សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 23 ខែ 05 ឆ្នាំ 2019 វេលាម៉ោង 05:20 នាទី ចំនួនអានៈ 3357

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ត្រូវបានបង្កើតឡើង នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៦ ដោយម្ចាស់ភាគហ៊ុនជនជាតិខ្មែរ ចំនួន ៤ រូប​ USEA ត្រូវបានទទួលស្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រិតលេខ ៦៣ អនក្រ.បក ចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រសួងអប់រំយុវជន និងកីឡាបានទទួលស្គាល់ USEA តាមប្រកាសលេខ ៨០២ ចុះថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០០៧។ USEA ទទួលបានការ ទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាពីរលើកជាប់ៗគ្នាគឺ ឆ្នាំ ២០០៦‑២០០៩ និងឆ្នាំ ២០១០-២០១៣។

usea image 1

 

 

កាលពី វេលាម៉ោង ៥ និង២៥នាទីល្ងាច ថ្ងៃពុធ ៤ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ សាកលវិទ្យាល័យខាងលើបានចេញ សេចក្ដីថ្លែងការមួយនៅលើទំព័របណ្ដាញសង្គមហ្វេសបុកផ្លូវការរបស់ខ្លួន ដែលមានក្លឹមសារ បញ្ជាក់ថា និស្សិតឈ្មោះ ឈុន ឌីម៉ី អាយុ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី១ មហាវិទ្យាល័យ បច្ចេកវិទ្យា ព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យ​ សៅស៍អ៊ីសថ៍អេយសៀ  ដែលបានច្រៀងបទចម្រៀងមួយបទ(សង្គមនេះ) មានភាពខុសឆ្គង និងមិនមែនជាខ្លឹមសាររបស់សាកលវិទ្យាល័យនោះទេ។ បញ្ជាក់ផងដែរថា បទចម្រៀង “សង្គមនេះ” របស់ និស្សិត ឈុន ឌីម៉ី បានបង្ហាញពីភាពអវិជ្ជមានរបស់ សង្គមកម្ពុជា ភាពឈឺចាប់របស់រាស្ដ្រដែលបានរងគ្រោះដោយការរំលោភយកដីធ្លី ផ្ទះសំបែង និងការហូរចូលរបស់ជនជាតិចិន និងវៀតណាម។

 

បន្ទាប់ពីសាកលវិទ្យាបានចេញសេចក្ដីថ្លែងការខាងលើរួចមក មានមហាជន សិស្ស និស្សិតដែលកំពុងសិក្សា និងអតីតនិស្សិតជាច្រើន មិនពេញចិត្ត និងទង្វើររបស់សាកលវិទ្យាល័យមួយនេះឡើង។ អ្នកបញ្ចេញមតិជាច្រើនបានសរសេរ ថាសាកលវិទ្យាល័យទ្រពង យកមុខយកមាត់ ចង់ល្បី និងខ្លះទៀតច្រានចោលសេចក្ដីថ្លែងការនេះ។ សេចក្ដីថ្លែងការមួយនេះ ហាក់ដូចជាកំពុងបង្ហាញដល់សិស្ស និស្សិតឲឃើញថា សាកលវិទ្យាល័យមិនពេញចិត្តចំពោះ សិស្ស និស្សិតណាដែលហ៊ានរិះគន់សង្គម និងរដ្ឋាភិបាលបច្ចុប្បន្ននេះឡើយ។ សេចក្ដីថ្លែងការនេះ បានបង្ហាញឲឃើញថា សាកលវិទ្យាល័យមួយនេះបាន និងកំពុងផ្សារភ្ជាប់ខ្លួន ទៅនឹងនិន្នាការនយោបាយ ដែលកំពុងភ្លេចគិតថាខ្លួនមានតួនាទីជាអ្វី។

សាកលវិទ្យាល័យមួយនេះអាចនឹងបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ សិស្ស និស្សិតជាច្រើន ដោយសារតែអត្ថន័យនៃសេចក្ដីថ្លែងការរបស់សាកលវិទ្យាល័យមួយនេះ។

 

សូមរំលឹកផងដែរថា សាលកវិទ្យាល័យនេះធ្លាប់បានឲអាជ្ញាធរខេត្ត សៀមរាប ចាប់ខ្លួន និស្សិតម្នាក់ ហើយត្រូវបានជាប់ពន្ធធនាគារម្ដងរួចមកហើយ ដោយសារតែនិស្សិត រូបនោះបានសរសេរ នៅលើបណ្ដាញសង្គមរបស់ខ្លួនថា ចង់ដាក់គ្រាប់បែកនៅសាកលវិទ្យាល័យ សម្លាប់លោក សរ​ ខេង ដោយហេតុថា ខឹងនឹងការកំណត់កាលបរិច្ឆេត នៃការចែកសញ្ញាបត្រ ដល់និស្សិតមានការប្រែប្រួលម្ដងហើយម្ដងទៀត។ បន្ទាប់ពីចែកសញ្ញាបត្ររួច និស្សិតរូបនោះក៏ចាប់ខ្លួនភ្លាមៗផងដែរ។ ក្នុងរឿងនេះ លោក សរ ខេង ថាលោកមិនបានដឹងរឿងនេះឡើយ។

 

សារព័ត៌មានយើងបានទំនាក់ទំនងទៅ បុគ្គលិកសាកលវិទ្យាល័យជាច្រើនរូបតែពុំមានការឆ្លើយតប។

ដោយ៖ សៀ វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1578ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន1783ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1516ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន2982ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2373ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1777ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1558ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1835ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1520ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8739នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74817នាក់
ខែនេះ    822608នាក់
ឆ្នាំនេះ   3566912នាក់
សរុប   57165808នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:41