វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត

ដោយៈ Siem Reap Siem Reap ថ្ងៃទី 20 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 11:54 នាទី ចំនួនអានៈ 1735

ព្រៃលិចទឹកជម្រកត្រីពងកូននៅរដូវវស្សា ជម្រកសត្វស្លាប និងជីវ:ចម្រុះគ្រប់ប្រភេទ នៅតំបន់អភិរក្សបឹងពារាំង ស្ថិតក្នុងសង្កាត់សៀមរាប និងសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តាំងតែពីថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អស់ប្រហែល៥៥ហិចតា។

ឡានទឹកពន្លត់អគ្គីភ័យជាច្រើនគ្រឿង របស់ស្នងការនគរបាលខេត្តសៀមរាប របស់កងរាជអាវុធហត្ថខេត្តសៀមរាប របស់អាជ្ញាធរអប្សរា និងគ្រឿងចក្ររបស់ឯកឧត្តមសៀងណាំ បានសហការគ្នាដើម្បីពន្លត់អគ្គីភ័យខាងលើនេះ។

បើទោះជាមានឡានពន្លត់អគ្គីភ័យដ៏ច្រើនសន្ធឹកសន្ធាប់នេះក៏ដោយ ក៏ពុំអាចពន្លត់ភ្លើងឆេះព្រៃនេះបានមួយរយភាគរយដែរ អាចគ្រប់គ្រងស្ថានការណ៍បានត្រឹមតែ៨០ភាគរយតែប៉ុណ្ណោះ ព្រោះភ្លើងឆេះងំនៅក្នុងដីល្បាប់ខាងក្រោម ម្យ៉ាងវិញទៀតឆេះជាច្រើនកន្លែងក្នុងពេលតែមួយ ហើយព្រៃស្តុកគ្មានផ្លូវសម្រាប់ឱ្យឡានពន្លត់អគ្គីភ័យចូល ដែលជាហេតុធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង សម្រាប់ក្រុមពន្លត់អគ្គីភ័យខាងលើនេះ។

តែក៏ជាកុសលផលបុណ្យ នៅយប់ថ្ងៃទី១៨ មានភ្លៀងធ្លាក់មួយមេតូច និងយប់ថ្ងៃទី១៩ ភ្លៀងបានធ្លាក់មួយមេធំទៀត ធ្វើអោយភ្លើងឆេះព្រៃ រលត់មួយរយភាគរយ។

លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវបានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិកាលពីថ្ងៃទី១៨ ម្សិលមិញថា ភ្លើងឆេះព្រៃនេះគឺបណ្ដាលមកពីមានអ្នកកាប់រុករានទន្ទ្រានយកព្រៃលិចទឹក ហើយបានដុតរាលឆេះមកពីខាងសង្កាត់សៀមរាបមុន។ លោកក្អោបរ៉នបានបន្តថា មុខសញ្ញាអ្នកឈូសឆាយនិងដុតព្រៃលិចទឹកខាងលើនេះ ខាងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចហើយ លោកមានសង្ឃឹម៨៥ភាគរយ ថានឹងអាចចាប់ជនល្មើសបាន។

លោក ទាគឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍កាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២១ម្សិលមិញថា បារីបើគ្មានអ្នកដុតវាក៏មិនឆេះដែរ។

លោក នួនពុទ្ធារ៉ា អភិបាលគណអភិបាលក្រុងសៀមរាប និងឯកឧត្តម ទៀសីហា អភិបាលគណៈអភិបាលខេត្តសៀមរាប បានចុះផ្ទាល់ដល់កន្លែងឆេះព្រៃ កាលពីយប់ថ្ងៃទី១៨។ លោកអភិបាលក្រុងនិងឯកឧត្តមអភិបាលខេត្ត កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងករណីភ្លើងឆេះព្រៃខាងលើនេះ។

ពលរដ្ឋក្នុងខេត្តសៀមរាប សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីជំនាញ អាចវែកមុខជនល្មើស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីកុំឲ្យបុគ្គលដទៃទៀត ធ្វើត្រាប់តាម៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1717ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1939ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1539ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1800ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1576ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1675ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1795ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1707ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1696ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1742ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8915នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74993នាក់
ខែនេះ    822784នាក់
ឆ្នាំនេះ   3567088នាក់
សរុប   57165984នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:54