ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក

ដោយៈ រ៉េត ខេត្តរតនៈគីរី ថ្ងៃទី 07 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 08:03 នាទី ចំនួនអានៈ 1613

យោង​តាម​ប្រភព​ពី​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ណ៍នៅ​វេលា​​ម៉ោង​៧និង​៤០នាទីព្រឹក​ ​​​ថ្ងៃទី០៧ ខែមាសា ឆ្នាំ២០១៧ នេះ​ថា មាន​អ្នក​កាសែត​ជាង​២០​នាក់ ត្រូវ​បាន​ប៉ូលីស​អន្តោប្រវេស​ច្រក​អូយ៉ា​ដាវ ខេត្តរតនគីរី ឃាត់​ខ្លួន​ ខណៈពេល​ដែល​ពួកគេ​កំពុងថត​រូប​រថ​យន្ត​សាន់​យ៉ុង​ជាច្រើន​គ្រឿង​ដឹក​ឈើ​ឥត​ច្បាប់​ចេញ​យក​ទៅ​លក់​ឯ​ប្រទេស​វៀតណាម។

អ្នក​យក​ព័ត៌មាន​យើង​បាន​បន្ថែម​យ៉ាង​ខ្លី​ថា ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ដែល​ខុស​និង​វិជ្ជាជីវៈ ក្រម​សីល​ធម៌ជា​អ្នក​សា​រព័ត៌មាន​នោះទេ គ្រាន់​តែ​ទៅ​ថត​រូប​រថ​យន្ត​សាន់​យ៉ុង​ដឹក​ឈើ​ពី​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រ​ទេស​វៀត​ណាម​តាម​ច្រក​អូយ៉ាដាវ​តែប៉ុណ្ណោះ តែ​បែជា​ប៉ូលីស​អន្តោប្រវេស​ច្រក​នេះ​នាំ គ្នាមក​ឃាត់​ខ្លួន​របស់​ពួកគេ ដោយ​មិន​ដឹង​ពីមូល​ហេតុ និង​គោលបំ​ណង​យ៉ាង​ណានោះទេ។

បើយោងតាម​ព័ត៌មាន​ពី​គេ​ហទំព័រ​នៅ​ក្នុង​ស្រុក​ជាច្រើន​បាន​សរសេរ​រិះ​គន់​ជារៀង​រាល់​ថ្ងៃអំពី​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ពី​ខេត្តរតនគីរី​តាម​ច្រក​អូយ៉ាវ​ដាវ​ទៅ​ប្រទេស​វៀត​ណាម​ តែ​គ្មាន​សមត្ថកិច្ច​ណា​ធ្វើ​ការ​បង្ក្រាប​នោះឡើយ​ នេះ​ជាហេតុ​ធ្វើ​អោយ​មហាជន​សង្ស័យថា សមត្ថកិច្ចនៅ​ច្រក​នេះ​ហាក់​មាន​ការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​អោយ​ក្រុម​ឈ្មួញ​ទុច្ចរិត​ ដឹក​ឈើ​អត់​ច្បាប់​បំ​ផ្លាញ​ធន​ធាន​ធម្ម​ជាតិ​របស់​ប្រទេស​ជាតិ​ដោយ​មិន​មាន​ថវិការ​បង់​ពន្ធចូល​រដ្ឋ​ទាល់​តែសោះ។

ក្រុម​អ្នក​កាសែត​ជាង​២០​នាក់​ដែល​កំពុង​ត្រូវ​បាន​ប៉ូលីស​អន្តោ​ប្រវេស​ច្រក​អូយ៉ាដាវ​ឃាត់​ខ្លួន​នៅ​ព្រឹក​នេះ សូម​សំណូម​ពរ​ទៅ​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​មេត្តា បញ្ជា​ទៅ​ក្រុម​ប៉ូលីស​នៅ​ច្រក​អូយ៉ាដាវ​ អោយ​ដោះ​លែ​ង​ពួក​គេ​ជា​បន្ទាន់ ហើយ​បែ​ទៅ​ចាប់​រថ​យន្ត​ដឹក​ឈើ​បំ​ផ្លាញ​ជាតិ​វិញ​ប្រ​សើជាជាង ហើយ​ជា​ពិសេស​ពួក​គេ​សូម​ឯកឧត្តម​ ខៀវ កាញ្ញារិទ្ធិ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​មេត្តាធ្វើ​អន្តរាគមន៍ ទៅ​ថ្នាក់​ដឹក​នាំ​របស់​ប៉ូលីស​អន្តោប្រវេស​ច្រក​អូយ៉ាដាវ​អោយ​ដោះ​លែង​ពួកគេ​អោយ​មាន​សេរីភាព​ឡើង​វិញ៕ ដោយ៖ ផ្លុងរ៉េត (សូម​ជួយចែក​រំលែក​ព័ត៌មាន​នេះបន្តផង)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នឹកសង្សាចាស់   អាន1944ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2365ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន3708ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1581ដង បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់   អាន2368ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2753ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន1739ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1794ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1555ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1759ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9145នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75223នាក់
ខែនេះ    823014នាក់
ឆ្នាំនេះ   3567318នាក់
សរុប   57166214នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:12