រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោះឆ្នោតរួមភ្លាមអាជ្ញាធរអប្សរាចុះរុះរើផ្ទះពលរដ្ឋដូចមុនដដែល រាស្ត្រថាបោករាស្ត្រទៀតហើយ បើនៅតែចឹងទៀត២០១៨សេរ៉ូហើយសម្តេច

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 06:49 នាទី ចំនួនអានៈ 1586

នៅតំបន់ឧទ្យាអង្គរខ្លះ ត្រូវបានហាមឃាត់មិន​អោយ​សាង​សង់លំនៅឋាន ប៉ុន្ដែ​ជា​រើយៗ​នៅពេល​មុន​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់ដឹកនាំ​ អាជ្ញាធរជាតិអប្សរាមិនហាមឃាត់នោះទេ ​ថែម​ទាំង​មាន​អ្នក​ដើរ​បំផុស​បំផុល​ថា គេ​បើក​អោយ​ធ្វើ​ផ្ទះទៀត​ផង​ ហើយ​អាជ្ញាធរ​អប្ស​រា​ក៏​មិន​ចុះ​រើផ្ទះ​ដែរ ឬហាម​ពល​រដ្ឋ​នោះ​ដែរ។

ពលរដ្ឋបានឲ្យដឹងថា បន្ទាប់ពីបោះឆ្នោតរួចរាល់នោះស្ថាប័អប្សរានេះ បានចុះ​ហាមឃាត់​មិន​អោយ​រាស្ត្រ​ធ្វើ​ផ្ទះទៅវិញ (ខឹង គោវ៉ាយ អាទេះ)។

ករណីនេះ មន្ដ្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរជាតិអប្សរាគួរដោះស្រាយឲ្យបានសមស្រប ដើម្បី​ចំណេញ​ទាំង​ពីរ​ភាគី។ ប្រជាពលរដ្ឋមួយចំនួននៅក្នុងតំបន់ឧទ្យាជាតិអង្គរ ព្រួយ​បារម្ភ​អាជ្ញាធរ​ជាតិអប្សរា​រុះរើលំ​នៅ​ឋាន បន្ទាប់​ពីពួកគេសាងសង់ផ្ទះ ក្នុង​ពេល​ឃោស​នា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្ដិ​ទី៤នេះ​កន្លង​មក។​

ពលរដ្ឋនៅសង្កាត់គោកចក ខេត្ដសៀមរាប លោក ចាន់ ដា ប្រាប់អោយដឹង នៅថ្ងៃនេះថា មុន​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់អាណត្ដិទី៤នេះ អាជ្ញាធរជាតិអប្សរា បានបន្ធូបន្ថយដល់ពលរដ្ឋ ឲ្យ​សង់​លំ​នៅឋាន​ក្នុង​តំ​បន់​ហាម​ឃាត់​នៃតំបន់ឧទ្យានជាតិអង្គរ ប៉ុន្ដែបន្ទាប់ពីបោះឆ្នោតរួច មន្ដ្រីស្ថាប័ននោះបានហាមឃាត់ និង​គម្រាម​ដឹក​យក​សំភារៈ ខណៈដែលពួកគាត់សង់ផ្ទះមិនទាន់រួចរាល់។លោកបន្ដថា ក្រុមមន្ដ្រីអាជ្ញាធរជាតិអប្សរា បាន​ប្រាប់ថា នឹងរុះរើផ្ទះពួកគាត់ នៅថ្ងៃទី២៥ខែមិថុនានេះ បើគ្មានលិខិតអនុញ្ញាត។ ពួក​គាត់​សម្ដែង​ការ​ព្រួយ​បារម្ភបាត់​បង់លំនៅឋាន ដោយសារសង់ផ្ទះនោះ ពួកគេបានខ្ចីបុលពីធនាគារ។ លោកបន្ដថា«អប្សរា គេ​ហាមឃាត់មិនឲ្យធ្វើ តែមុនពេលបោះឆ្នោតបួនប្រាំថ្ងៃ ឃើញគេធ្វើគ្រប់គ្រាខ្ញុំធ្វើដែរ ដល់​ពេល​បោះ​ឆ្នោត​ហើយ​រំលងបានពីរថ្ងៃអប្សរាគេហាមឃាត់គេថា មិន​ឲ្យ​យើង​ធ្វើ​បើ​ធ្វើ​បន្ដ​ទៀត​គេ​យក​ឥវ៉ាន់​ទាំង​អស់​បាទ​បើ​រុះរើព្រួយបារម្ភដែរអត់លុយបង ខ្ចីលុយគេធ្វើផ្ទះដល់គេមករុះរើចឹងព្រួយបារម្ភណាស់»។

