អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 03 ឆ្នាំ 2019 វេលាម៉ោង 04:03 នាទី ចំនួនអានៈ 1815

អាគារមួយខ្នង​សាង​សង់ជិតរួច​រាល់ដោយ​គ្មាន​ច្បាប់​អនុញ្ញាតអ្វីបន្តិចសោះ ស្ថិត​ក្នុងភូមិ​ស្ទឹងថ្មី​ សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​ម្ចាស់​អាគារឈ្មោះលោកស្រី ហ៊ុយ នីន ​បាន​យកឈ្មោះ​អ្នក​ធំ២នាក់​មក​ធ្វើ​ជាខ្នង​បង្អែក​ក្នុង​ការ​បន្លាច​សមត្ថកិច្ច​ពាក់ព័ន្ធនៅក្នុងខេត្ត។

កាលពីរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ម្សិលមិញ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដូចជាលោក ពូ សុជា ប្រធានការិយាល័យ​លំនៅដ្ឋាន លោក ឆយ គឹមឆេង ខាងអន្តរវិស័យខេត្ត និង​លោក​មេភូមិ​មេឃុំ បានចុះ​ដល់​កន្លែង​សាងសង់ ហើយ​សុំមើល​លិខិតស្នាម​ក្នុងការ​សាសង តែអ្វីដែល​ហួស​ថ្លែងនោះគឺ ប្អូនស្រីម្ចាស់ផ្ទះឈ្មោះ ឃួន ដានីន បាន​ប្រាប់​ថា គាត់​អត់​មាន​ច្បាប់​អ្វីទេ មាន​តែ​​លិខិត​មួយ​ច្បាប់​របស់រដ្ឋ​បាល​សាលាខេត្តសៀមរាប ដែលចុះហត្ថលេខាដោយ ឯកឧត្តម​ លី សំរិទ្ធ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដែលមានអត្ថន័យឃ្លា​ចុងក្រោយដូចតទៅ ” ពាក់ព័ន្ធ​នឹង​ករណីនេះ សូម​លោក​ស្រី​រៀប​ចំប្លង់ស្ថាបត្យកម្ម​ស្រប​តាម​បច្ចេកទេស​ត្រឹមត្រូវ និង​ស្រប​តាម​ទម្រង់ដីរបស់លោក​ស្រី​ជាក់ស្តែង​ រួច​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​អនុញ្ញាតសាង​សង់​មក​រដ្ឋ​បាល​ខេត្ត​ជាមុន​សិន មុន​នឹង​ធ្វើ​ការ​សាង​សង់“  តែលោកស្រី ហ៊ុយ នីន មិន​បាន​ទៅសុំច្បាប់​សាងសង់តាម​ការ​នែនាំរបស់សាលាខេត្តទេ ហើយថែមទាំងយកឈ្មោះអ្នកធំមកបន្លាចគេឯងទៀត។

បើយោង​តាម​សម្តីប្អូនស្រីលោកស្រី ហ៊ុយ នីន ឈ្មោះ ឃួន ដានីន បាន​ប្រាប់​សមត្ថកិច្ច និង​អ្នក​កា​សែតកាល​ពី​រសៀល​ម្សិល​មិញថា កាលពីរដ្ឋ​ធ្វើ​ផ្លូវ​ទំលុះផ្សាររាត្រីផល្លាអង្គរ ប៉ះចំផ្ទះរបស់គាត់​ប្រហែល​មួយម៉ែត្រ ហើយ​បាន​វៃចោលជ្រុងផ្ទះដែលប៉ះផ្លូវ បន្ទាប់​មក​បងស្រីគាត់​បាន​សុំទៅ​សម្តេច​​ពីជ័យសេនា ទៀ បាញ់ និង​ឯកឧត្តម​ ឃឹម ប៊ុនសុង ដើម្បីសាងសងផ្ទះ​ឡើង​វិញ ហើយ​សម្តេច​ពិជ័យសេនា ទៀ បាញ់ និង​ឯកឧត្តម​ ឃឹម ប៊ុនសុង បាន​ប្រាប់​ថា អោយ​សាងសង់វិញចុះ ទើប​ពួកគាត់​ហ៊ានសាងសង់ផ្ទះដូច​ក្នុង​រូប​ភាពនេះ។

ខាងសមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ចុះ​ត្រួតពិនិត្យ​​អាគារ​កំពុង​សាងសង់​អត់​ច្បាប់​នេះ​ បាន​ប្រាប់​អ្នក​កាសែត​​កម្ពុជា​សុវណ្ណភូមិថា តាម​ការ​កំណត់​នៅក្នុង​ខេត្តសៀមរាប អាគារ​ដែល​ខ្ពស់​បំផុត​គឺ​ត្រឹម​តែ ១៤ម៉ែត្រប៉ុណ្ណោះ ឯអាគារបស់​លោកស្រី ហ៊ុយ នីន មាន​កំពស់​ដល់ទៅ ១៩ម៉ែត្រ ហើយ​ថែម​ទាំង​មិន​មាន​ច្បាប់​សាងសង់ទៀតផង។

លោកស្រី ហ៊ុយ នីន បាន​យក​ឈ្មោះថ្នាក់​ដឹកនាំធំៗពីររូបខាងលើ​​មក​បន្លាចក្រុម​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្តសៀមរាប ធ្វើ​អោយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់រួញ​កដូច​អណ្តើក​ក្នុង​ស្នូក មិន​ហ៊ាន​ចុះ​អនុវត្ត​ទួនាទីរបស់​ខ្លួន​ទៅ​តាម​ផ្លូវ​ច្បាប់​។

ពលរដ្ឋ​ដែល​ដឹងរឿង​ករណីសាងសង់ផ្ទះ​អត់ច្បាប់ ហើយខ្ពស់ហួសការកំណត់​ខាងលើនេះ បានរិះគន់ថា បើមន្ត្រីអនុវត្តច្បាប់​ ខ្លាច​អំណាច​អ្នកធំដូច្នេះ ចាំបាច់​បង្កើត​ច្បាប់​មក​ធ្វើ​អី មេច​មិន​​ដុត​សៀវ​ភៅ​ច្បាប់​ចោល​អោយអស់ពី​ប្រទេស​កម្ពុជាទៅ ហើយ​រំលាយ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ចោទទៅ ដើម្បី​អោយ​អ្វីៗវាស្មើភាពគ្នា ជាពិសេសក្រសួង និង​​មន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង គួរ​តែ​រំលាយចោល ព្រោះមិន​ហ៊ាន​ធ្វើ​ការ​តាម​ផ្លូវ​ច្បាប់ចំពោះ​អ្នក​មាន​ ឬអ្នក​មាន​ខ្សែ​ស្រ​ឡាយ​អ្នក​ធំ អនុវត្ត​បាន​តែអ្នក​ក្រតូច​តាម​អត់​អំណាច​យ៉ាង​ដូច្នេះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1771ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1666ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1866ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6117ដង ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1576ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1844ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1772ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1776ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2282ដង ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន6021ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8119នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74197នាក់
ខែនេះ    821988នាក់
ឆ្នាំនេះ   3566292នាក់
សរុប   57165188នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:56