ព្រះចៅអធិការវត្តអារញ្ញសាគរ ព្រះនាម វិសារទោ ហ៊ាក់ គឹមហ៊ត់ បានចំណាយបច្ច័យរបស់វត្ត ទិញដី១២ឡូតិ៍ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១២គ្រួសារ ដែលរស់នៅលើដីវត្តតាំងឆ្នាំ១៩៧៩ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។
ព្រះចៅអធិការវត្តអារញ្ញសាគរបានមានសង្ឃដីកាប្រាប់កម្ពុជាសុវណ្ណភូមិនៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រជាពលរដ្ឋក្រីក្រ១២គ្រួសារនេះ បានរស់នៅលើដីវត្តអារញ្ញសាគរតាំងតែពីឆ្នាំ១៩៧៩មកម្លេះ ហើយកាលពីឆ្នាំ២០០៦ ព្រះចៅអធិការមុន លោកបានអោយប្រជាពលរដ្ឋទាំងអស់នេះធ្វើកិច្ចសន្យាថា បើវត្តត្រូវការដីថ្ងៃណាពួកគាត់នឹងរុះរើចេញពីដីនេះដោយគ្មានការតវ៉ា ហើយពួកគាត់បានផ្តិតមេដៃយល់ព្រម។ ព្រះចៅអធិការព្រះអង្គបានមានសង្ឃដីកាបន្តថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ព្រះអង្គបានកោះហៅពលរដ្ឋទាំង១២គ្រួសារ ដែលមានការចូលរួមពីអាជ្ញាធរដែនដី ព្រះសង្ឃ គណកម្មការអាចារ្យវត្ត សុំអោយពលរដ្ឋចាក់ចេញពីដីវត្ត។ តែដោយព្រះចៅអធីការមានហឬទ័យសណ្តោសប្រោសប្រណី យល់ឃើញថា បើអោយពួកគាត់ចាកចេញទៅ មិនដឹងទៅរស់នៅឯណា បើក្ររកតែបាយហូបស្ទើតែមិនបានផង ដូច្នេះព្រះអង្គសម្រេចព្រះទ័យទិញដីនៅក្រោយវត្តអស់រាប់សិបម៉ឺនដុល្លារ យកមកពុះឡូត៍ចែកពួកគាត់ក្នុងមួយគ្រួសារទទួលបានដីដែលមានទំហុំទទឹងប្រវែង ៧ម៉ែត្រ និងបណ្តោយប្រវែង ១២ម៉ែត្រ។
ប្រជាពលរដ្ឋទាំង១២គ្រួសារបានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅថ្ងៃដដែលនេះថា ពួកគាត់មានការត្រេកអរយ៉ាងពន់ពេលរកអ្វីប្រៀបផ្ទឹមពុំបានទេ ហើយពួកគាត់បានលើកដៃបួងសួងដល់វត្ថុសាសិទ្ធដែលលោកមានរិទ្ធិមានបារមី សុំអោយជួយថែរក្សាព្រះចៅអធិការ ព្រះសង្គគ្រប់អង្គ និងគណកម្មការអាចារ្យវត្តអារញ្ញសាគរ អោយមានសេចក្តីសុខ និងមានព្រះជនជាងរយព្រះវស្សា។
សូបបញ្ចាក់បន្ថែមថា កិច្ចសន្យារុះរើនេះ និងទទួលដីថ្មីនេះ មានរយះពេល១២ខែ គិតចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ ព្រះចៅអធិការ ព្រះអង្គសន្យាថា នឹងចាក់ដីអោយពលរដ្ឋ ហើយធ្វើផ្លូវអោយថែមទៀតផង ដោយដីពលរដ្ឋ១២គ្រួសារ នេះខាងមុខទល់ផ្លូវគ្រួសក្រហមគ្រោយវត្ត៕ ដោយះ ផ្លុង រ៉េត
ថ្ងៃនេះ | 324 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 36168 | នាក់ |
ខែនេះ | 46822 | នាក់ |
ឆ្នាំនេះ | 3945054 | នាក់ |
សរុប | 53304980 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:35 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net