ស្រដៀងគ្នានោះដែរ ពលរដ្ឋនៅសង្កាត់នគរធំ អ្នកស្រី សូ សុខុម ឲ្យដឹងថា ការអនុញ្ញាត​ឲ្យ​ពួក​គាត់​សង់ផ្ទះ​មុន​បោះឆ្នោតនេះ គ្រាន់តែចង់បានសន្លឹកឆ្នោតប៉ុណ្ណោះ ចំណែកជួយពលរដ្ឋឲ្យមានទីលំនៅនោះ គឺអាជ្ញាធរជាតិអប្សរាគ្មានឆន្ទះនោះទេ។អ្នកស្រីបន្ដថា ពលរដ្ឋខ្លះបានជ្រកក្រោមតង់កៅស៊ូ និង​ខ្លះ​ទៀត​ជ្រក​ក្រោម​ខ្ទម ខណៈធ្វើផ្ទះមិនទាន់រួច ដោយ​សារ​មន្ដ្រី​អាជ្ញាធរ​ជាតិអប្សរា​គម្រាម​ដឹកសម្ភារៈ​យកទៅ​រក្សាទុក។ អ្នក​ស្រីរំពឹងថា ចៅសង្កាត់ថ្មី ដែលបានជ្រើសរើសដោយពលរដ្ឋកាលពីថ្ងៃទី៤ខែមិថុនានេះ នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់បាន។អ្នកស្រីបន្ដថា«គ្នាផ្ទះតូចៗដាក់តែគោមួយដាក់មិនកើតមិនអោយគ្នាធ្វើទេថា បើសិនចចេសហ៊ានតែធ្វើឡានដឹកយកឥវ៉ាន់អស់។

ហើយគ្នាទៅបោះតង់ហើយនាំកូនប្រពន្ធទៅដេកនៅកណ្ដាលវាល់ស្រែខ្ញុំឃើញចឹងខ្ញុំស្រណោះអាណិតយើងអ្នកស្រុកអ្នកស្រែវាពិបាកវេទនាណាស់រួសផ្ទះអស់»។ ករណីនេះ នគរប៉ុស្តិ៍ មិនអាចទាក់ទង អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរាលោកស្រី ចៅ ស៊ុនកិរិយា ដើម្បីឆ្លើយតប បានភ្លាមៗនៅឡើយទេ ដោយ​ទូរ​ស័ព្ទ​នៅ​ក្រៅ​សេ​វា។ ​ទោះជាយ៉ាងណា អ្នកឃ្លាំមើល ការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូខេត្ដសៀមរាប លោក គឹម សួរ យល់ឃើញថា ការបន្ធូបន្ថយ ឬការឲ្យពលរដ្ឋសង់លំនៅឋានក្នុងពេលឃោសនារកសំលេងឆ្នោតនោះ គ្រាន់តែចង់បានប្រជាប្រិយភាពរបស់ខ្លួន នៅពេលបោះឆ្នោតប៉ុណ្ណោះ។

លោកបន្ដថា សំណង់ដែលពលរដ្ឋបានសង់រួចហើយនោះអាជ្ញាធរជាតិអប្សរា គួរ​រៀប​ចំ​ឲ្យ​មាន​ដំ​ណោះ​ស្រាយ​មួយ​សមរម្យ ឲ្យមានភាពចំណេញទាំងពលរដ្ឋនិងស្ថាប័នរបស់ខ្លួន ដើម្បី​កាត់​បន្ថយ​ជម្លោះ​ប្រ​សើរ​ជាង​ការ​គម្រាមកំហែង។ កាលពីម្សិលមិញនៅក្នុងវីដេអូខ្លីបមួយពីបណ្ដាញសង្គមហ្វេសប៊ុក បាន​កើត​ជម្លោះ​គ្នារ​វាងពលរដ្ឋនិងមន្ដ្រីសណ្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ដោយមន្ដ្រីទាំងនោះគម្រាមដឹកសម្ភារៈ និង​រុះ​រើ​ផ្ទះ​ពល​រដ្ឋ ដោយចោទថា សាងសង់គ្មានច្បាប់អនុញ្ញាត។

ពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ​សង្កាត់​នគរធំបាន​ប្រាប់​ថា កាល​បោះ​ឆ្នោត​សកល​ឆ្នាំ២០១៣ លោក​ ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ បាន​ចុះ​កាត់​ខ្សែបូរណ៍ ប្រកាសថា ដាក់​ភ្លើងរដ្ឋ​​អោយ​ពលរដ្ឋ​ប្រើ​ប្រាស ពល​រដ្ឋ​ខំតែអរឃើញ​គេ​ដឹក​បង្គោល​ភ្លើង​មក​ទំលាក់​ពេញ​ដីតាម​ផ្លូវ​ទ្រនប់​អញ្ចាញ តែ​បោះ​ឆ្នោត​រួច​រហូត​ដល់​ថ្ងៃនេះ​មិន​ទាន់​មាន​ភ្លើង​រដ្ឋ​ប្រើ​ផង។ ពល​រដ្ឋ​ពោល​ទាំង​អស់​ជំនឿថា មន្ត្រី​ក្រោម​ឱវាត​សម្តេច ហ៊ុន សែន​ ចូល​ចិត្ត​បោក​រាស្ត្រ កុហក់​រាស្ត្រ ធ្វើ​បាប​រាស្រ្ត នេះហើយ​ជាហេតុ​ធ្វើ​អោយ​គណបក្ស​ប្រជាជន​បាត់​បង់​សំលេង​ឆ្នោត​ជាច្រើន​ឃុំ​សង្កាត់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

៥នាក់ស្លាប់នៅនិងកន្លែង នឹងជាច្រើននាក់របួសដោយសាគ្រោះថ្នាក់ចរាចរណ៍   អាន1531ដង ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌   អាន555ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1683ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1861ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2325ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1815ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1787ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1760ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1577ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1827ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9032នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75110នាក់
ខែនេះ    822901នាក់
ឆ្នាំនេះ   3567205នាក់
សរុប   57166101នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:04