយ​សម្តេច ហ៊ុន-សែន ទៅ​ខ្ចីលុយបរទេសមក​ជួស​ជុល​ផ្លូវថ្នល់ ឬដាំដើម​ឈើសា​​ឡើង​វិញជាក់ជាមិន​ខាន៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន2256ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2756ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1758ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1516ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2450ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1775ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1707ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1682ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន3628ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2449ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11372នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77450នាក់
ខែនេះ    825241នាក់
ឆ្នាំនេះ   3569545នាក់
សរុប   57168441នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:51